វិស័យសំណង់

តើការឡើងថ្លៃសម្ភារសំណង់នាំចូលអាចប៉ះពាល់ដល់ថ្លៃដើមក្នុងគម្រោងសាងសង់នៅកម្ពុជា ដែរឬទេ?


នៅមួយរយៈពេលចុងក្រោយនេះ វត្ថុធាតុដើមសម្ភារសំណង់មួយចំនួននាំមកពីប្រទេសថៃ ចូលមកកម្ពុជា បានហក់ឡើងថ្លៃបន្តិច។ ការឡើងថ្លៃនេះ ស្របពេលដែលតម្លៃសម្ភារសំណង់នៅក្នុងប្រទេសថៃ កំពុងមានសម្ទុះកើនឡើង ដែលជំរុញឱ្យតម្លៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសនេះហក់ឡើងថ្លៃបន្ថែមទៀត។ តើការឡើងថ្លៃសម្ភារសំណង់នាំចូលអាចប៉ះពាល់ដល់ថ្លៃដើមក្នុងគម្រោងសាងសង់នៅកម្ពុជា ដែរឬទេ?
វិស័យសំណង់
ដោយ

លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ធំមួយនៅកម្ពុជា កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះ តម្លៃសម្ភារសំណង់មួយចំនួននៅកម្ពុជា បានឡើងថ្លៃបន្តិច។ ជាក់ស្តែងសម្ភារនាំចូលពីប្រទេសថៃ ប្រភេទបេតុងបានឡើងថ្លៃពី១ទៅ១,៥ដុល្លារក្នុង១គូប ចំណែកស៊ីម៉ងត៍បានឡើងថ្លៃចន្លោះពី៣ទៅ៥ដុល្លារក្នុង១តោន និងដែកបានឡើងថ្លៃចន្លោះពី៥ ទៅ១០ដុល្លារក្នុង១តោន ខណៈការនាំចូលពីប្រទេសវៀតណាម មិនទាន់មានអ្វីប្រែប្រួលគួរកត់សម្គាល់នៅឡើយទេ។ ការឡើងថ្លៃសម្ភារសំណង់មួយរយៈមកនេះ ត្រូវបានអ្នកគ្រប់គ្រងទូទៅរូបនេះវាយតម្លៃថា អាចដោយសារការឡើងថ្លៃទំនិញនៅក្នុងប្រទេសថៃ ខណៈបញ្ហារបាំងពន្ធគយក៏ជះឥទ្ធិពលលើការឡើងថ្លៃសម្ភារសំណង់ផងដែរ។ ជាមួយគ្នានេះលោក ឃូ សុខឡៃ លើកឡើងថា ការកើនឡើងតម្លៃសម្ភារសំណង់នេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ថ្លៃដើមក្នុងការសាងសង់ផងដែរ។

​ជាមួយគ្នានេះ លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ការឡើងថ្លៃសម្ភារសំណង់មួយចំនួនចង់ ឬមិនចង់វានឹងធ្វើឱ្យថ្លៃដើមក្នុងការសាងសង់មានការកើនឡើង។ តែទោះជាយ៉ាងណា អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នការឡើងថ្លៃសម្ភារសំណង់មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការសាងសង់នោះទេ ព្រោះនៅក្នុងអន្តរកាលនេះ នៅមានវត្ថុធាតុដើមមួយចំនួនទៀត មានតម្លៃធូថ្លៃនៅឡើយ។ បើតាមលោក ស៊ា ឆៃលីន ប្រសិនបើការឡើងថ្លៃសម្ភារសំណង់មានរយៈពេលវែងចាប់ពី៦ខែ ទៅ១២ខែ នោះទើបអាចធ្វើឱ្យប៉ះពាល់ដល់ថ្លៃដើមខ្លាំង។ ការណ៍នេះនឹងធ្វើឱ្យម្ចាស់គម្រោងពិចារណាដើម្បីរកវិធីកាត់បន្ថយផលប៉ះពាល់លើថ្លៃដើម។

គួរជម្រាបថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅការនាំចូលដែក និងដែកថែប ដើម្បីបម្រើដល់ការសាងសង់របស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង៨៤២លានដុល្លារ កើនឡើងប្រមាណជាង៦៨% បើធៀបនឹងឆ្នាំ២០២៣ ខណៈការនាំចូលស៊ីម៉ងត៍មានទំហំទឹកប្រាក់ប្រមាណជាង១៦លានដុល្លារ ថយចុះប្រមាណជាង១៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕

អត្ថបទ បូ ដូឡា​




អត្ថបទបន្ទាប់


តើកំណើនប្រើប្រាស់រថយន្តថ្មី អាចជួយឱ្យកម្ពុជា ឈានទៅលុបបំបាត់ការនាំចូលរថយន្តជជុះនាពេលអនាគតបានទេ?

ទីផ្សារប្រើប្រាស់រថយន្តថ្មីកំពុងមានការពេញនិយមខ្លាំងនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ខណៈអ្នកជំនាញក្នុងវិស័យនេះជឿជាក់ថា ការប្រើប្រាស់រថយន្តថ្មីនៅ…

តើស្រ្តីបានចូលរួមចំណែកសំខាន់យ៉ាងណាក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច?

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចាត់ទុកការចូលរួមរបស់ស្ត្រីជាកាតាលីករសំខាន់ ដែលមិនអាចខ្វះបានក្នុងការជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ