វិស័យឯកជន

ក្រុមអ្នករកស៊ីក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទូចស្នើសុំរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយបន្ទាន់


ក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យឯកជន បានអះអាងថា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលត្រូវដោះស្រាយបន្ទាន់ នៅអំឡុងពេលមានមេរោគរាតត្បាតកូវីដ-១៩នេះ ខណៈដែលថ្មីៗនេះ វិស័យឯកជន ក្រោមការដឹកនាំដោយសភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំមួយ ដើម្បីប្រមូលយកបញ្ហាប្រឈមសំខាន់ៗ ដើម្បីស្នើឲ្យរដ្ឋាភិបាលជួយដោះស្រាយបន្ទាន់ផងដែរ។
ក្រុមអ្នករកស៊ីក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទូចស្នើសុំរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយបន្ទាន់ (រូបភាព៖សភាពាណិជ្ជកម្ម​កម្ពុជា)
ដោយ

ក្នុងនោះដែរ បើតាម​មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្ម​កម្ពុជា​បាន​អះអាង​ប្រាប់ខេមបូណូមីសថា សភាពាណិជ្ជកម្ម នឹង​ប្រមូលយក​សំណើពីវិស័យឯកជន ហើយ​នឹងបន្ដ​ដាក់ជូន​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ​ ពិសេស​ក្រសួង​កសិកម្មឲ្យ​ជួយ​ដោះស្រាយ បើសិន​ជា​ក្រសួងមិនអាចដោះស្រាយបានទេនោះ ខាងវិស័យឯកជន​នឹងបន្តដាក់ជូនបញ្ហាទាំងអស់នេះទៅកាន់រាជរដ្ឋាភិបាល ពិសេសសម្តេចនាយករដ្ឋមន្ត្រី ដើម្បីជួយសម្រេច។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម ដែលបានដឹកនាំកិច្ចប្រជុំនោះ បានប្រាប់ក្រុមការងារខេមបូណូមីសថា ការប្រជុំនេះ វិស័យឯកជនផ្នែកកសិកម្ម មានការលើកឡើងច្រើនពីបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាតម្លៃអគ្គីសនី ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាការចិញ្ចឹមសត្វក្នុងស្រុក ព្រោះកង្វះទឹក ជាពិសេសការចិញ្ចឹមត្រីក្នុងស្រុកខាតបង់ធ្ងន់ធ្ងរ ដោយសារការនាំចូល និងបញ្ហាកង្វះហិរញ្ញវត្ថុជាដើម។

បើតាមឧកញ៉ា លឹម ហេង បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា បានប្រមូលបញ្ហាទាំងនេះរួចរាល់ហើយ ដើម្បីដាក់ជូនក្រសួងកសិកម្ម ពិនិត្យនិងដោះស្រាយ ហើយនៅក្នុងករណីដែលបញ្ហាខ្លះ ក្រសួងមិនអាចដោះស្រាយបាន នោះនឹងស្នើដល់សម្តេចនាយករដ្ឋមន្រ្តីឲ្យជួយដោះស្រាយវិញ។

យ៉ាងណាមិញ ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប និងជាអ្នកជំនួញនៅក្នុងវិស័យកសិកម្ម និង កសិឧស្សាហកម្មដ៏ល្បីល្បាញនៅកម្ពុជា បានបញ្ជាក់អះអាងប្រាប់ ខេមបូណូមីស ថា ទោះបីជាមានបញ្ហាច្រើនដែលវិស័យឯកជន និងក្រសួងកសិកម្មត្រូវដោះស្រាយរួមគ្នាក៏ពិតមែន ប៉ុន្តែមុននឹងនាំបញ្ហាទាំងអស់នេះ ឈានដល់ដៃនាយករដ្ឋមន្រ្តី ផ្នែកឯកជននិងក្រសួងកសិកម្មនឹងព្យាយាមដោះស្រាយបញ្ហាទាំងនេះឲ្យអស់លទ្ធភាពសិន។

បើតាមឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី និង ឧកញ៉ា លឹម ហេង បញ្ហាដែលកិច្ចប្រជុំបានផ្តោតសំខាន់ជាងគេ ហើយនឹងត្រូវដោះស្រាយជាបន្ទាន់នោះគឺ ការចិញ្ចឹមត្រីរបស់កសិករត្រូវរងខាតបង់ធ្ងន់ធ្ងរ ដោយសារតែការនាំចូលត្រីពីប្រទេសជិតខាងច្រើនហួសប្រមាណ ខណៈដែលកន្លងទៅ សមាគមវារីវប្បកម្មកម្ពុជាបានលើកឡើងពីបញ្ហានេះ ជាបន្តបន្ទាប់រហូតមកដល់ពេលនេះក៏នូវតែ ទាមទារឲ្យមានដំណោះស្រាយជួយរកទីផ្សារលក់ត្រីក្នុងស្រុកផងដែរ។

លោក ឡែមផូរ  វរិទ្ធិ មន្រ្តីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ក្រុមការងារខេមបូណីមីសថា បញ្ហាដែលសមាគមវារីវប្បកម្មកម្ពុជាបានលើកឡើង ជាបញ្ហាដដែលៗ ពោលគឺកើតឡើងតាំងពីដើមឆ្នាំ២០២១មក ប៉ុន្តែហាក់មិនមានដំណោះស្រាយសមស្របនៅឡើយ ដូច្នេះនៅក្នុងកិច្ចលើកដំបូងរបស់សមាគមជាមួយសភាពាណិជ្ជកម្មកម្ពុជា លោករំពឹងថា បញ្ហានេះ នឹងត្រូវដោះស្រាយបាន។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅដើមឆ្នាំ២០២១នេះ បានបង្កើនទំហំឥណទានប្រមាណជាង៥០លានដុល្លារបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ដល់វិស័យកសិកម្ម ប៉ុន្តែបើតាមឧកញ៉ា លឹម ហេង ឥណទានដែលមានអត្រាការប្រាក់ទាបនេះ បានអស់ទៅហើយ ដោយពេលនេះអ្នកប្រកបរបរក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នេះ កំពុងត្រូវការហិរញ្ញវត្ថុបន្ថែមទៀត ខណៈដែលការខ្ចីពីធនាគារដទៃមានអត្រាការខ្ពស់ពេក អ្នកធ្វើកសិកម្មមិនអាចទ្រាំទ្របាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើតម្លៃដីធ្លីនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះភ្នំពេញថ្មី ប្រែប្រួលយ៉ាងណាដែរ?

ព័ត៌មាន
គេនៅចាំបានថាក្រោយពីគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីប្រកាសសាងសង់ ការទិញដីធ្លីនៅតំបន់ជុំវិញគម្រោងនេះក៏មានស្ទុះកើនឡើងយ៉ាងខ្លាំង ប៉ុ…

អូស្ត្រាលី ជួយគាំទ្រប្រជាជនកម្ពុជានៅតំបន់ដាច់ស្រយាលឱ្យមានអគ្គិសនីប្រើប្រាស់

ព័ត៌មាន
ជំនួយរបស់អូស្ត្រាលីក្នុងការផ្គត់ផ្គង់អគ្គិសនីនេះ ជាផ្នែកមួយនៃការចូលរួមរបស់អូស្ត្រាលីនៅក្នុងអនុតំបន់មេគង្គ ហើយស្ថានទូតអូស្ត្រាលីបានចូលរួមជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ