អត្ថបទក្រុមហ៊ុន

ធនាគារ អេស ប៊ី អាយ លី ហួរ បើកសាខាខេត្តកំពង់ធំ ដើម្បីគាំទ្រដល់អាជីវកម្មតូចនិងមធ្យម


នេះជាធនាគារ អេស ប៊ី អាយ លី ហួរ សាខាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាខេត្តសេដ្ឋកិច្ចដ៏សំខាន់មួយនៃភាគកណ្ដាលប្រទេសកម្ពុជា ។
ធនាគារ អេស ប៊ី អាយ លី ហួរ សាខាក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ធនាគារ អេស ប៊ី អាយ លី ហួរ គឺ​ជាការវិនិយោគទុនរួមគ្នា រវាងវិនិយោគិនដ៏ធំមួយ​ ឈ្មោះ SBI Holdings មកពីប្រទេស​ជប៉ុន និង​អ្នក​ឧកញ៉ា លី ហួរ នៃក្រុមហ៊ុន លី ហួរ គ្រុប ។

ក្រោយទទួលបានអាជ្ញាបណ្ណ​ប្រតិបត្តិការជាធនាគារពាណិជ្ជ​​ កាលពីឆ្នាំ២០២០, ធនាគារ អេស ប៊ី អាយ លី ហួរ បានពង្រីកខ្លួន​យ៉ាង​ឆាប់រហ័ស ទៅកាន់​គ្រប់​រាជធានី​ខេត្ត​នៃ​ប្រទេស​កម្ពុជា ក្នុងនោះរួមទាំង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ នេះផងដែរ ។

លោក មឿន សំអុល គឺជា​ប្រធាន​សាខាក្រុងស្ទឹងសែន នៃធនាគារ អេស ប៊ី អាយ លី ហួរ ។
លោក​ឲ្យ​ដឹង​ថា នៅខេត្តកំពង់ធំនេះ ក្រៅពីផ្ដល់​សេវាកម្មធនាគារ​និងហិរញ្ញវត្ថុ​ដែលមានភាពប្រកួតប្រជែងខ្ពស់ ដល់ប្រជាជន​ទូទៅ អេស ប៊ី អាយ លី ហួរ ក៏ផ្ដោត​លើ​ការ​ជួយគាំទ្រ​ដល់​អាជីវកម្ម​ធុន​តូច​និងមធ្យម តាមរយៈ​ឥណទាន​អាជីវកម្ម ដ៏សម្បូរបែប​ ផងដែរ ។

លោក មឿន សំអុល៖ «ដើម្បីជួយសម្រួលដល់អាជីវកម្មខ្នាតតូច និងមធ្យម នៅក្នុងខេត្តកំពង់ធំ។ អេស ប៊ី អាយ លី ហួរ ក្នុងខេត្ត ដែលយើងផ្ដោតទៅលើអាជីវកម្ម គឺយើងផ្ដល់សេវាកម្មរហ័ស លក្ខខណ្ឌអាត្រាការប្រាក់ប្រកួតប្រជែង រយៈពេលសងវែង ហើយការសងត្រឡប់របស់អតិថិជន គឺយើងបត់បែនទៅតាមតម្រូវការអាជីវកម្មរបស់ពួកគាត់។ ទាក់ទងទៅនឹងលក្ខខណ្ឌមួយចំនួនក៏យើងជួយសម្រួលទៅតាមអាជីវកម្មរបស់ពួកគាត់ដែរ»។

វត្តមាន​របស់ធនាគារ អេស ប៊ី អាយ លី ហួរ នៅក្នុងក្រុងស្ទឹងសែននេះ បាន​បន្ថែម​ជម្រើស​សេវាកម្ម​ធនាគារ​និងហិរញ្ញវត្ថុ ដល់​ប្រជាជន​នៅក្នុងខេត្តកំពង់ធំ ជាពិសេស អាជីវកម្ម​តូច និង​មធ្យម ។

លោក ស្រ៊ុន សុធារ៉ា ម្ចាស់​ដេប៉ូលក់ដុំនិងរាយជីកសិកម្ម ឈ្មោះ ពិភពកសិកម្ម នៅក្នុងក្រុង​ស្ទឹងសែន ​បាន​​ទទួល​​​ឥណទាន​​អាជីវកម្ម​ ពី​ធនាគារ អេស ប៊ី អាយ លី ហួរ ។

សំឡេង​ លោក ស្រ៊ុន សុធារ៉ា៖ «ពាក់ព័ន្ធនឹងការធៀបធនាគារផ្សេងៗ សេវាកម្មធនាគារ អេស ប៊ី អាយ រហ័សជាងគេ សេវាលឿន ហើយអាត្រាការប្រាក់ទាប ទំហំប្រាក់កម្ចីធំ»។

បើ​តាម​លោក​ មឿន សំអុល ប្រធាន​សាខាក្រុង​ស្ទឹងសែន នៃធនាគារ អេស ប៊ី អាយ លី ហួរ បាន​ឲ្យ​ដឹងថា ចាប់តាំងពីបើក​បម្រើសេវាកម្ម​នៅ​ខេត្តកំពង់ធំនេះ ធនាគារ​បាន​ទទួល​ចំណាប់អារម្មណ៍វិជ្ជមាន​ជាច្រើនពីសំណាក់អតិថិជន ។  

លោក មឿន សំអុល៖ «សម្រាប់ចំណាប់អារម្មណ៍របស់អតិថិជន យើងទទួបានជាច្រើនទាក់ទងនឹងការសរសើរចំពោះសេវាកម្មយើងលឿន ផ្ដល់កម្ចី ដែលមានភាពងាយស្រួល ដល់ពួកគាត់។ ការសម្រួលដល់ការសងត្រឡប់របស់អតិថិជន ដោយពួកគាត់មិនចាំបាច់មកដល់ទីស្នាក់ការរបស់លីហូរទេ អ៊ីចឹងងាយស្រួលទាំងការបើក និងការដកប្រាក់។ ឯលក្ខខណ្ឌកម្ចី គឺទៀតសោតងាយៗ ផ្ដល់ការងាយស្រួល»។

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ២០២១នេះ ធនាគារ អេស ប៊ី អាយ លី ហួរ បាន​ពង្រីក​សាខា​ទៅកាន់​គ្រប់​រាជធានី​ខេត្តទាំង ២៥ ទូទាំងប្រទេស ដោយ​បានផ្ដល់​ការងារធ្វើដល់​បុគ្គលិក​ជាច្រើន​ពាន់​នាក់ ។

នៅខេត្តកំពង់ធំវិញ ធនាគារ អេស ប៊ី អាយ លី ហួរ រំពឹង​ថា នឹងចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត តាមរយៈការផ្ដល់​សេវាធនាគារ​ទំនើប​និង​ប្រកប​ដោយ​ភាពប្រកួត​ប្រជែង​របស់ខ្លួន ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រាប់អាមេរិកឲ្យឈប់បង្ហាញសាច់ដុំយោធានៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
មន្ត្រីការទូតក្រុងប៉េកាំងនៅថ្ងៃអង្គារទី០៩ វិច្ឆិកា បានអំពាវនាវឲ្យសហរដ្ឋអាមេរិកឈប់បង្ហាញសាច់ដុំយោធា នៅសមុទ្រចិនខាងត្បូងតទៅទៀត ស្របពេលដែលគ…

មេពន្ធដារថា ក្រុមហ៊ុនផលិតស្រាបៀរ Heineken Cambodia ជាអ្នកបង់ពន្ធច្រើនជាងគេបំផុតនៅកម្ពុជា

ព័ត៌មាន
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែវិច្ឆិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ