កូវីដ-១៩ក្នុងប្រទេសថៃ

កំណត់ត្រាថ្មី! នៅថៃមានអ្នកឆ្លងកូវីដ-១៩ មួយថ្ងៃកើនដល់ជិត ៣ពាន់នាក់ និងស្លាប់៨នាក់!


ប្រទេសថៃ មានកំណត់ត្រាតួលេខខ្ពស់ថ្មីទៀតហើយនៅថ្ងៃទី ២៤ ខែមេសានេះ ដោយចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃកើនដល់ជិត៣ពាន់នាក់ និងអ្នកស្លាប់មាន ៨នាក់បន្ថែមទៀត។ នេះបើតាមការរាយការណ៍ដោយសារសារព័ត៌មានក្នុងស្រុកថៃ។
កំណត់ត្រាថ្មី! នៅថៃមានអ្នកឆ្លងកូវីដ-១៩ មួយថ្ងៃកើនដល់ជិត ៣ពាន់នាក់ និងស្លាប់៨នាក់! (រូបភាព៖ Xinhua)
ដោយ

ចំនួនអ្នកឆ្លង​ថ្មី​ដែលបាន​រកឃើញ ២.៨៣៩នាក់ នៅថ្ងៃទី ២៤ ខែមេសា គឺជា​ចំនួន​អ្នកឆ្លង​ខ្ពស់បំផុត​មិនធ្លាប់​មាន​ឡើយ​នៅក្នុងប្រទេសថៃ ខណៈដែល​ប្រទេសនេះ កាលពីថ្ងៃទី ២៣ ខែមេសា ​មានអ្នកឆ្លង​ ២.០៧០នាក់  ហើយវា​ក៏ជា​លើកដំបូង​ហើយដែលថៃ​មានតួលេខ​កើនដល់ ​២ពាន់នាក់​ក្នុងមួយថ្ងៃ ចាប់តាំងពីមាន​ផ្ទុះរាលដាល​កូវីដ-១៩ក្នុងប្រទេស​មក។

សរុបមកទល់ថ្ងៃទី ២៤ ខែមេសា ចំនួន​អ្នកឆ្លង​​សរុប​នៅក្នុងប្រទេថៃ មានជា​ ៥ម៉ឺននាក់ហើយ ដោយក្នុងនោះ អ្នកស្លាប់​មាន ​១២៩នាក់។ ក្នុងនោះ មានអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ​ជាង ​៣ម៉ឺននាក់ និងមានជាង​២ម៉ឺននាក់ទៀត ​កំពុង​សម្រាក​ព្យាលបាល​ជំងឺ ដោយក្នុងចំណោមនោះ មាន​ជិត​១ម៉ឺន​៨ពាន់នាក់​កំពុងសម្រាកព្យបាល​នៅមន្ទីរពេទ្យ និងមាន​ជាង​៤ពាន់នាក់​ទៀត សម្រាកនៅកន្លែងព្យាបាល​រៀបចំបណ្ដោះអាសន្ន។ ប្រទេសថៃ បច្ចុប្បន្ន មានអ្នកជំងឺកូវីដ-១៩ ជាង​៤០០នាក់ កំពុងស្ថិត​ក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ​មាន​១១៣នាក់ កំពុង​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយដង្ហើម។

បើទោះបីជា​ចំនួន អ្នកឆ្លងថ្មី​កើនខ្ពស់​បំផុតធ្លាប់មានក៏ដោយ​ ប៉ុន្ដែ រដ្ឋាភិបាលថៃ នៅតែមិនទាន់​សម្រេច​ប្រកាស​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន​នៅឡើយទេ ខណៈដែល​កន្លងមក​ប្រទេសនេះ ធ្លាប់បាន​ធ្វើ​ជាច្រើនលើករួចហើយ។

សូមបញ្ជាក់ថា នៅអំឡុងពេល អ្នកជំងឺកើនឡើងនេះ ប្រទេសថៃ​ក៏កំពុង​ប្រឈម​កាន់តែខ្លាំង​ទាក់ទង​នឹង​បញ្ហាកង្វះ​ខាត​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺសម្រាកព្យាបាលផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ចីបន្ទាន់អនុម័តតែមួយថ្ងៃដើម្បីសម្រាលបន្ទុកប្រជាជនកម្ពុជា អំឡុងពេលវិបត្តិកូវីដ-១៩ ពី អេ អឹម ខេ

ព័ត៌មាន
ក្នុងអំឡុងពេលលំបាកដោយសារវិបត្តិកូវីដ-១៩ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្តល់សេវាកម្មពិសេសគឺ កម្ចីបន្ទាន់ដើម្បីជួយសម្រួលដល់អ្…

ជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មីស្របពេលព្រឹត្តិការណ៍កីឡាអូឡាំពិកខិតជិតមកដល់

ព័ត៌មាន
ប្រទេសជប៉ុនកាលពីថ្ងៃសុក្រទី២៣មេសាម្សិលមិញ បានប្រកាសដាក់ទីក្រុងតូក្យូនិងខេត្ត៣ផ្សេងទៀតរបស់ខ្លួនក្នុងគ្រាអាសន្នជាថ្មី ដោយសារមានការកើនឡើងនូវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ