លំនៅដ្ឋានតម្លៃសមរម្យ

គម្រោងផ្ទះតម្លៃសមរម្យលោក​ឧកញ៉ា សៀ ឫទ្ធី នឹងចាប់ផ្ដើមប្រគល់ផ្ទះជូនអតិថិជន នៅត្រីមាសទី១ ឆ្នាំ២០១៩


ក្រោយពីមានការគាំទ្រយ៉ាងផុសផុល និងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ពីសំណាក់អតិថិជនដែលបានចុះឈ្មោះទិញផ្ទះតម្លៃសមរម្យ នៅក្នុងគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុនលោកឧកញ៉ា សៀ ឬទ្ធីរួចមក នៅពេលនេះ ក្រុមហ៊ុនបានប្រកាសថា ក្នុងដំណាក់កាលដំបូងនេះ នឹងចាប់ផ្ដើមប្រគល់ផ្ទះជូនអតិថិជនចាប់ពីត្រីមាសទី ១ ឆ្នាំ២០១៩ តទៅ ខណៈដែលបច្ចុប្បន្ន គម្រោងនេះ បាននិងកំពុងសម្រុកសាងសង់ជារៀងរាល់ថ្ងៃ។
លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅគម្រោងលំនៅឋានតម្លៃសមរម្យ របស់ក្រុមហ៊ុន WorldBridge Home
ដោយ

នៅត្រីមាស​ទី១ ឆ្នាំ២០១៩​ខាងមុខនេះ គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ ​នៅក្នុង​​​​គម្រោង​​ទីក្រុង​រណប​សិរីមង្គល​​របស់​ក្រុមហ៊ុន WorldBridge Home សម្រាប់​​លក់​ជូន​ប្រជាពលរដ្ឋ​ចំណូល​ទាប និងមធ្យម ពិសេស​​គឺ​​​​មន្ត្រី​រាជការ នឹងត្រូវ​សាងសង់រួច​រាល់​ប្រមាណ ៣០០ ទៅ៤០០​ខ្នង នៅដំណាក់​កាល​ដំបូង​នេះ សម្រាប់ប្រគល់ជូន​អតិថិជន​របស់​ខ្លួន​។

សកម្មភាព​នៅក្នុងការដ្ឋាន​សាងសង់​លំនៅដ្ឋាន​តម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge Home

បើតាម​ការអះអាង​ពី លោក យក់ សុធីរិទ្ធ ប្រធាន​​គ្រប់គ្រង​​ទូទៅ​​គម្រោង​លំនៅឋាន​​តម្លៃ​​សមរម្យ របស់​ក្រុមហ៊ុន WorldBridge Home បានឲ្យ ដឹងថា បច្ចុប្បន្ន​​គម្រោង​នេះ កំពុង​មានការសាង​សង់​ជាប់​ជានិច្ច និងមិនមាន​ការប្រែប្រួល​​អ្វីនោះ​ទេ។ បើតាម​ការកំណត់​គោលដៅ របស់ក្រុមហ៊ុន នៅត្រឹម​ដើមឆ្នាំ ២០២០ ក្រុមហ៊ុន​នឹង​បញ្ចប់​ការ​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះ ឲ្យបាន​ចប់​រួចរាល់​ទាំងស្រុង​តែម្ដង។  

លោក សុធីរិទ្ធ បានបញ្ជាក់ដែរថា បច្ចុប្បន្ន​​គម្រោង​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះ រួចរាល់​បាន​មួយដំណាក់​​កាល​​ហើយ ទាក់ទង​នឹងការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ដូចជា​ផ្លូវ លូទឹកស្អាត និងកំពុង​ចាប់ផ្ដើម​បុកគ្រឹះ​សាងសង់​ផ្ទះជា​បណ្ដើរៗ​ផងដែរ។

នាយក​គ្រប់គ្រង​គម្រោង​រូបនេះ បានឲ្យដឹង​ទៀតថា គម្រោងលំនៅដ្ឋាន​តម្លៃ​សមរម្យនេះ ត្រូវបាន​​សាងសង់​ឡើង​ដោយ​មាន​​ការយក​ចិត្តទុក​ដាក់​តាមស្ដង់​ដារ​បច្ចេកទេស និងមាន​ការអភិវឌ្ឍ​ដូចជា សាលារៀន មន្ទីរពេទ្យ និងផ្សារ​​នៅទីនោះ​ផងដែរ។ 

សកម្មភាព​ក្នុងការដ្ឋានសាងសង់ផ្ទះតម្លៃសមរម្យរបស់ក្រុមហ៊ុន​ WorldBridge Home

គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​​មួយនេះ​ បាននិង​កំពុង​​អភិវឌ្ឍ​​នៅលើផ្ទៃដី​​ជាង ២០ហិកតា ​ស្ថិត​​នៅ​​​តាម​បណ្តោយ​​​ផ្លូវ​ជាតិ​​លេខ​​២១ ក្នុង​ឃុំ​​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​​តាខ្មៅ​។

បើតាម ការគូស​បញ្ជាក់ពី នាយក​គ្រប់គ្រង​គម្រោង​​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ លោក យក់ សុធីរិទ្ធ បានឲ្យដឹងថា អ្វីដែល​ជាលក្ខណៈ​ពិសេស​​របស់​គម្រោងនេះ គឺវាស្ថិត​នៅក្នុង​គម្រោង​ទីក្រុង​រណប​សិរីមង្គលរបស់ក្រុមហ៊ុន WorldBridge ហើយនៅក្បែរតំបន់នេះ ក៏មាន​បង្កើត​​ជាកន្លែង​បណ្ដុំ​សហគ្រាស​ធុនតូច និងមធ្យម​មួយ​នៅទីនោះ​ផងដែរ ដែលវា​នឹងជួយ​ឲ្យពលរដ្ឋ​ដែលរស់​នៅទីនេះ អាចស្វែង​រកឱកាស​ការងារ​កាន់​តែងាយស្រួល។

 ពិសេសជាង​នេះ​ទៀតនោះ គឺតំបន់​នេះ មានផ្លូវ​ក្រវាត់ក្រុង​ទី៣ នៅក្បែរ​នោះ ហើយ​ទីស្នាក់​ការ​ខេត្ត ក៏គ្រោង​​នឹងរើ​ទីតាំង​មកនៅ​ក្បែរតំបន់​ទីក្រុង​រណប​សិរីមង្គល​នេះផងដែរ។ ដូច្នេះ អ្នករស់​នៅតំបន់​នោះ នឹងចំណេញ​ទាំងផ្នែក​សេដ្ឋកិច្ច និងរចនាសម្ព័ន្ធ​ទូទៅ​គឺមានសព្វ​គ្រប់​ទាំងអស់។ នេះបើតាមការ​បង្ហើប​ឲ្យ​ដឹងពី លោក យក់ សុធីរិទ្ធ។   

សកម្មភាព​ក្នុងការដ្ឋានសាងសង់ផ្ទះតម្លៃសមរម្យរបស់ក្រុមហ៊ុន​ WorldBridge Home
សកម្មភាព​ក្នុងការដ្ឋានសាងសង់ផ្ទះតម្លៃសមរម្យរបស់ក្រុមហ៊ុន​ WorldBridge Home

តាមប្រសាសន៍​របស់ មន្ត្រីជាន់​ខ្ពស់​ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់​​ធ្លាប់បាន​ឲ្យដឹង​ថា ក្រៅពីគម្រោង​អភិវឌ្ឍន៍​​លំនៅដ្ឋាន និង​ទីក្រុងរណប ក្រសួងរៀប​ចំដែនដី ក៏បាន​គិត​គូ​រ​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដែលមាន​តម្លៃសមរម្យ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និងមធ្យម​បាន​ចំនួនបី​ទីតាំង​បន្ថែមទៀត ស្មើនឹង​ ៨ពាន់​លំនៅដ្ឋាន ហើយតាម​ការគិតគូរ​ជំរឿន​ប្រជាសាស្រ្ត នៅឆ្នាំ ២០៣០​ខាងមុខ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៨​ លាន​នាក់​នឹងមាន​តម្រូវការ​លំនៅដ្ឋាន​ថ្មី ប្រមាណ ១,១ លានខ្នង​បន្ថែម​ទៀត ខណៈ​នៅរាជធានី​ភ្នំពេញ និងទីប្រជុំ​ជន​ផ្សេងៗ មានតម្រូវ​ការ​លំនៅដ្ឋាន ៥ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំ៕ 

សាកសួរពត័មាន​បន្ថែម​ទាក់ទង​នឹង​គម្រោង​​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះសូម​ទាក់ទង :
ការិយាល័យលក់ និងផ្ទះគម្រូពិត ៖ Unit Nº- 644B ផ្លូវជាតិ​លេខ2, ភូមិទួលរកា សង្កាត់​ចាក់អង្រែ​ក្រោម ខ័ណ្ឌ​មានជ័យ រាជធានីភ្នំពេញ

☎070 905 333/ 070 906 333/ 070 907 333/ 089 913 168/ 089 906 168/ 099 999 752/748/751

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដានៅឡាវ មាន​៤១ សាខា បាន​វិនិយោគជាង ៧លានដុល្លារ លើសេវាធនាគារឌីជីថល

ព័ត៌មាន
ធនាគារអេស៊ីលីដា នៅប្រទេសឡាវ បានវិនិយោគជាង ៧លានដុល្លារអាមេរិក គិតនៅត្រឹមខែ សីហាឆ្នាំ២០១៨នេះ ក្នុងការពង្រីកយុទ្ធសាស្ត្រប្រតិបត្តិការរបស់ខ្…

សូម្បី​អាល្លឺម៉ង់ដែលធ្លាប់ស្វាគមន៍ ឥឡូវ ក៏ញញើត​នឹង​វិនិយោគចិនដែរ!!!

ព័ត៌មាន
បើ​និយាយ​ពី​ប្រទេស​អាល្លឺម៉ង់ គេ​អាចនិយាយ​បាន​ថា ជាបងធំ​នៅ​ក្នុង​ប្លុក​អឺរ៉ុប ប៉ុន្តែ ថ្មីៗ​នេះ អាល្លឺម៉ង់​ហាក់​បង្ហាញ​នូវ​ភាព​ប្រយ័ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ