អចលនទ្រព្យ

អ្នកជំនាញ៖ ប្រើប្រាស់​ដី​អស់​សក្ដានុពល​បាន លុះត្រា​តែ​មាន​ប្លង់​មេ​អភិវឌ្ឍន៍


អ្នក​ជំនាញ​អចលនទ្រព្យ បាន​អះអាង​ថា បើ​កាលណា​ការ​អភិវឌ្ឍ​វិស័យ​សំណង់ មាន​ប្លង់មេ​ត្រឹមត្រូវ​ពី​អាជ្ញាធរ នោះ​នឹង​ជួយ​ឲ្យ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នោះ​ប្រើប្រាស់​អស់​សក្ដានុពល។ ការលើក​ឡើង​បែប​នេះ ស្រប​ពេល​ដែល​បច្ចុប្បន្ន បញ្ហា​កង្វះ​ប្លង់​គោល​នៃ​វិស័យ​សំណង់ នៅតែ​ជា​កត្តា​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។
ទិដ្ឋភាព​មួយ​នៃ​ទីក្រុង​ភ្នំពេញ ថតពី​លើ​អគារ​ខ្ពស់។
ដោយ

តួយ៉ាង កន្លងមក ក្រុម​អ្នក​អភិវឌ្ឍ​វិស័យ​សំណង់ ក៏ដូចជា​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​ជាច្រើន តែងតែ​ត្អូញត្អែរ​ជាច្រើន​លើក​ច្រើន​សា​ចំពោះ​បញ្ហា​នេះ ពិសេស​គឺ ការ​ខ្វះ​ចន្លោះ​ប្លង់មេ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជា ផ្លូវ ប្រព័ន្ធ​ភ្លើង និង​លូទឹក ដែល​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​ជាដើម។

យ៉ាងណាក៏ដោយ លោកឧកញ៉ា ចេង ខេង ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល បាន​លើក​ឡើង​ថា ការ​រៀបចំ​ប្លង់​មេ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំណង់ គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ ពិសេស គឺ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​តែ​ម្ដង។ 

លោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL។

លើសពីនេះ តម្លៃដី​ដែល​មាន​រៀបចំ​ការ​អភិវឌ្ឍ​ស្របទៅ​តាម​ប្លង់​គោល ក៏​នឹង​អាច​មាន​តម្លៃ​កើន​ឡើង​ខ្ពស់​នៅ​ថ្ងៃ​អនាគត​ផង​ដែរ ព្រោះ​ថា​ដី​នោះ វា​អាច​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​អស់​សក្ដានុពល។ ខុស​ពី​ដី​ពុះ​ឡូតិ៍​មួយ​ចំនួន ដែល​មិន​មាន​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ ព្រោះ​វា​នឹង​អាច​ផ្ដល់​នូវ​ផល​អវិជ្ជមាន​ច្រើន​សម្រាប់​ការ​រស់នៅ ហើយ​តម្លៃ​ដី​ក៏​មិន​អាច​ឡើង​ថ្លៃ​ខ្ពស់​បាន​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA ក៏​បាន​លើក​ឡើង​ដែរ​ថា ប្លង់​គោល គឺ​ជា​យន្ដការ​មួយ​ដែល​អាច​ជួយ​ឲ្យ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ឆ្ពោះ​ទៅ​រក​ចីរភាព​នា​ពេល​អនាគត ហើយ​វា​ក៏​ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយ ដែល​រាជ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​វិស័យ​សំណង់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ពោល​គឺ​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​បាន​ចំ​ទិសដៅ និង​មិន​ជួប​បញ្ហា​ទៅ​ថ្ងៃ​មុខ​នោះ​ឡើយ។ 

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA។

លោក​ឧកញ៉ា បន្ថែម​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​មាន​ការ​គិតគូរ​ឲ្យ​បាន​ស៊ី​ជម្រៅ​ថែម​ទៀត ទាក់ទង​នឹង​ការ​រៀបចំ​តំបន់​សម្រាប់​ការ​អភិវឌ្ឍ តួយ៉ាង ភាគ​ខាង​ត្បូង​គួរ​អភិវឌ្ឍ​យ៉ាង​ដូច​ម្ដេច ភាគ​ខាង​ជើង ខាង​លិច ឬ​ខាង​កើត គួរ​រៀបចំ​អភិវឌ្ឍ​អ្វី​ខ្លះ ព្រោះ​ថា ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន​ដូចជា អូស្ត្រាលី ក៏​គេ​ធ្វើ​គ្រប់គ្រង​ការ​អភិវឌ្ឍ​យ៉ាង​ដូច្នេះ​ដែរ។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​ឧកញ៉ា នួន រិទ្ធី បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន រាជ​រដ្ឋាភិបាល​ក៏​បាន​និង​កំពុង​រៀបចំ​ជា​បណ្ដើរៗ​ហើយ​ដែរ។

សូម​ជម្រាប​ដែរ​ថា កន្លង​មក ក្រុម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជាច្រើន​បាន​លើក​ឡើង​ថា កង្វះ​ប្លង់មេ​នៃ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពី​សំណាក់​រាជ​រដ្ឋាភិបាល នៅតែ​ជា​កត្តា​ប្រឈម​មួយ ក្នុង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​របស់​ពួកគេ ឲ្យ​ស្រប​ទៅ​តាម​ស្ដង់ដារ​ខ្ពស់ និង​ប្រកប​ដោយ​ចីរភាព។ 

ក្រុម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន រំពឹងថា រាជរដ្ឋាភិបាល​នឹង​ជួយ​រៀបចំ និង​ដាក់​ចេញ​នូវ​ប្លង់មេ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង ពិសេស ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ឆាប់ ដើម្បី​អាច​ដើរ​ទាន់​នៃ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​កម្ពុជា៕

None



អត្ថបទបន្ទាប់


៥ឆ្នាំចុងក្រោយនេះ កំណើន​វិស័យ​កសិកម្ម​នៅសល់​តែ ១% ប៉ុណ្ណោះ!

គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ កន្លងទៅនេះ កំណើនវិស័យកសិកម្មរបស់កម្ពុជា នៅមានការលូតលាស់ត្រឹមតែ១% ប៉ុណ្ណោះ ខណៈដែល កម្ពុជាធ្លាប់ត្រូវបាន…

ក្រុមហ៊ុន​អចលន​ទ្រព្យ CPL សម្រេច​ឈរ​ជើង​នៅ​សៀមរាប ក្រោយ​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​ធំ

ក្រោយ​ពី​បាន​ប្រឡូក​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា ជាង​​​២​ទសវត្សរ៍​កន្លង​មក​នេះ ក្រុមហ៊ុន​អចលន​ទ្រព្យ CPL ដែល​ត្រូវ​បាន​គេស្គាល់​ថា ជា​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ