ទណ្ឌកម្មដកចេញបាន បើរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន

អង់គ្លេសបង្ហើបថា ទណ្ឌកម្មដាក់លើរុស្ស៊ីអាចត្រូវបានដកចេញវិញបាន តែមានរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន


រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss និយាយថា ទណ្ឌកម្មដែលដាក់លើបុគ្គល និងក្រុមហ៊ុនរុស្ស៊ីអាចនឹងត្រូវបានដកចេញវិញបាន ប្រសិនបើរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន ហើយប្តេជ្ញាបញ្ចប់ការឈ្លានពាននៅទីនោះ។ ការអះអាង របស់ប្រមុខការទូតអង់គ្លេសរូបនេះ ធ្វើឡើងនៅគ្រាដែលកាលពីសប្ដាហ៍មុននេះ សហភាពអឺរ៉ុប និងអាមេរិកក៏ទើបតែបានប្រកាសពីការដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតទៅលើរុស្ស៊ី ប៉ុន្ដែ ភ្លើងសង្គ្រាមហាក់នៅតែបន្ដឆេះឆួលក្ដៅងំដដែល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss

ចក្រភព​អង់គ្លេស និង​បណ្តា​ប្រទេស​លោក​ខាងលិច​ផ្សេង​ទៀត កំពុង​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បី​បង្ខូច​សេដ្ឋកិច្ច​រុ​ស្ស៊ី និង​ដាក់​ទណ្ឌកម្ម​លើ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទី​ន ចំពោះ​ការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ដោយ​ស្វែងរក​ការ​ជំរុញ​ឱ្យ​លោកពូ​ទី​ន​បោះបង់​ចោល​នូវ​អ្វី​ដែល​ក្រុង​ម៉ូ​ស្គូ​ហៅ​ថា ប្រតិបត្តិការ​យោធា​ពិសេស​ទៅ​លើ​អ៊ុយ​ក្រែ​ន​។ ដូច្នេះ​បើ​រុ​ស្ស៊ី​មិន​ចង់​ប្រឈម​មុន​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​ទ្វេ​ដង​បន្ថែម​ទៀត​ទេ លុះត្រាតែ​រុ​ស្ស៊ី​ត្រូវ​ប្រាកដ​ថា នឹង​មិន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​បន្ត ឬ​ត្រូវ​បញ្ឈប់​ការ​ឈ្លានពាន​របស់​ខ្លួន​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Telegraph រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោកស្រី Liz Truss បាន​លើក​ឡើង​ពី​លទ្ធភាព​ដែល​វិធានការ​អាច​បញ្ចប់​បាន ប្រសិនបើ​ទីក្រុង​ម៉ូ​ស្គូ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន ខណៈ​កន្លង​មក​រុ​ស្ស៊ី​បាន​ត្រឹមតែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ច្រើន​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​មិន​បាន​គោរព​តាម​នោះ​ទេ​។ ដូច្នេះ​ហើយ ទើប​លោក​ខាងលិច រួម​ទាំង​អង់គ្លេស​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​ដ៏​តឹងរ៉ឹង​។

រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​រុ​ស្ស៊ី ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ជាង ៦៥៨ ពាន់​លាន​ដុល្លារ និង​ក្រុម​អ្នក​ជំនួយ​ធំ​ៗ ព្រមទាំង​សមាជិកគ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ជិត ២០០​ពាន់​លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ លោកស្រី Truss ក៏​បាន​គូសបញ្ជាក់​ដែរ​ថា វិបត្តិ​នេះ​បាន​នាំ​ឱ្យ​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​កាន់តែ​ខិត​ជិត​គ្នា​ជាង​មុន បន្ទាប់​ពី​ទំនាក់ទំនង​កាន់តែ​រកាំរ​កុស ក្រោយ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីអាមេរិកថា «មិនអាចឲ្យលោកពូទីនបន្តកាន់អំណាចទៀតបានទេ»

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden នាចុងសប្ដាហ៍មុននេះ បាននិយាយចំៗថា មេដឹកនាំរុស្ស៊ីលោក Vladimir Putin មិនអាចបន្តកាន់អំណាចទៀតទេ។ លោ…

ថៃមានមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលផលិតរថយន្ដអគ្គិសនីប្រចាំតំបន់អាស៊ាន

ព័ត៌មាន
រដ្ឋាភិបាលថៃបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះការផលិតនិងលក់រថយន្តអគ្គិសនី (EVs)នៅក្នុងប្រទេស ដោយអះអាងថា ប្រទេសថៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ