Advertisement
អចលនទ្រព្យ ឆ្នាំ​២០១៨

ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៨ បន្ត​វាយ​លុក​នៅ​តាម​ខេត្ត​ដែល​មាន​សក្តានុពល?


ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា នៅ​តែ​បន្ត​អះអាង​ឲ្យ​ដឹង​ថា សុខភាព​​វិស័យ​អចលន​ទ្រព្យ​ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​នៅ​តែ​បន្ត​អភិវឌ្ឍ​កាន់​តែ​ខ្លាំង​ឡើង​ នៅតាម​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល ដូចជា ខេត្ត​ព្រះសីហនុ សៀមរាប បាត់ដំបង និង​ជា​ពិសេស នៅ​ក្នុង​និង​ជាយ​រាជ​ធានី​ភ្នំពេញ​តែ​ម្តង។
លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ស៊ីភីអិល
ដោយ
Advertisement

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន អចលន​ទ្រព្យ ស៊ីភីអិល បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៨​នេះ ទីផ្សារ​អចលនទ្រព្យ និង​សកម្មភាព​អភិវឌ្ឍន៍​ដីធ្លី​ផ្ទះ​សម្បែង​ នៅតែ​បន្ត​ការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​ឡើងៗ ជាមួយ​នឹង​គម្រោង​សំណង់​អគារ​ខ្ពស់ៗ ខណៈ​វិនិយោគិន​ទាំង​ជាតិ​និង​អន្តរជាតិ មាន​ភាព​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ឧកញ៉ា ចេង ខេង ថា ៖ «ខ្ញុំ​មាន​ការ​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ​ល្អ​ឆ្នាំ​នេះ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច នៅតែ​រឹង​មាំ។ ដូច្នេះ​ហើយ​​ទើប​ខ្ញុំ​សង្ឃឹម​ខ្លាំង ទៅ​លើ​វិស័យ​អចលន​ទ្រព្យ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ នៅតែ​បន្ត​មាន​កំណើន​ជានិច្ច»។ 

លោក​ឧកញ៉ា ចេង ខេង បាន​បញ្ជាក់​អះអាង​ទៀត​ថា អ្វី​ដែល​ជា​ការ​កត់​សម្គាល់​របស់​លោក គឺ​ការ​រីក​ចម្រើន​ខ្លាំង​នូវ​គម្រោង​ពុះ​ដី​ឡូត៍​នៅ​តាម​បណ្តា​ខេត្ត និង​ជាយ​រាជ​ធានី​ភ្នំពេញ​យ៉ាង​គគ្រឹក​គគ្រេង ខណៈ​ការ​រៀបចំ​ច្បាប់​និង​ការ​កំណត់​ប្លង់គោល​សម្រាប់​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​មាន​ល្បឿន​លឿន​ដូចការ​អភិវឌ្ឍ​ពុះ​ដី​ឡូត៍​នៅ​ឡើយ​ទេ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​ឲ្យ​ដឹង​ថា សកម្មភាព​អភិវឌ្ឍន៍​វិស័យ​អចលន​ទ្រព្យ និង​សំណង់​បន្ត​រីក​ចម្រើន​នៅ​តាម​តំបន់​ជាយ​​ក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល ពិសេស គឺ​ការ​វិនិយោគ​និង​សកម្មភាព​ដោះដូរ​ដី​ធ្លី​គឺ​មាន​ភាព​មមាញឹក​ខ្លាំង​ជាង​បណ្តា​ឆ្នាំ​មុនៗ។ 

លោក​ឧកញ៉ា រំពឹង​យ៉ាង​មុត​មាំ​ថា សកម្មភាព​អភិវឌ្ឍន៍​ដី​ធ្លី ​ផ្ទះ​សម្បែង នឹង​នៅ​តែ​បន្ត​ការ​រីក​ចម្រើន​ខ្លាំង​ដដែល។ ហើយ​អ្វី​ដែល​លោក​ឧកញ៉ា នួន រិទ្ធី បាន​ធ្វើការ​កត់​សម្គាល់​ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​នេះ គឺ​ថា ទីផ្សារ​អចលនទ្រព្យ​មាន​សកម្មភាព​ខ្លាំង គឺ​មួយ​ផ្នែក​ធំ​បាន​មក​ពី​ការ​ចូលរួម​របស់​អ្នក​វិនិយោគិន​ចិន​តែ​ម្តង។ 

សូម​បញ្ជាក់​ថា គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ​២០១៨ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្ដល់​លិខិត​អនុញ្ញាត​សាងសង់​សរុប ចំនួន​ប្រមាណ ១ពាន់ ៦៤៣​គម្រោង ដែល​មាន​តម្លៃ​វិនិយោគ​សាងសង់​ប៉ាន​ស្មាន​ប្រមាណ ២ពាន់ ១៥៣​លាន​ដុល្លារ​អាមេរិក។ 

បើផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ដែរ​ថា គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដែល​បាន​ចុះ​បញ្ជី​ប្រកប​អាជីវកម្ម​គិត​មក​ដល់​ពេល​នេះ មាន ២៦០​គម្រោង ក្នុង​នោះ​៣២ គម្រោង​បាន​ស្នើ​សុំ​នៅ​ក្នុង​ឆ្នាំ​នេះ៕




អត្ថបទបន្ទាប់


វៀតណាម នឹងប្រមូលចំណូលពីការនាំចេញត្រីប្រា ឲ្យបានដល់ ២ពាន់លានដុល្លារ នៅឆ្នាំនេះ

ព័ត៌មាន
នៅឆ្នាំ២០១៨នេះ ប្រទេសវៀតណាមរំពឹងថា អាចនឹងនាំចេញត្រីប្រាទៅលក់នៅក្រៅប្រទេសក្នុងតម្លៃជាទឹកប្រាក់រហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក ខណៈដែ...

ទំនុកចិត្តលើសង្វាក់ផលិតកម្មកសិកម្ម នឹងជួយឲ្យកសិករមានក្ដីសង្ឃឹមកាន់តែខ្ពស់

ព័ត៌មាន
វិស័យកសិកម្មនៅកម្ពុជា ត្រូវបានអ្នកជំនាញជាច្រើនធ្លាប់បានលើកឡើងថា ជាវិស័យមួយ ដែលមានភាពស្មុគស្មាញជាងគេ ក្នុងការអភិវឌ្ឍប្រកបទៅរកចីរភាព ខណ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ