តម្លៃប្រេងឆៅ

តើមានកត្តាអ្វីខ្លះទាញទម្លាក់តម្លៃប្រេងឆៅឱ្យដាំក្បាលចុះខ្លាំងនៅដើមសប្តាហ៍នេះ?


តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ជាង ៤% នៅក្នុងការជួយដូរនៅថ្ងៃចន្ទ សប្តាហ៍នេះ បើធៀបនឹងសប្តាហ៍មុន ដោយសារកត្តាពន្ធរបស់សហរដ្ឋអាម៉េរិក គួបផ្សំការបង្កើនទិន្នផលរបស់ក្រុមប្រទេសផលិតប្រេង OPEC និងការរំពឹងទុកថា អាម៉េរិក និងរុស្ស៊ី អាចខិតទៅរកការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
តម្លៃប្រេងឆៅ
ដោយ

តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស បានធ្លាក់ចុះ៥២សេន ឬ ០,៧៨% មកនៅត្រឹមជាង ៦៦ ដុល្លារក្នុងមួយធុងបារ៉ែលនៅព្រឹកថ្ងៃចន្ទ សប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅនៅទីផ្សារអាម៉េរិក West Texas Intermediate បានធ្លាក់ចុះ៥៨សេនមកត្រឹមជាង៦៣ដុល្លារក្នុងមួយធុងបារ៉ែល។

ការធ្លាក់ចុះតម្លៃប្រេងឆៅនេះ គឺក្រោយមានការរំពឹងទុកថា អាចនឹងមានការដកទណ្ឌកម្មលើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់ទីផ្សារអន្តរជាតិ ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា នៅរដ្ឋអាឡាស្កាសហរដ្ឋអាម៉េរិក ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ការរំពឹងទុកបែបនេះកើតឡើងក្រោយលោក ត្រាំ បានកំណត់ឱសានវាទឱ្យរុស្ស៊ី ធ្វើយ៉ាងណាសម្រេចកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនឱ្យបាននៅត្រឹមថ្ងៃសុក្រ សប្តាហ៍មុន បើមិនដូច្នេះទេអ្នកទិញប្រេងពីរុស្ស៊ីនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មជាក់ជាមិនខាន ហើយក្នុងពេលជាមួយគ្នានេះអាម៉េរិក កំពុងជំរុញឱ្យប្រទេសឥណ្ឌាកាត់បន្ថយការទិញប្រេងពីរុស្ស៊ី ផងដែរ។

ការដាក់ពន្ធខ្ពស់របស់លោក ដូណាល់ ត្រាំ លើប្រទេសជាច្រើនដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ត្រូវបានគេរំពឹងថា នឹងដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច ខណៈពន្ធទាំងនេះបានជំរុញឱ្យមានការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ និងអតិផរណាកាន់តែខ្ពស់៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើឧស្សាហកម្មផលិតអាគុយរថយន្តអគ្គីសនីនៅអាស៊ានអាចកាត់ផ្តាច់ការពឹងផ្អែកលើចិនបានទេ?

ឧស្សាហកម្មផលិតរថយន្តអគ្គិសនី ក៏ដូចជាអាគុយរថយន្តអគ្គិសនី ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍នាប៉ុន្មានឆ្នាំចុងក្រោយនេះ ទ…

មុនចូលនិវត្តន៍ មេទ័ពភូមិភាគ២របស់ថៃ ប្ដេជ្ញាវាយដណ្តើមប្រាសាទតាក្របី ឱ្យបានដើម្បីបន្សល់ស្នាដៃចុងក្រោយ

លោក ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Padklang) មេបញ្ជាការភូមិភាគ២របស់ថៃ កាលពីល្ងាចថ្ងៃអាទិត្យ ទី១០ ខែសីហា បានទទួលស្គាល់ថា កងទ័ពថៃ ពិតជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ