វិស័យពាណិជ្ជកម្ម

តើវាជាការពិតទេ ដែលថា ចិន កំពុងបង្កប់ខ្លួនកាន់តែជ្រៅក្នុងសរសៃឈាមក្រុមហ៊ុនធំៗនៅលើពិភពលោក ?


មកដល់ត្រឹមឆ្នាំ២០២៦ នេះ ចិន មិនមែនត្រឹមតែជារោងចក្រពិភពលោកសម្រាប់ដំឡើង និងចែកចាយទំនិញថោកៗដូចមុនទៀតឡើយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺចិន ត្រូវគេមើលឃើញថា កំពុងបង្កប់ខ្លួនយ៉ាងជ្រៅ និងស្ងាត់ស្ងៀមទៅក្នុងសរសៃឈាមស្នូល នៃអាណាចក្រធុរកិច្ចធំៗជុំវិញពិភពលោក។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមការវិភាគស៊ីជម្រៅពីសារព័ត៌មានអន្តរជាតិ CNBC បានលាតត្រដាងថា ចិន កំពុងពង្រីក និងពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញ តាមរយៈការធ្វើជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាយុទ្ធសាស្ត្រ ថាមពលថ្មី និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដោយផ្ទាល់ទៅឱ្យក្រុមហ៊ុនយក្សសកល ចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យា Apple រហូតដល់ក្រុមហ៊ុនផលិតរថយន្តអាម៉េរិក Ford។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិ បានសង្កត់ធ្ងន់ថា តួនាទីរបស់ចិន នៅក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកវិទ្យាសកលកំពុងឈានចូលដល់របត់ថ្មីមួយ ដែលគួរឱ្យព្រួយបារម្ភសម្រាប់លោកខាងលិច។ ចិន បានកែប្រែប្រវត្តិសាស្ត្ររបស់ខ្លួនពីអ្នកទទួលបញ្ជាទិញ ឬអ្នកផ្គត់ផ្គង់កម្លាំងពលកម្ម មកជាអ្នកផ្តល់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធស្នូលឱ្យទៅក្រុមហ៊ុនធំៗនៅលើពិភពលោក។ មកដល់ពេលនេះក្រុមហ៊ុនធំៗនៅលើពិភពលោកចាប់តាំងពីក្រុមហ៊ុន Apple រហូតដល់ក្រុមហ៊ុន Ford កំពុងទទួលឥទ្ធិពលពីចិនដោយប្រយោលដោយមិនដឹងខ្លួនតាមរយៈការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាចិនរាប់តាំងពី AI អាគុយ និងកម្មវិធីរថយន្ត។
ករណីជាក់ស្តែងដូចជាក្រុមហ៊ុន Apple ត្រូវបានគេដឹងថា កំពុងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Alibaba និង Baidu សម្រាប់ AI នៅក្នុងប្រទេសចិន ខណៈដែលក្រុមហ៊ុន Ford បានងាកទៅរកក្រុមហ៊ុន CATL របស់ចិនសម្រាប់គាំទ្រផលិតកម្ម និងបច្ចេកវិទ្យាថ្មរបស់រថយន្តខ្លួន។ ជាមួយគ្នានេះ ក្រុមហ៊ុន Volkswagen កំពុងសហការជាមួយក្រុមហ៊ុន Xpeng ដើម្បីអភិវឌ្ឍរថយន្ត EV ឆ្លាតវៃនៅក្នុងប្រទេសចិន ខណៈពេលដែលក្រុមហ៊ុន Stellantis កំពុងពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយ Leapmotor លើការផលិតរថយន្ត EV។
ក្រុមអ្នកវីភាគបានចាត់ទុកទំនាក់ទំនង និងការផ្គត់ផ្គង់ទាំងនេះ គឺជាទឡ្ហីករណ៍មួយបង្ហាញអំពីឥទ្ធិពលនិងតួនាទីរបស់ចិននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក។ អ្នកជំនាញបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យា AI ដែលក្រុមហ៊ុនធំៗដូចជា Anthropic និង OpenAI កំពុងតែមានប្រៀប ក៏មិនអាចមើលស្រាលក្រុមហ៊ុនចិនដូចជា Alibaba និង DeepSeek បានដែរ ព្រោះការរីកចម្រើននៃ AI របស់ចិននៅតែស្ទុះខ្លាំង ទោះបីជាអាម៉េរិករឹតបន្តឹង និងប្រយ័ត្នប្រយែងបំផុតក៏ដោយ។
សរុបមកការបង្កប់ខ្លួនរបស់ចិនទៅក្នុងសរសៃឈាម នៃក្រុមហ៊ុនយក្សសកលមិនមែនជាការយកជ័យជម្នះតាមរយៈការឈ្លានពានផ្នែកយោធានោះទេ ប៉ុន្តែជាការឈ្លានពានតាមរយៈការធ្វើឱ្យគេពឹងផ្អែក។ នៅពេលដែលបច្ចេកវិទ្យាថាមពល និង AI របស់ចិនក្លាយជាផ្នែកមួយមិនអាចខ្វះបាន នៃផលិតផលសកល នោះឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ក្រុងប៉េកាំង នឹងកាន់តែមានឫសគល់ជ្រៅ និងពិបាកក្នុងការដកហូតចេញខ្លាំងណាស់សម្រាប់លោកខាងលិច៕




អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅបំពាក់ជំនាញ AI ដល់កម្មករឲ្យបាន១០លាននាក់ត្រឹម៤ឆ្នាំខាងមុខ

ដើម្បីរត់ឱ្យទាន់និន្នាការសកលក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រដ្ឋាភិបាលវៀតណាម បានដាក់ចេញវិធានការជាយុទ្ធសាស្ត្រយ៉ា…

ថៃ បន្តរឹបអូសទ្រព្យសម្បត្តិចំនួន៤៣១មុខរបស់មេឆ.បោកតាមអនឡាញ ចេន ហ្ស៊ី បន្ថែមទៀត

អាជ្ញាធរថៃ បានបន្តរឹបអូសទ្រព្យសម្បត្តិរបស់លោក ចេន ហ្ស៊ី ដែលជាមេខ្លោងការឆោកតាមប្រព័ន្ធអនឡាញ និងលាងលុយកខ្វក់បន្ថែមមានតម្លៃប្រមាណ១១៥លានបាត ឬប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ