ប្រទេសថៃ

នាយករដ្ឋមន្ត្រីចាំផ្ទះថៃបង្គាប់មន្ត្រីឱ្យសិក្សាអំពីផែនការបន្តការកាត់បន្ថយពន្ធលើប្រេងម៉ាហ៊្សូត


រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ ដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អ៊ូចា កំពុងតែសិក្សាថាតើ នឹងត្រូវបន្តរក្សាតម្លៃប្រេងម៉ាហ៊្សូតឱ្យនៅទាបដដែល ឬយ៉ាងណា? ខណៈដែលការកាត់បន្ថយពន្ធលើឥន្ធនៈនេះនាំឲ្យថៃប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូលនៅក្នុងមួយខែ ដល់ទៅ ១០លានបាត ឬជិតស្មើនឹង ៣សែនដុល្លារឯណោះ។ បើគិតចាប់តាំងពីការកាត់បន្ថយពន្ធនេះត្រូវបានអនុវត្តមក ប្រទេសថៃបានខាតបង់ជាង ៤ពាន់៥រយលានដុល្លាររួចមកហើយ។
ការបន្ថយពន្ធម៉ាហ្ស៊ូត៥បាតក្នុង១លីត្រធ្វើឱ្យថៃបាត់ចំណូល១០លានបាតក្នុង១ខែ

សារព័ត៌មានថៃ the Nation បានរាយការណ៍ថា រដ្ឋាភិបាលចាំផ្ទះរបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា បានកំពុងជំរុញឲ្យក្រសួងហិរញ្ញវត្ថុនិងទីភ្នាក់ងារពាក់ព័ន្ធផ្សេងៗទៀត បញ្ចប់ការសិក្សាលើការបន្តកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូត ខណៈដែលគោលនយោបាយនេះនឹងផុតកំណត់នៅខែកក្កដាខាងមុខ។

លោក សូប៉ាតាណាពង្ស ពុនមីចាវ (Supattanapong Punmeechaow) រដ្ឋមន្ត្រីក្រសួងថាមពល បាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជននឹងត្រូវរង់ចាំការសម្រេចចិត្តថាតើការកាត់បន្ថយពន្ធនឹងត្រូវពន្យារពេលដែរឬទេ។

លោកបានបន្ថែមថា រដ្ឋាភិបាលចាំផ្ទះនឹងត្រូវស្វែងរកការអនុញ្ញាតពីគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីបន្តការកាត់បន្ថយពន្ធ ៥ បាត ឬ ០,១៤ ដុល្លារក្នុងមួយលីត្រ ស្របពេលដែល ការកាត់បន្ថយពន្ធនេះកំពុងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលប្រហែល ១០ លានបាត ឬ ជិត៣សែនដុល្លារក្នុងមួយខែ។

ដោយឡែក លោក អាកខុម ថែមពិតតាយ៉ាប៉ៃសិទ្ធ ( Arkhom Termpittayapaisith) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចាំផ្ទះ បាននិយាយរួចហើយថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការបន្តកាត់បន្ថយពន្ធនេះ ជាមួយក្រសួងថាមពល។

លោក បាននិយាយថា លោកក៏ជឿជាក់ផងដែរថា ក្រសួងរបស់លោកអាចបង្កើនសាច់ប្រាក់មូលនិធិប្រេងឥន្ធនៈ ដើម្បីឧបត្ថម្ភធនដល់ប្រេងម៉ាស៊ូតនិងការពារកុំឱ្យតម្លៃរបស់វាឡើងថ្លៃលើសពី៣៥បាត ឬជាង១ដុល្លារនៅក្នុង១លីត្រ។

លោក ឯកនីទិ នីទិថានប្រាផាស ( Ekniti Nitithanprapas ) អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថៃ បានអះអាងថា អគ្គនាយកដ្ឋានចាំបាច់ត្រូវពិភាក្សាបញ្ហានេះជាមួយក្រសួងហិរញ្ញវត្ថុមុននឹងធ្វើការផ្លាស់ប្តូរណាមួយ ដោយចង្អុលបង្ហាញថាការបន្តកាត់បន្ថយពន្ធនឹងប៉ះពាល់ដល់ចំណូលរបស់រដ្ឋាភិបាល។

លោកបាននិយាយថា រហូតមកដល់ពេលនេះ ការកាត់បន្ថយពន្ធប្រេងម៉ាស៊ូតចំនួន៧ជុំជាប់ៗគ្នា បានធ្វើឱ្យរដ្ឋាភិបាលបាត់ប្រាក់ចំណូលចំនួន១៥០ពាន់លានបាត ឬជាង៤ពាន់៥រយលានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះរុញច្រានឲ្យការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមដាំក្បាលចុះជិត ៣០% នៅ៥ខែដើមឆ្នាំនេះ?

ព័ត៌មាន
ឆ្នាំ២០២៣នេះ ផលិតករគ្រឿងសមុទ្រវៀតណាមកំពុងតែដុតដៃដុតជើង ដើម្បីបង្កើនការនាំចេញឲ្យបានកើតឡើងដល់តម្លៃ៩ពាន់លានដុល្លារ ស្មើនឹងតម្លៃនៃការនាំចេ…

អាមេរិកកំពុងមានបំណងជំរុញឱ្យឥណ្ឌាទិញដ្រូនយោធារបស់ខ្លួន មុនដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី មកដល់

ព័ត៌មាន
ប្រភពពីមន្ត្រីអាមេរិក២នាក់បានឱ្យដឹងថា មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី (Narendra Modi) ទៅកាន់ទីក្រុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ