វិស័យធនាគារ

ហេតុអ្វីបានជាធនាគារកណ្ដាលអាម៉េរិក មិនព្រមកាត់បន្ថយអត្រាការប្រាក់តាមការទាមទារជារឿយៗរបស់លោក ត្រាំ?


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទាមទារជារឿយៗឱ្យធនាគារកណ្ដាលអាម៉េរិក (Fed) កាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែមន្ត្រីធនាគារកណ្តាលនេះតែងតែនិយាយថា ពួកគេកំពុងរង់ចាំមើលសិនថា តើការផ្លាស់ប្តូរគោលនយោបាយដ៏ទូលំទូលាយរបស់លោក ត្រាំ នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្រិតណា ហើយកត្តាមួយទៀតដែលអាចពន្យារពេលនៃការកាត់បន្ថយអត្រាការប្រាក់នេះ គឺជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
វិស័យធនាគារ
ដោយ

កាលពីថ្ងៃសុក្រ ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារទីតាំងនុយក្លេអ៊ែ​ និងយោធារបស់អ៊ីរ៉ង់ ដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុន ដែលបានធ្វើឱ្យតម្លៃប្រេងពិភពលោកឡើងថ្លៃ ខណៈ វិនិយោគិន និងអ្នកវិភាគបារម្ភថា ជម្លោះដែលចេះតែកើនឡើងអាចជំរុញឱ្យអតិផរណាកើនឡើងនៅទូទាំងពិភពលោករួមទាំងនៅសហរដ្ឋអាម៉េរិក ផងដែរ និងអាចជំរុញឱ្យធនាគារកណ្តាលអាម៉េរិក ពន្យារពេលកាត់បន្ថយអត្រាការប្រាក់បន្ថែមនៅក្នុងកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃនៅក្នុងសប្តាហ៍នេះ។

លោក រ៉ូប៊ឺត សូឃីន (Robert Sockin) សេដ្ឋវិទូពិភពលោកជាន់ខ្ពស់នៅធនាគារ Citi group បានប្រាប់ទូរទស្សន៍ CNN ថា ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែរីករាលដាល ហើយតម្លៃប្រេងនឹងនៅតែបន្តឡើងថ្លៃខ្លាំងមែននោះ កត្តាទាំងនេះនឹងបន្ថែមបញ្ហាដល់ធនាគារកណ្តាលអាម៉េរិក ក្នុងការសម្រេចចិត្តបញ្ចុះអត្រាការប្រាក់ ដ្បិតធនាគារកណ្តាលនេះកំពុងប្រឈមនឹងគោលនយោបាយដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ។

លោកបានបន្ថែមថា មន្រ្តីរបស់ធនាគារកណ្តាលអាម៉េរិក បានសង្កត់ធ្ងន់ថា ពួកគេមិនប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់ពេកនោះទេ ព្រោះពួកគេមិនដឹងថា តើពន្ធគយនឹងដំណើរការទៅយ៉ាងណានៅក្នុងសេដ្ឋកិច្ចនៅឡើយទេ ប៉ុន្តែបើពួកគេមានហានិភ័យខ្ពស់ពីកើនឡើងអតិផរណានោះ ពួកគេទំនងជាពិចារណាក្នុងការកាត់អត្រាការប្រាក់នៅចុងឆ្នាំនេះ។

ក្រុមអ្នកកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក បាននិយាយរួចហើយថា ពួកគេកំពុងរង់ចាំមើលឥទ្ធិពលនៃការផ្លាស់ប្តូរគោលនយោបាយរបស់លោក ត្រាំ រីករាលដាលនៅក្នុងសេដ្ឋកិច្ចជាមុនសិន។ ក្រុមអ្នកជំនាញបានប្រាប់ទូរទស្សន៍ CNN ថា ដោយហេតុតែមានភាពតានតឹងនៅមជ្ឈិមបូព៌ាជាថ្មី ដូច្នេះវាកាន់តែដាក់សម្ពាធដល់ធនាគារកណ្តាលអាម៉េរិក ក្នុងការបញ្ចុះអត្រាការប្រាក់។

លោក ចន វេលីស (John Velis) អ្នកយុទ្ធសាស្រ្តម៉ាក្រូរបស់អាម៉េរិក នៅក្រុមហ៊ុន BNY Mellon បាននិយាយថា តាមពិតទៅគោលនយោបាយរូបិយវត្ថុមិនសមណាយកទៅពាក់ព័ន្ធនឹងវិបត្តិភូមិសាស្ត្រនយោបាយនោះទេ ព្រោះវាអាចធ្វើឱ្យធនាគារកណ្តាលអាម៉េរិក កាន់តែមានការប្រុងប្រយ័ត្នបន្ថែមទៀតមុននឹងកាត់បន្ថយអត្រាការប្រាក់៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្រទេសប្រេស៊ីល បានអះអាងថា វៀតណាម ត្រូវបានទទួលស្គាល់ជាដៃគូរបស់ BRICS

រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេស វៀតណាម ត្រូវបានទទួលស្គាល់ជាផ្លូវការថា ជា«ប្រទេសដៃគូ»នៃក្រុមប្រទេស…

សភាពាណិជ្ជកម្មថៃ ព្រមានពីផលប៉ះពាល់លើវិស័យសំណង់ និងកសិកម្មនៅក្នុងស្រុក ខណៈកម្ពុជាកំពុងប្រមូលពលករចូលស្រុកវិញ

សភាពាណិជ្ជកម្មថៃ បានព្រមានថា ការប្រមូលកម្មករចំណាកស្រុកកម្ពុជា ដែលកំពុងធ្វើការងារនៅថៃ ឱ្យវិលត្រឡប់ទៅស្រុកវិញ អាចនឹងបង្កផលប៉ះពាល់ជាច្រើនដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ