ក្រសួងការពារជាតិ

ក្រសួងការពារជាតិ ប្រកាសជ្រើសរើសទាហានថ្មី ៣,០០០នាក់បន្ថែមទៀត ខណៈកម្ពុជា រងការឈ្លានពានពីប្រទេសថៃ


អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចំណុះក្រសួងការពារជាតិ បានប្រកាសជ្រើសរើសពលទាហានថ្មី ចំនួន ៣០០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក ដោយសហការឯកភាពជាមួយគណៈកម្មការជ្រើសរើសពលទាហានថ្មី របស់អគ្គបញ្ជាការដ្ឋាន ដោយយោងតាមសេចក្តីត្រូវការចាំបាច់ចំពោះមុខ។
ក្រសួងការពារជាតិ
ដោយ

នេះបើយោងតាមលិខិតមួយរបស់ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលបានចុះហត្ថលេខាដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦។

ការជ្រើសរើសពលទាហានថ្មីនេះ គឺស្របពេលដែលអធិបតេយ្យភាពរបស់កម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ។ ចំពោះលក្ខខណ្ឌ និងលក្ខណសម្បត្តិជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ (ភេទប្រុស) និងមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ សម្រាប់អ្នកមានកម្រិតវប្បធម៌ចាប់ពីមធ្យមសិក្សាបឋមភូមិ ដល់មធ្យមសិក្សាទុតិយភូមិ។

ចំពោះបេក្ខជនមានកម្រិតបរិញ្ញាបត្រឡើងទៅ ឬមានជំនាញឯកទេស អាចមានអាយុចាប់ពី ៣១ ឆ្នាំ ដល់ ៣៥ ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ។ លើសពីនេះ បេក្ខជនត្រូវមានកម្ពស់ចាប់ពី ១.៦០ ម៉ែត្រឡើងទៅ មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អ សមស្របតាមតម្រូវការការងារយោធា។ ជាពិសេសក្រសួងការពារជាតិ បានផ្តល់អាទិភាពចំពោះយុវជនដែលមានឪពុក ម្តាយ ឬសាច់ញាតិជាអតីតយុទ្ធ និងពលី។

នៅក្នុងសេចក្ដីសម្រេចរបស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានណែនាំគណៈកម្មការជ្រើសរើសពលទាហានថ្មី របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវចាត់តាំងត្រួតពិនិត្យឱ្យបានហ្មត់ចត់ ល្អិតល្អន់ សុក្រឹត្យភាព និងត្រឹមត្រូវតាមលក្ខខណ្ឌលក្ខណសម្បត្តិ ព្រមទាំងសំណុំលិខិតដែលបានកំណត់៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីរំពឹងថា នឹងបញ្ជូនពលរដ្ឋខ្លួនជិត ៣,៦០០នាក់ ចេញពីប្រទេសកម្ពុជា នៅត្រឹមដើមខែមីនា ក្រោយកម្ពុជាបង្ក្រាបករណីឆបោកអនឡាញ

ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានអះអាងថា ប្រទេសឥណ្ឌូនេស៊ីបាននិងកំពុងចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនជិត ៣,៦០០ នាក់ ចេញព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ