កូវីដ១៩ នៅអាមេរិក

កូវីដ១៩ នៅអាមេរិក៖ ពលរដ្ឋអាមេរិក​ដើម​កំណើត​អាស៊ី​ផ្អើល​ទិញ​កាំភ្លើង​ទុក​ការពារ​ខ្លួន


ខណៈដែល​ពលរដ្ឋ​អាមេរិកាំង​ដែលភ័យ​ស្លន់ស្លោ​ដោយសារ​ការរាតត្បាត​នៃ​វីរុស​កូវីដ​១៩ នាំ​គ្នា​សម្រុក​ទិញ​គ្រឿង​ទេស​និងក្រដាស​បង្គន់​ ដូចដែលបាន​ឃើញ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាននានា ឥឡូវនេះ មាន​និន្នាការមួយ​ថ្មី​ទៀត គឺ​ពលរដ្ឋ​នាំ​គ្នា​ផ្អើល​ទិញ​កាំភ្លើង​ទុក​ការពារ​ខ្លួន។
កូវីដ១៩ នៅអាមេរិក៖ ពលរដ្ឋអាមេរិក​ដើម​កំណើត​អាស៊ី​ផ្អើល​ទិញ​កាំភ្លើង​ទុក​ការពារ​ខ្លួន។ រូបភាព DPA តាមរយៈ SCMP
ដោយ

យោង​តាម​សារព័ត៌មាន South China Morning Post ហាងលក់កាំភ្លើង​និងគ្រាប់​រំសេវ​នៅទូទាំង​សហរដ្ឋ​អាមេរិក កាលពីខែមុន បានរាយការណ៍អំពី​កំណើន​នៃការលក់​កាំភ្លើង​និងគ្រាប់។ ហាងលក់កាំភ្លើង ឈ្មោះ ammo.com បានរាយការណ៍​អំពី​កំណើន​លក់​ដល់ទៅ ២៧៦% កាលពីថ្ងៃទី១០ មីនា ខណៈ​ដែល​ករណី​ឆ្លង​វីរុស​កូវីដ១៩ បាន​កើន​ឡើង​នៅក្នុង​សហរដ្ឋ​អាមេរិក។ ទន្ទឹម​នឹង​នេះ សារព័ត៌មាន​ក្នុង​ស្រុក​របស់​អាមេរិក ក៏បាន​រាយការណ៍​ផង​ដែរ​ អំពី​ការ​តម្រង់​ជួរ​គ្នា​វែងៗនៃ​អតិថិជន​ដែលសម្រុក​ទិញ​កាំភ្លើង​នៅ​ខាង​ក្រៅ​ហាង​លក់​កាំភ្លើង។ 

នៅរដ្ឋ​កាលីហ្វ័រញ៉ា និង​វ៉ាស៊ីងតុន ដែលមានករណីផ្ទុះរាតត្បាត​នៃ​វីរុស​កូវីដ១៩​មុនដំបូងគេ អតិថិជន​ដែលផ្អើល​ទិញ​កាំភ្លើង គឺជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី ដែលភ័យ​ព្រួយ​ពីសុវត្ថិភាពរប​ស់ពួកគេ។ ដោយសារ​វីរុស​កូវីដ១៩ ត្រូវបានរាយការណ៍​ថា រាតត្បាត​ដំបូងគេ​នៅ​ទីក្រុង​វូហាន ប្រទេសចិន ជាហេតុ​នាំ​ឲ្យ​មាន​ករណី​ខ្លាច​ ឬ​ស្អប់​ជនជាតិ​ចិន នៅ​ផ្នែក​ខ្លះនៃ​សហរដ្ឋ​អាមេរិក និង​នៅជុំវិញពិភពលោក។

ការវាយប្រហារ​លើ​ជនជាតិ​អាស៊ី ត្រូវបានរាយការណ៍ថា បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ឡូសអ៊ែនជេឡេស, សាន់ហ្វ្រាន់ស៊ីស្កូ, ញូវយ៉ក និង​ទីក្រុងនានានៅជុំវិញពិភពលោក ចាប់តាំងពីការ​ផ្ទុះ​ឡើង​នៃ​វីរុស​ដ៏រាតត្បាត កូវីដ១៩នេះ។ 

យោងតាម​សារព័ត៌មាន​ South China Morning Post, ហេតុផលសំខាន់​ដែលនាំ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​នាំ​គ្នា​ផ្អើល​ទិញ​កាំភ្លើង គឺ​ដើម្បី​ការពារ​ខ្លួន ដោយ​អ្នក​ខ្លះ​ដែលបាន​ផ្ដល់​សម្ភាសន៍​បានរៀបរាប់​ពី​ហេតុការណ៍​លួច​ និង​កុបកម្ម​កាលពី​អតីតកាល រួមផ្សំ​នឹងការភ័យបារម្ភ​ពីការវាយប្រហារ​ ដោយសារ​ការរើសអើង​ទាក់ទង​នឹង​វីរុសកូវីដនេះ​ផង។

បើតាមការឲ្យ​ដឹង​ពីម្ចាស់​ហាងលក់​កាំភ្លើងមួយរូប កាលមុន ភ្ញៀវ​របស់​គាត់​ភាគច្រើនជា​អន្តោប្រវេសន៍ចិនមកពី​ចិន​ដីគោក ប៉ុន្តែ ឥឡូវនេះ អ្នកទិញ​ក៏រួមមាន​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម ហ្វ៊ីលីពីន និង​ជប៉ុន ផង​ដែរ៕




អត្ថបទបន្ទាប់


ពលរដ្ឋ​ខ្មែរ​ប្រមាណ ១៥០០០​នាក់ បាន​វិល​ត្រលប់​ពី​ថៃ​វិញ និង​ត្រូវ​បាន​ជំរុញ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​​ពី​គេ

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សម្តេច ស ខេង នៅថ្ងៃ​អង្គារ ទី​២៤ ខែមីនា ឆ្នាំ២០២០​នេះ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជា ១៥០០០​នាក់…

ផ្សារធំៗ​​នៅ​ភ្នំពេញស្ងប់​ស្ងាត់​ ដោយសារតែ​​វីរុស​កូវីដ១៩

ព័ត៌មាន
ចាប់​តាំង​ពី​វីរុស​កូវីដ១៩​បាន​ឆ្លង​រីករាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​ការ​បារម្ភ​និង​ភ័យខ្លាច ដោយ​ម្នាក់ៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ