លោក ពូទីន ឯកភាពលើសំណើបទឈប់បាញ់

លោក ពូទីន យល់ព្រមលើសំណើបទឈប់បាញ់ជាមួយអ៊ុយក្រែន តែដាក់លក្ខខណ្ឌច្រើន


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បុរសខ្លាំង ដែលត្រូវបានគេប្រសិទ្ធនាមថា ជាខ្លាឃ្មុំទឹកកកនៅស៊ីបេរី មិនបានច្រានចោលសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែន ដែលផ្តួចផ្តើមដោយប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ ដែលជាសញ្ញាល្អមួយសម្រាប់សង្គ្រាមដ៏អូសបន្លាយនេះ។ ប៉ុន្តែបុរសខ្លាំងរបស់រុស្ស៊ីរូបនេះ បានលើកឡើងនូវសំណួរ និងសំណើទាមទារមួយចំនួន សម្រាប់បទឈប់បាញ់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN។
លោក ពូទីន ឯកភាពលើសំណើបទឈប់បាញ់
ដោយ

បទឈប់បាញ់រយៈពេល៣០ថ្ងៃនៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលផ្តួចផ្តើមដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ហាក់ទទួលបានពន្លឺល្អ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញជំហគាំទ្រមិនច្រានចោលចំពោះសំណើមួយនេះ។ ប៉ុន្តែបុរសខ្លាំងរបស់រុស្ស៊ីរូបនេះបានភ្ជាប់មកជាមួយសំណួរ និងលក្ខខណ្ឌទាមទារដ៏សំបាក ដែលតម្រូវឱ្យទីក្រុងគៀវមានការសម្បទានខ្ពស់។

សម្រាប់លោក ពូទីន បទឈប់បាញ់នេះត្រូវតែមានគោលបំណងសន្តិភាពយូរអង្វែង និងត្រូវសិក្សាពីឬសគល់នៃវិបត្តិ។ ប្រធានាធិបតីរុស្ស៊ី បានចាត់ទុករដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ន ដែលដឹកនាំដោយលោក ហ្សេឡិនស្គី គឺជាឬសគល់ និងជាបញ្ហាមូលដ្ឋាលមួយ ដែលជំរុញឱ្យរុស្ស៊ីសម្រេចលើកទ័ពវាយចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ លោក ពូទីន ស្នើឱ្យអ៊ុយក្រែនបញ្ឈប់ការចល័ត និងការហ្វឹកហ្វឺនកងទ័ព ហើយប្រទេសដទៃត្រូវតែឈប់ផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវនៅក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ស្របពេលដែលបច្ចុប្បន្នកងទ័ពរុស្ស៊ីកំពុងមានប្រៀបស្ទើរគ្រប់សមរភូមិប្រយុទ្ធ។ សម្រាប់មេដឹកនាំរុស្ស៊ី ទោះបីគំនិតរបស់សហរដ្ឋអាមេរិកវាអស្ចារ្យ និងត្រឹមត្រូវ តែអ្វីៗរុស្ស៊ីនឹងពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ឱ្យបានល្អិតល្អន់បន្ថែមទៀត។

ការបង្ហាញជំហរឯកភាពលើសំណើបទឈប់បាញ់របស់មេដឹកនាំរុស្ស៊ី ធ្វើឡើងវាចំពេលបេសកជនពិសេសរបស់អាម៉េរិកលោក ស្ទីវ វិតខុប ( Steve Witkoff) កំពុងស្ថិតនៅទីក្រុងមូស្គូ ដើម្បីប្រាប់វិមានក្រឹមឡាំងពីផែនការសន្តិភាព ក្រោយអ៊ុយក្រែនព្រមទទួលយកសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃរបស់អាម៉េរិក។

ដោយឡែកលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានចាត់ទុកការឆ្លើយតបរបស់លោក ពូទីន ដូចអ្វីដែលលោកបានសន្យា ប៉ុន្តែមិនសូវពេញលេញ។ លោក ត្រាំ បានអះអាងថា លោកចង់ជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ហើយក៏ចង់បញ្ចប់សង្រ្គាមឲ្យបានលឿនបំផុត ដើម្បីកុំឱ្យមានការសម្លាប់មនុស្សបន្តទៀត។ ប្រធានាធិបតីទី៤៧រូបនេះ ក៏អះអាងផងដែរថា សហរដ្ឋអាម៉េរិកកំពុងពិភាក្សាជាមួយអ៊ុយក្រែន ថាតើទឹកដីណាដែលត្រូវរក្សាទុក និងទឹកដីណាដែលអាចបាត់បង់ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយណាមួយ។

គួររំលឹកថា រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនលើកដំបូងនៅក្នុងឆ្នាំ២០១៤ ហើយបានចាប់ផ្តើមការលុកលុយពេញលេញនៅឆ្នាំ២០២២។ នៅពេលនោះលោក ពូទីន ទាមទារឱ្យអ៊ុយក្រែនកុំព្យាយាមចង់ចូលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហភាពអឺរ៉ុប និងកាណាដា រួមគ្នាដាក់សម្ពាធពន្ធថ្មី ដើម្បីវាយបកនឹងវិធានការពន្ធរបស់លោក ដូណាល់ ត្រាំ

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងកាណាដា កាន់តែរីករាលដាលហើយ ដោយមិនបង្អង់យូរនោះទេ ប្រទេសកាណាដា និងសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏ស…

តម្លៃមាសនៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ តើមកពីមូលហេតុអ្វី?

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានបំបែកកំណត់ត្រាថ្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទៀតហើយនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា នេះ ឈានដល់២,៩៩០ដុល្លារអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ