អត្ថបទ​ក្រុមហ៊ុន

អស់ទាស់! រំលស់ផ្ទះបុរី ប៉េង ហួត ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ និងកម្ចីរហូតដល់ 80% ពីធនាគារ ហុង លីអុង


ភ្នំពេញ៖ កាលពីដើមខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនបុរី ប៉េង ហួត បានប្រកាសអំពីការបើកបម្រើការការិយាល័យលក់ថ្មី នៅគម្រោង ដឹស្តា មុនីរ៉ាហ៍ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ជាមួយនឹងការផ្ដល់ជូនពិសេសទៅដល់អតិថិជន។ ដោយឡែកនាថ្ងៃទី២៥ មិថុនានេះ បុរី ប៉េង ហួត បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាគូនៃកិច្ចសហប្រតិបត្តិការជាមួយធនាគារ ហុង លីអុង នៅការិយាល័យលក់ថ្មីគម្រោង ដឹស្តា មុនីរ៉ាហ៍ផ្ទាល់។
ដោយ

ភាពជាដៃគូនេះមានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរឱ្យកាន់តែល្អប្រសើរ និងផ្ដល់នូវកម្ចីទិញផ្ទះដែលមានលក្ខខណ្ឌ និងអត្រាការប្រាក់ពិសេសទៅដល់អតិថិជនរបស់បុរី ប៉េង ហួត។ អ្នកស្រី គង់ មរកត អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន ប៉េង ហួត បានមានប្រសាសន៍ថា “ការពិត បុរី ប៉េង ហួត បានសហការគ្នាយ៉ាងស្អិតរមួតជាមួយធនាគារ ហុង លីអុង រយៈពេល៤ឆ្នាំមកហើយដើម្បីធានានូវការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ អត្រាការប្រាក់ និងការផ្តល់ជូនផ្សេងទៀតទៅដល់អតិថិជនជាច្រើនរបស់បុរី ប៉េង ហួត។ ហើយនៅថ្ងៃនេះដែរ យើងនឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗបន្ថែមទៀតសម្រាប់ ការទិញលំនៅឋាននៅគម្រោង ដឹស្តា មុនីរាហ៍ នេះផ្ទាល់ រួមជាមួយការផ្ដល់ជូនពីធនាគារ ហុង លីអុង ផងដែរ។”

ដោយឡែក លោក ស៊ុន ភារម្យ ប្រធានសាខាបឹងស្នោ នៃធនាគារ ហុង លីអុង ក៏បានប្រសាសន៍ក្នុងពិធីនេះផងដែរថា “ធនាគារ ហុង លីអុង ជឿជាក់ថាការសហការយ៉ាងល្អនេះនឹងនៅតែបន្ត ហើយយើងខ្ញុំក៏នឹងខិតខំប្រឹងប្រែងផ្តល់នូវអ្វីដែលថ្មីក្នុងន័យជួយឱ្យអតិថិជនទាំងអស់ ជាពិសេសអតិថិជនរបស់បុរី ប៉េង ហួត ទទួលបាននូវគេហដ្ធានដ៏ល្អជាមួយសេវាកម្ចីទិញផ្ទះដែលមានភាពងាយស្រួល និងទទួលបានការចំណេញជាច្រើននៅពេលអនាគត។”

នាថ្ងៃទី២៥ មិថុនានេះ បុរី ប៉េង ហួត បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាគូនៃកិច្ចសហប្រតិបត្តិការជាមួយធនាគារ ហុង លីអុង នៅការិយាល័យលក់ថ្មីគម្រោង ដឹស្តា មុនីរ៉ាហ៍ផ្ទាល់។

ដើម្បីអបអរសាទរចំពោះការបើកបម្រើការជាផ្លូវការនៃការិយាល័យលក់ថ្មីនៃគម្រោង ដឹស្តា មុនីរ៉ាហ៍ បុរី ប៉េង ហួត មានការផ្ដល់ជូនពិសេសៗដូចជា ការបញ្ចុះតម្លៃយ៉ាងច្រើន លក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រួមជាមួយកាដូអនុស្សាវរីយ៍ភ្លាមៗសម្រាប់ការកក់នៅទីតាំងផ្ទាល់ និងការផ្ដល់ជូនផ្សេងទៀតសម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ មិថុនា ២០២១។ មិនតែប៉ុណ្ណោះ អតិថិជនក៏នឹងទទួលបានកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់កាន់តែពិសេសត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងមួយឆ្នាំ និងទំហំកម្ចីរហូតដល់ 80%នៃតម្លៃគេហដ្ឋាន ហើយមានរយៈពេលរហូតដល់ 25ឆ្នាំ មិនចាំបាច់មានទ្រព្យបញ្ចាំក្នុងអំឡុងពេលសាងសង់ ដោយត្រូវការត្រឹមតែឯកសារទិញលក់ប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារ ហុង លីអុង ផងដែរ។

សូមអញ្ជើញមកសាកសួរព័ត៌មានជាមួយសហការីលក់បុរី ប៉េង ហួត នៅការិយាល័យលក់ថ្មីគម្រោង ដឹស្តា មុនីរ៉ាហ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ចម្ងាយត្រឹមតែ 3នាទីពីសាលាកសិកម្មព្រែកលៀប ឬមើលផែនទីទីតាំង https://bit.ly/TheStarMunirah ឬទាក់ទងតាមទូរសព្ទលេខ៖ 098 / 016 / 017 596 789៕




អត្ថបទបន្ទាប់


កូវីដ-១៩បំប្លែងខ្លួន «ឌែលតា»និង«ឌែលតាបូក» កំពុងអង្រួនពិភពលោកកាន់តែខ្លាំង

ព័ត៌មាន
ទន្ទឹមនឹងចំនួនវ៉ាក់សាំងដែលបានចាក់ កាន់តែកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ វត្តមាននៃជំងឺកូវីដ១៩ ជាពិសេសរីរុសដែលបានបំប្លែងខ្លួនថ្មីជាច្រើនប្…

កម្ពុជាគ្រោងបង្កើតតុលាការពាណិជ្ជកម្មនៅចុងឆ្នាំ២០២១ តើនឹងជួយដោះស្រាយបញ្ហាអ្វីខ្លះ?

ព័ត៌មាន
សភាពាណិជ្ជកម្មកម្ពុជារួមជាមួយក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្មកំពុងពិភាក្សា និងសិក្សានីតិវិធីច្បាប់ក្នុងការបង្កើតតុលាការពាណិជ្ជកម្មដាច់ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ