ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងបណ្ណសារឆ្នាំ២០២៤-២០២៨


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងបណ្ណសារឆ្នាំ២០២៤-២០២៨។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

កិច្ចប្រជុំនេះ សំដៅពង្រីកការផ្សព្វផ្សាយសៀវភៅរាជកិច្ចឱ្យបានទូលំទូលាយ ពិសេសការធ្វើបរិវត្តកម្មឌីជីថលរាជកិច្ចឱ្យកាន់តែទំនើប ដើម្បីកាត់បន្ថយចំណាយផង និងបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយផង និងពង្រឹងការគ្រប់គ្រង និងការថែរក្សាបណ្ណសារ ពិសេសការថែរក្សាឯកសារជាតិទាំងឡាយ ដែលមានតម្លៃជាប្រវត្តិសាស្រ្តមហាសាលមិនអាចកាត់ថ្លៃបាន កុំឱ្យខូច ឬបាត់បង់ សម្រាប់ជាភស្តុតាងជាការចង់ចាំទូទៅរបស់ជាតិ និងពិភពលោក និង សម្រាប់បម្រើឱ្យការស្រាវជ្រាវនាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់នូវទស្សនៈ គោលគំនិត ធាតុចូល និងគោលការណ៍ណែនាំសំខាន់ៗ ពិសេសអំពីសារៈសំខាន់នៃកិច្ចការងាររាជកិច្ចនិងបណ្ណសារ ដើម្បីជាមូលដ្ឋានក្នុងការកែសម្រួលសេចក្តីព្រាងឯកសារទស្សនទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងបណ្ណសារឆ្នាំ២០២៤-២០២៨ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីអាចដោះស្រាយបញ្ហាប្រឈមចំពោះមុខផង ក៏ដូចជាដើម្បីពង្រឹងការងាររាជកិច្ច និងបណ្ណសារនាពេលខាងមុខផង ដោយរួមទាំងការអភិវឌ្ឍស្ថាប័ន សមត្ថភាពធនធានមនុស្ស និងក្របខណ្ឌគតិយុត្ត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋី១៤៨រូប រកប្រាក់ចំណូលបានជិត២ទ្រីលានដុល្លារក្នុងរយៈពេលមួយឆ្នាំ

ព័ត៌មាន
អង្គការអុកស្វាម (Oxfam) បានអះអាងថា ក្នុងរយៈពេល១២ខែ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ មហាសេដ្ឋីពិភពលោកសរុបចំនួន១៤៨រូប រកប្រាក់ចំណូលសរុបបានរ…

ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក សហការគ្នាដើម្បីជំរុញ អនាគតប្រកបដោយចីរភាព តាមរយៈកិច្ចសហការផ្តល់ហិរញ្ញប្បទានរថយន្ត EV AION

ព័ត៌មាន
ធនាគារ មេយប៊ែង ខេមបូឌា គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ