Advertisement
Advertisement
Advertisement
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ រកឃើញអ្នកឆ្លងសរុប៧៦នាក់ហើយ ខណៈទីតាំងចំនួន២៣កន្លែងត្រូវបានបិទបណ្ដោះអាសន្ន


គិតមកទល់នឹងព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់ចំនួន៧៦នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុបដែលត្រូវបានរកឃើញ៥៦៨នាក់។ ជុំវិញនឹងព្រឹត្តិការណ៍២០កុម្ភៈនេះដែរ រាជរដ្ឋាភិបាលក៏បានសម្រេចបិទបណ្ដោះអាសន្ននូវទីតាំងចំនួន២៣កន្លែង នៅក្នុងខណ្ឌចំនួន៩នៃរាជធានីភ្នំពេញផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ។
កូវីដ-១៩ កំពុងរាលដាល​នៅកម្ពុជា
ដោយ
Advertisement

ទីតាំង​ដែលត្រូវបាន​បិទបណ្ដោះអាសន្ន​ទាំង​២៣​កន្លែងនោះ​ភាគច្រើន​ជា​អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម ក្លឹបកម្សាន្ដ និងក៏មាន​សាលារៀន​មួយចំនួន​ផងដែរ។

បើតាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​អប់រំ សាលារៀន ៥បន្ថែមទៀត ត្រូវបាន​បិទ​បណ្ដោះអាសន្ន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ
សាលារៀនទាំងនោះ រួមមាន៖

 ១) អនុវិទ្យាល័យ​ឫស្សីជ្រោយ; 

២) សាលាបឋមសិក្សា​ហ៊ុនសែន​ ឫស្សីជ្រោយ ស្ថិត​ក្នុងស្រុក​ស្អាង

 ៣) អនុវិទ្យាល័យ​ឫស្សីស្រុក ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល

 ៤) សាលាបឋមសិក្សា​កូលាបទី១

៥) សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់អង្រែ រាជ​ធានីភ្នំពេញ ។ 

ដូច្នេះ បើបូកសរុប​សាលា​ទាំង៥នេះទៀត នោះ ទីតាំង​ដែលត្រូវបាន​បិទបណ្ដោះអាសន្ន​កើនដល់​ចំនួន​២៨​ទីតាំងហើយ ក្នុងនោះ ការបិទសាលា​សរុប​មានដល់ ៧​ទីតាំងហើយ។

ឆ្លងតបទៅនឹង​ការទប់ស្កាត់​ការរីករាលដាល​នៃករីណឆ្លង​ចូលសហគមន៍ ២០កុម្ភៈ កាលពីថ្ងៃទី​ ២១ ខែកុម្ភៈ ក្រសួងទេសចរណ៍ ក៏បាន​សម្រេ​បន្ដពង្រឹងវិធានការ​ដោយបាន​បិទផ្អាក​អាជីវកម្ម​KTV ក្លឹបកម្សាន្ដ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់មាន​ការជូនដំណឹងជាថ្មីផងដែរ។

សូមបញ្ជាក់ជូនជាថ្មីថា គិតមកត្រឹមព្រឹក​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​កូវីដ-១៩សរុប​នៅកម្ពុជា​ដែលបានរកឃើញ មាន៥៦៨នាក់ ក្នុងនោះ​អ្នកជាសះស្បើយ​មាន​៤៧៥នាក់ ខណៈដែល​អ្នកកំពុង​ព្យាបាល​មាន​៩៣នាក់៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលាចំនួន២ ត្រូវបានផ្អាកក្រោយរកឃើញថា ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍២០កុម្ភៈ

ព័ត៌មាន
សាលាចំនួនពីរ រួមមាន​វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលា​អន្តរជាតិ អេស អាយ អេស សាខា​ឡាក់គីស្ដារ ត្រូវបានក្រសួងអប់រំប្រកាសផ្អា...

ស្លាប់២ របួសជាង២០នាក់ ក្រោយយោធាភូមាផ្តើមបើកការបាញ់ប្រហារលើក្រុមបាតុករ

ព័ត៌មាន
ស្ថានការណ៍ដ៏ក្តៅគគុក កំពុងតែបន្តឆាបឆេះ និងឡើងកំដៅក្រោយបាតុករស្រីវ័យ២០ឆ្នាំម្នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅមន្ទីរពេទ្យនាថ្ងៃទី១៩កុម្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ