មូលនិធិ១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ ក្រុមហ៊ុន ស្មាត អាស្យាតា

បើសិន​អ្នក​មាន​គំនិត​ផ្ដួច​ផ្ដើម​ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកូវីដ-១៩ អ្នក​អាច​ស្នើសុំមូលនិធិឧបត្ថម្ភពី ក្រុមហ៊ុន Smart Axiata បាន!


ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅ​ថ្ងៃ​នេះ (ទី១ ធ្នូ) ថា មូលនិធិទឹកប្រាក់១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ នៅមានទឹកប្រាក់ដែលមិនទាន់ប្រើប្រាស់ប្រហែល ៣៥ម៉ឺន​ដុល្លារ ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្តើម​នានា ដែល​នឹង​ជួយ​ផ្ដល់​ដំណោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋកម្ពុជា​បាន​និង​កំពុង​រងផលប៉ះពាល់​ទាំងផ្នែក​សុខភាព សង្គម និង​សេដ្ឋកិច្ច ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ។
រូបភាព​​នៃ​សកម្ម​ភាពរបស់​គម្រោង​មួយ ដែលគាំទ្រ​ដោយ មូលនិធិ​ទឹកប្រាក់ ១លានដុល្លារ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំ​ងកូវីដ-១៩ របស់ ក្រុមហ៊ុន ស្មាត អាស្យាតា ។
ដោយ

មកដល់​បច្ចុប្បន្ន មានគម្រោងចំនួន ១២ ហើយ​ដែល​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ងុ ពីមូលនិធិ​ទឹកប្រាក់​ចំនួន 1 លាន​ដុល្លារ ដើម្បី​ប្រឆាំង​វីរុស​កូវីដ១៩​របស់​ខ្លួននេះ រួមទាំង​គម្រោង​ថ្មី​មួយ​របស់​មន្ទីរពេទ្យ​កុមារអង្គរ ដែលគម្រោងនេះ​មាន​បំណង​ប្រយុទ្ធប្រឆាំងនឹង​ការកើនឡើង​នៃ​វិបត្តិ​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ក្នុង​ខេត្ត​សៀមរាប និង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ផង ។

គំនិតផ្តួចផ្តើមផ្សេងៗដែលបានទទួលមូលនិធិនេះ រួមមាន៖ 

  1. ក្រុមហ៊ុន Southeastern Globe Communications ៖ ដើម្បីគាំទ្រដល់វេទិកាព័ត៌មានអំពីវីរុសកូវីដ១៩។
  2. អង្គការ Friends International ៖ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលបុគ្គលដែលបាត់បង់ឱកាសនៅទូទាំងខេត្តចំនួន ៧ អំពីការរក្សាអនាម័យផ្ទាល់ខ្លួន។
  3. វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៖ ដើម្បីផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារផ្ទាល់ខ្លួនប្រឆាំងវីរុសកូវីដ១៩ រហូតដល់ រយៈពេល ២ខែសម្រាប់ពិនិត្យ និងធ្វើរោគវិនិច្ឆ័យអ្នកជំងឺរាប់ពាន់នាក់។
  4. វិទ្យាស្ថានបើកទូលាយ ៖ ដើម្បីគាំទ្រដល់ឌីជីថលនីយកម្មមេរៀន និងសម្ភារអប់រំសម្រាប់សិស្សថ្នាក់ទី១២។
  5. សមាគមសហគ្រិនវ័យក្មេងកម្ពុជា ៖ ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងវិបត្តិធុរកិច្ចរបស់សហគ្រាស ធុនតូច និងធុនមធ្យម (MSMEs)។
  6. សាលា Bayon Education and Development៖ ដើម្បីគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់សិស្សក្នុងខេត្តសៀមរាប តាមរយៈការរៀនសូត្រពីចម្ងាយ។
  7. Impact Hub Phnom Penh៖ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលអំពីការស្ទុះងើបឡើងវិញនៃធុរកិច្ចរបស់ក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាធុនតូច និងមធ្យម (SMEs)។
  8. មូលនិធិ East Meets West Foundation៖ ដើម្បីបណ្តុះបណ្តាលអ្នកភូមិដែលមានការសិក្សាតិចតួចអំពីអនាម័យផ្ទាល់ខ្លួន និងសម្ភារៈរូបវ័ន្តលាងសម្អាតដៃក្នុងខេត្តចំនួន ៥។
  9. អង្គការចិត្តសង្គមអន្តរវប្បធម៌៖ ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខមាលភាពរបស់កម្មករអន្តោប្រវេសន៍ក្នុងខេត្តបន្ទាយមានជ័យ។
  10. អង្គការ Save the Children ៖ ដើម្បីជួយកុមារ និងសហគមន៍ឱ្យសម្របខ្លួនទៅនឹងការរៀនសូត្រពីចម្ងាយក្នុងខេត្តកំពង់ចាម។
  11. អង្គការវឌ្ឍនភាពសហគមន៍ ៖ ដើម្បីបង្កើនការស្ទុះងើបជីវភាពឡើងវិញរបស់កសិករក្នុងខេត្តស្វាយរៀង។

នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បាន​មាន​ប្រសាសន៍​ថា៖ «ដូចដែលយើងអាចមើលឃើញពីព័ត៌មានថ្មីៗនេះថា  ភាពជោគជ័យបច្ចុប្បន្នរបស់កម្ពុជាក្នុងការដោះស្រាយជាមួយនឹងវិបត្តិសុខភាពសាធារណៈពិភពលោក នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយយើងទាំងអស់គ្នាចាំបាច់ត្រូវប្រឹងប្រែងទ្វេដង ដើម្បីបង្ការការឆ្លងក្នុងសហគមន៍បន្ថែមទៀត។ យើងមានមោទនភាពដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដែលកំពុងធ្វើឱ្យសហគមន៍ស្ទុះងើបឡើងវិញកាន់តែខ្លាំងពីឥទ្ធិពលអវិជ្ជមាននៃការរាតត្បាតវីរុសកូវីដ១៩ ហើយយើងចង់ឆ្លៀតឱកាសនេះរំឭកគ្រប់គ្នាថា មូលនិធិនៅមាននៅឡើយ។ យើងចង់ឮពីស្ថាប័នណាមួយដែលកំពុងធ្វើការងារដើម្បីគាំទ្រដល់ប្រទេសជាតិ និងសហគមន៍របស់យើងក្នុងអំឡុងពេលវេលាដ៏លំបាកទាំងនេះ»។

មូលនិធិ ១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រគំនិតផ្តួចផ្តើមនានាក្នុងវិស័យចំនួន ៤៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងវិបត្តិ ការក្សាគម្លាតសង្គម និងការរក្សា​អនាម័យ​ផ្ទាល់ខ្លួន។ ការស្នើសុំមូលនិធិត្រូវបានអនុម័តដោយគណៈកម្មការវាយតម្លៃរួម ដែលរួមមានក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប បន្ទាប់ពីត្រូវបានពិនិត្យមើលយ៉ាងម៉ត់ចត់ដោយគណៈកម្មការផ្ទៃក្នុង។

ពាក្យស្នើសុំអាចដាក់តាមអនឡាញតាមរយៈ https://bit.ly/3aQsrJV

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង [email protected] និងតាមដាន ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh




អត្ថបទបន្ទាប់


ថៃ នាំចេញទំនិញធ្លាក់ចុះ ៥% ក្នុងខែតុលា

ព័ត៌មាន
ទោះបីជា សកម្មភាពនាំចេញទំនិញរបស់ថៃ បន្តបង្ហាញពីសញ្ញាវិជ្ជមានងើបឡើងវិញ នៅក្នុងខែសីហា និងខែកញ្ញាកន្លងទៅ ប៉ុន្តែចូលមកដល់ខែតុលា ការនាំចេញទ…

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​"សរសើរ​"ខ្មែរ​ ២រូប ដែល​ជួយ​ជំរុញ​មិត្តភាព​ជប៉ុន-កម្ពុជា

ព័ត៌មាន
ឥស្សរជន​ខ្មែរ​ ២រូប បាន​ទទួល​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន សម្រាប់​ឆ្នាំ​២០២០​នេះ ដោយសារ​គុណសម្បត្តិ​​លើក​ស្ទួយ​មិត្ត​ភាព​រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ