មិនអាចឲ្យពូទីនបន្តកាន់អំណាចទៀតទេ!

ប្រធានាធិបតីអាមេរិកថា «មិនអាចឲ្យលោកពូទីនបន្តកាន់អំណាចទៀតបានទេ»


ប្រធានាធិបតីអាមេរិកលោក Joe Biden នាចុងសប្ដាហ៍មុននេះ បាននិយាយចំៗថា មេដឹកនាំរុស្ស៊ីលោក Vladimir Putin មិនអាចបន្តកាន់អំណាចទៀតទេ។ លោក បៃឌិន និយាយបែបនេះ នៅក្នុងសុន្ទរកថាអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង វ៉ាសូវី ប្រទេសប៉ូឡូញនាចុងសប្ដាហ៍មុននេះ។
ប្រធានាធិបតីអាមេរិកលោក Joe Biden

យ៉ាងណា​ក៏​ដោយ មន្ត្រី​របស់​សេត​វិមាន​បាន​ចេញ​មក​បកស្រាយ​ថា សំដី​របស់​លោក​បៃ​ឌិន គឺ​ចង់​សំដៅ​ដល់​ការ​រៀបចំ​លទ្ធិប្រជាធិបតេយ្យ​របស់​ពិភពលោក​ឲ្យ​រឹង​មាំ​ជាង​នេះ ដើម្បី​យកឈ្នះ​ពួក​ផ្តាច់​ការ និង​ជា​ពិសេស​សម្រាប់​ដោះស្រាយ​ជម្លោះ​ដែល​អូស​បន្លាយ​លើ​អ៊ុយ​ក្រែ​ន ហើយ​លោក​បៃ​ឌិន ក៏​មិន​បាន​គាំទ្រ​ដល់​ការ​ផ្លាស់​ប្តូរ​របប​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​នោះ​ដែរ​។

នេះ​មិនមែន​ជា​ការ​និយាយ​តែ​មួយ​មុខរប​ស់លោក ចូ បៃ​ឌិន នោះ​ទេ​។ នៅ​ក្នុង​សុន្ទរកថា​ដដែល ក្នុង​ប្រទេស​ប៉ូ​ឡូញ លោក​ថែម​ទាំង​បាន​ហៅ​លោក ពូ​ទី​ន​ថា​ជា​ឃាតករ​ថែម​ទៀត តាម​រយៈ​ការ​ឈ្លានពាន​ដ៏​បង្ហូរឈាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

ប្រមុខ​ដឹកនាំ​ក្រុង​វ៉ា​ស៊ី​ន​តោន​រូប​នេះ បាន​ជំរុញ​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម ដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យ​របស់​ពិភពលោក ដើម្បី​ប្រឈម​មុខ​នឹង​ប្រទេស​រុ​ស្សី​ដែល​លោក​បាន​ហៅ​ថា ផ្តាច់​ការ និង​ដែល​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ និង​សេរីភាព​ពិភពលោក​។

យ៉ាងណា​ក៏​ដោយ ការ​ដែល​លោក​ចូ បៃ​ឌិន និយាយ​ថា​មិន​អាច​បន្ត​ឲ្យ​លោកពូ​ទី​ន​កាន់​អំណាច បាន​ទៀត​នោះ គឺ​មិន​បាន​សំដៅលើ​ការ​ដែល​អា​មេ​រិ​ក ទៅ​ផ្តួលរំលំ​របប​លោកពូ​ទី​ន​នោះ​ទេ​។ មន្ត្រី​នៃ​សេត​វិមាន បាន​ចេញ​មុខ​មក​បកស្រាយ​នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា​របស់​លោក បៃ​ឌិន​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​មិន​គាំទ្រ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​នៅ​រុ​ស្ស៊ី​នោះ​ទេ​។ ចំណុច​របស់​លោក​ប្រធានាធិបតី​បៃ​ឌិន​បាន​និយាយ​នោះ គឺ​មាន​ន័យ​ថា លោកពូ​ទី​ន​មិន​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​អំណាច ឈ្លានពាន​លើ​ប្រទេស​ជិតខាង ឬ​ក្នុង​តំបន់​បាន​ស្រេច​ចិត្ត​ឡើយ​។

បន្ថែម​ពីលើ​នេះ សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​នឹង​នៅ​តែ​មិន​បញ្ជូន​យោធា​ដោយ​ផ្ទាល់​ទៅ​អន្តរ​គម​ន៍​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ ប៉ុន្តែ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​នឹង​បន្ត​ផ្តល់​ជំនួយ​ជា​និច្ច​ដល់​អ៊ុយ​ក្រែ​ន​។

ជុំវិញ​បញ្ហា​នេះ វិមាន​ក្រឹម​ឡាំង បាន​ទាត់​ចោលការ​លើក​ឡើង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ឌិន កាលពី​ថ្ងៃ​សៅរ៍​ដែល​ថា លោកពូ​ទី​ន មិន​អាច​បន្ត​កាន់​អំណាច​បាន​ទេ ដោយ​បាន​ឆ្លើយ​តប​វិញ​ថា អ្នក​ណា​កាន់​អំណាច​នៅ​រុ​ស្ស៊ី​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អា​មេ​រិ​ក​ឡើយ វា​អាស្រ័យ​លើ​ជនជាតិ​រុ​ស្ស៊ី​ក្នុង​ការ​ជ្រើសរើស​ប្រធានាធិបតី​របស់​ពួក​គេ​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​ប្រាប់​រ៉​យ​ទ័​រថា វា​មិនមែន​សម្រាប់​លោក បៃ​ឌិន ក្នុង​ការ​សម្រេចចិត្ត​នោះ​ទេ​។ ប្រធានាធិបតី​រុ​ស្ស៊ី​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រជាជន​រុ​ស្ស៊ី​។​យ៉ាងណាមិញ អ្នកនាំពាក្យ​រូប​នេះ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​បកស្រាយ​របស់​មន្ត្រី​សេត​វិមាន​ឡើយ​។

គួរ​ជម្រាប​ថា លោក​បៃ​ឌិន បាន​បង្កើន​ការ​វាយប្រហារ​ជា​ពាក្យ​សំដី​ខ្លាំង​ៗ​មែនទែន ទៅ​លើ​លោក ពូ​ទី​ន ចាប់តាំងពី​ប្រធានាធិបតី​រុ​ស្ស៊ី​រូប​នេះ បាន​បញ្ជា​ឱ្យ​មានការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ខែ​មុន​។ ជាក់ស្តែង កាលពី​ស​ប្តា​ហ៍​មុន ក្រឹម​ឡាំង បាន​ចោទប្រកាន់​លោក បៃ​ឌិន ថា​បាន​ប្រមាថ​ចំពោះ​លោកពូ​ទី​ន បន្ទាប់​ពី​លោក​បៃ​ឌិន ហៅ​លោកពូ​ទី​ន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម និង​ជា ឃាតករ​ផ្តាច់​ការ​។

សូម​ជម្រាប​ថា គ្រាប់​រ៉ុក្កែត​បាន​វាយប្រហារ​ទីក្រុង​ល្វី​វ ភាគ​ខាងលិច​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សៅរ៍ ស្រប​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កំពុង​ថ្លែង​សារ​នៅ​ប៉ូ​ឡូញ​រិះគន់​រុ​ស្ស៊ី​។ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​តែ​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​វាស​បញ្ជាក់​ឲ្យ​ឃើញ​ថា វា​មិន​មានការ​បន្ធូរបន្ថយ​ការ​ប្រយុទ្ធ​ឡើយ នៅ​ក្នុង​សង្គ្រាម​ដែល​បាន​អូស​បន្លាយ​អស់​ពេល​មួយ​ខែ​ហើយ​ក្តី​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡេ​ន​ស្គី នៅ​ចុង​ក្រោយ​នេះ បាន​និយាយ​ទៅ​កាន់​ប្រទេស​លោក​ខាងលិច​ថា បើ​ពួក​គេ​ខ្លាច​អំណាច​រុ​ស្ស៊ី​មិន​ហ៊ាន​តទល់​នឹង​រុ​ស្ស៊ី​ទល់មុខ​ក៏​ហី​ទៅ​ចុះ តែ​សូម​ផ្ដល់​អាវុធ​មក​ឲ្យ​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​រុ​ស្ស៊ី​។ លោក ហ្សេ​ឡេ​ន​ស្គី ធ្លាប់​បាន​អះអាង​រួច​ហើយ​ថា អ៊ុយ​ក្រែ​ន​នឹង​ប្រយុទ្ធ​ជាមួយ​រុ​ស្ស៊ី​ដល់ទី​បញ្ចប់ រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការវិនិយោគនៅកម្ពុជានឹងមិនថមថយឡើយ ហើយចិននឹងបន្ដឈរកំពូលតារាងវិនិយោគ

អ្នកជំនាញ សង្កេតឃើញថា ទោះបីកម្ពុជារងការញាំញីដោយសារវិបត្តិកូវីដ-១៩ និងឥទ្ធិពលពីវិបត្តិភូមិសាស្ត្រនយោបាយសកលក៏ដោយ ប៉ុន្ដែលំហូរវិនិយោគអភិ…

អង់គ្លេសបង្ហើបថា ទណ្ឌកម្មដាក់លើរុស្ស៊ីអាចត្រូវបានដកចេញវិញបាន តែមានរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss និយាយថា ទណ្ឌកម្មដែលដាក់លើបុគ្គល និងក្រុមហ៊ុនរុស្ស៊ីអាចនឹងត្រូវបានដកចេញវិញបាន ប្រសិនបើរុស្ស៊ី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ