ADB បានសន្យាថានឹងផ្ដល់ហិរញ្ញប្បទានបន្ថែមទៀតមកឲ្យកម្ពុជា

ធនាគារ ADB សន្សានឹងផ្ដល់ហិរញ្ញប្បទាន ៤០០លានដុល្លារថ្មីបន្ថែមទៀតឲ្យកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៤


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានសន្យាថា នឹងផ្ដល់ហិរញ្ញប្បទានចំនួន ៤០០លានដុល្លារបន្ថែមទៀតមកឲ្យកម្ពុជា ពីលើថវិកា ៤៨០លានដុល្លារ ដែលបានឯកភាពផ្ដល់ជូនកាលពីមុន សម្រាប់ឆ្នាំ២០២៣-២០២៤។ ការសន្យានឹងផ្ដល់ជូនថវិកាបន្ថែមកឲ្យកម្ពុជាពីសំណាក់ធនាគារ ADB នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី ២៧ ខែតុលាឆ្នាំ២០២២។
ធនាគារ ADB សន្សានឹងផ្ដល់ហិរញ្ញប្បទាន ៤០០លានដុល្លារថ្មីបន្ថែមទៀតឲ្យកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៤

ត្រូវបានស្រង់សម្ដីដោយទូរទស្សន៍ជាតិ​កម្ពុជា លោក Winfried F. Wicklein អគ្គនាយករង​ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍​ នៃធនាគារអភិវឌ្ឍន៍អាស៊ី បាន​លើកឡើងនៅក្នុង​ជំនួប​ពិភាក្សាការងារជាមួយនឹង​ឯកឧត្តម​វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២៧ ខែតុលាថា ធនាគារADB នឹងផ្ដល់​ហិរញ្ញប្បទាន​ក្នុងទំហំទឹកប្រាក់សរុប​ដល់ទៅ ១០០ពាន់លានដុល្លារ ដើម្បីដោះស្រាយ​បញ្ហា​អាកាសធាតុ​ក្នុងតំបន់​សម្រាប់​ឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០ ហើយស្របតាម​ទិសដៅនេះធនាគារ ADB នឹងបន្ដផ្ដល់ការគាំទ្រ​បន្ថែមដល់​កម្ពុជា ។ បន្ថែមពីនេះ លោក Winfried ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាព ជាដៃគូឆ្នាំ២០២៤-២០២៨។

នៅក្នុងជំនួបនោះ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដែរថា ធនាគារ ADB គឺជាដៃគូដ៏សំខាន់​ និងជាទីទុកចិត្ត​ ហើយជាដៃគូអភិវឌ្ឍន៍ធំបំផុត​ទី២​របស់​កម្ពុជា និងស្ថិត​នៅលំដាប់​ទី១ ប្រសិនបើ​គិតជាស្ថាប័ន​ហិរញ្ញវត្ថុ​ពហុភាគី ដែលបានផ្ដល់ជំនួយហិរញ្ញប្បទាន​មកកាន់កម្ពុជា។

ឯកឧត្តម វង្សី វិស្សុត ក៏បាន​ថ្លែងអំណរគុណជាពីសេសផងដែរ ដល់ ADB ដែលបាន​បែងចែកកញ្ចប់ថវិកា​បន្ថែមប្រមាណ ៤០០លានដុល្លារថ្មីទៀត ពិលើ​កញ្ចប់​ហិរញ្ញប្បទាន​ចំនួន ៤៨០លានដុល្លារ​សម្រាប់​ឆ្នាំ២០២៣-២០២៤ ហើយភាគីទាំងពីរ នឹងពិភាក្សាលើ​បញ្ជីកម្មវិធី/គម្រោង តាម​រយៈកិច្ចប្រជុំ​ពិគ្រោះយោបល់​កម្រិតគោលនយោបាយ​ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, ADB បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ ដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ ចំនួន ១៨៩ ដែលមានទឹកប្រាក់សរុបប្រមាណ ៤ពាន់៤រយលានដុល្លារ អាមេរិក ដែល ក្នុង នោះ (១).ឥណទានសម្បទានប្រមាណជិត​៤ពាន់លានដុល្លារអាមេរិក និង​ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥២៣ លានដុល្លារអាមេរិក។ ហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ បានប្រើប្រាស់សម្រាប់ធ្វើការវិនិយោគទៅលើវិស័យអាទិភាព ចាំបាច់ នានា ដូចជា៖ វិស័យកសិកម្ម និងធនធានធម្មជាតិ, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធក្រុង, គមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម និងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, ការគ្រប់គ្រងសាធារណៈ, អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសុខាភិបាល ព្រមទាំងវិស័យថាមពល និងពហុវិស័យ៕




អត្ថបទបន្ទាប់


សង្គ្រាមឈីបរវាងអាមេរិក និងចិនចាប់ផ្ដើមផ្ទុះរាលដាល កំពុងបង្កឲ្យក្រុមហ៊ុនពាក់ព័ន្ធកាន់តែច្រើនរងទុក្ខ

ព័ត៌មាន
ក្នុងរយៈពេលមិនដល់មួយខែផង នៃការចេញវិធានការរបស់អាមេរិកក្នុងការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន បានធ្វើឱ្យសង្គ្រាមឧស្សា…

រាជរដ្ឋាភិបាលជប៉ុនប្រកាសបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ២០០ពាន់លានដុល្លារបន្ថែម ដើម្បីដោះស្រាយវិបត្តិអតិផរណា

ព័ត៌មាន
ចំពេលដែល សេដ្ឋកិច្ចកំពុងប្រឈមនឹងវិបត្តិអតិផរណានេះដែរ រាជរដ្ឋាភិបាលជប៉ុននៅថ្ងៃទី ២៨តុលា ក៏បានប្រកាសដាក់ចេញកញ្ចប់ថវិកាដ៏សម្បើមប្រមាណ២០០ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ