អាស៊ានមិនរង់ចាំតែជំនួពីសហភាពអឺរ៉ុបនោះទេ ប៉ុន្ដែត្រូវជាការបំពេញឲ្យគ្នាផ្នែកសេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានមិនរង់ចាំតែជំនួពីសហភាពអឺរ៉ុបនោះទេ ប៉ុន្ដែត្រូវជាការបំពេញឲ្យគ្នាផ្នែកសេដ្ឋកិច្ច


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមប្រធាអាស៊ានបានប្រកាសនូវគោលជំហរយ៉ាងមុតមាំថា អាស៊ានមិនមែនជាកន្លែងរង់ចាំតែជំនួយពីសហភាពអឺរ៉ុបនោះទេ តែជាការបំពេញឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្លុកទាំងពីរ ដូច្នេះ ទើបភាគីទាំងពីរត្រូវខិតខំជំរុញបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុបនាពេលឆាប់ខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានមិនរង់ចាំតែជំនួពីសហភាពអឺរ៉ុបនោះទេ ប៉ុន្ដែត្រូវជាការបំពេញឲ្យគ្នាផ្នែកសេដ្ឋកិច្ច

សម្តេចតេជោ ថ្លែងដូច្នេះនៅចំពោះមុខថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប និងអាស៊ាន នាសន្និសីទរួមនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប ៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប ដែលបានធ្វើឡើងនៅថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់ថា ជាការពិតបណ្ដាប្រទេសនៅអឺរ៉ុប មានភាពជឿនលឿនជាងតំបន់អាស៊ាន ក៏ពិតមែន តែអាស៊ានមិនមែនគ្រាន់តែកន្លែងដែលត្រូវរង់ចាំជំនួយ ពីសហភាពអឺរ៉ុប នោះទេ ពោលគឺជាការបំពេញឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចតំនៃបន់ទាំងពីរ។ ស្ថិតនៅក្នុងស្ថានភាពបែបនេះហើយ បានជាអាស៊ាន និងអឺរ៉ុប បានឯកភាពគ្នាដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយសម្តេចក៏រំពឹងថា កិច្ចព្រមព្រៀងនេះ នឹងអាចឈានទៅសម្រេចបាននៅក្នុងពេលឆាប់ៗខាងមុខផងដែរ។

លើសពីនោះ សម្ដេចក៏រំលឹកទៀតថា ភាពជាដៃគូរវាងអាស៊ាន-អឺរ៉ុប ត្រូវតែស្មើភាព មិនអាចយកច្បាប់របស់ផ្នែកមួយ ទៅដាក់ផ្នែកមួយនោះទេ ហើយមិនអាចយកបញ្ហារបស់មីយ៉ាន់ម៉ា ឬបញ្ហាប្រទេសណាមួយ ដើម្បីជាការរំខានដល់កិច្ចខិតខំប្រឹងប្រែង ជាមួយនឹងការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អឺរ៉ុប នោះដែរ។ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសរំលេចទៀតថា ដ្បិត អាស៊ាន និងសហភាពអឺរ៉ុប មានភាពខុសគ្នាមួយចំនួន ក៏ពិតមែន តែអាស៊ាន និងអឺរ៉ុប មានចំណុចរួមមួយ ដើម្បីតភ្ជាប់រវាងតំបន់ទាំងពី ពោលគឺជាសេដ្ឋកិច្ចបំពេញឲ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតចំពោះ ជំហររបស់កម្ពុជា ចំពោះសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដោយសម្ដេចអះអាងថា នៅក្នុងអាស៊ាន មិនមានគោលជំហរ ដូចគ្នា នោះទេ ចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ កន្លងទៅ ក្នុងនោះមានប្រទេសខ្លះបោះឆ្នោតគាំទ្រ និងប្រទេសខ្លះទៀតបោះឆ្នោតអនុប្បវាទ។ ក៏ប៉ុន្តែ សម្រាប់កម្ពុជា បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ គឺការថ្កោលទោសចំពោះការឈ្លានពាន ឬការកាត់យកទឹកដី ហើយក្រៅពីនោះ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាក៏បានសម្របសម្រួល ដើម្បីចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងការសន្ទនា ឬបទឈប់បាញ់រវាងរុស្ស៉ីនិងអ៊ុយក្រែន ផងដែរ។

យ៉ាងណាក៏ដោយ ជុំវិញទំនាក់ទំនងរបស់អាស៊ាន-សហភាពអឺរ៉ុបវិញ ត្រូវបានសម្ដេច ហ៊ុន សែន គូសបញ្ជាក់ថា អាស៊ាន និង សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នា យ៉ាងស្អិតល្មួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន ភាពបើកចំហ តម្លាភាព និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ សម្ដេចបន្តថា ក្នុងនាម ជាប្លុកតំបន់ពីរ ដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវអាស៊ាន និងសហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និងលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន និងគោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព និងស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និង ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ ក៏ដូចជាពិភពលោក៕




អត្ថបទបន្ទាប់


ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត១ពាន់កន្លែងត្រូវបានរកឃើញលក់បន្លំលីត្រ និងគុណភាព

យ៉ាងហោចណាស់មានដេប៉ូ និងស្ថានីយប្រេងឥន្ធនៈជិត១ពាន់កន្លែងត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរក…

កម្ពុជា និងហូឡង់ សហការគ្នាផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម

វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ