អាស៊ាន

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមានបញ្ហាច្រើនដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា អាស៊ានឆ្នាំ២០២២នេះ មានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ ក្រៅពីបញ្ហារបស់មីយ៉ាន់ម៉ា ហើយអាស៊ានក៏មិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ា ដែរ។ ការឆ្លើយតបរបស់សម្ដេច ហ៊ុន សែន បែបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកវិភាគ និងសាធារណៈជន បានលើកយកបញ្ហាមីយ៉ាន់ម៉ា ជជែកវែកញែក បន្ទាប់ពីសម្ដេចបានធ្វើដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ។

ថ្លែងចេញពីក្រុងព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា នាពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា បញ្ហាមីយ៉ាន់ម៉ា ត្រូវបានលើកមកជជែក វែកញែក យ៉ាងផុសផុល នៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃ ទី៧-៨ខែមករា ឆ្នាំ២០២២ កន្លងមកនេះ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២២នេះ សម្ដេច ហ៊ុន សែន ចង់ផ្ដោតកិច្ចការជាអាទិភាព ដូចជា ការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយនឹងការបើកសេដ្ឋកិច្ច-សង្គម ឡើងវិញ និងរៀបចំច្រករបៀងនៃការធ្វើដំណើរក្នុងក្របខណ្ឌអាស៊ាន។  ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាក់ដែរថា ឆ្នាំ២០២២នេះអាស៊ានមានកិច្ចការច្រើនដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងរបស់សម្តេចជុំវិញបញ្ហានៅមីយ៉ាន់ម៉ា នាពេលនេះ គឺជាការបញ្ជាក់យ៉ាងខ្លីដោយសង្ខេប ដើម្បីចង្អុលបង្ហាញទិស សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយទាំងឡាយ នៅក្នុងតំបន់អាស៊ាននេះ ខណៈដែលកម្ពុជា បានកាន់តំណែងធ្វើជាប្រធានអាស៊ានជាលើកទី៣។ ជុំវិញបញ្ហាមីយ៉ាន់ម៉ា នេះដែរ សម្តេច ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា បញ្ហានៅមីយ៉ាន់ម៉ា មិនមែនដោះស្រាយបញ្ចប់ត្រឹមរយៈពេលខ្លី ឬត្រឹមពេលកម្ពុជា ធ្វើជាប្រធានអាស៊ាននោះទេ។ សម្តេចតេជោ ក៏បានលើកឡើងអំពីភាពចាំបាច់នៃការបង្កើត អាស៊ានត្រ័យការណ៍ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលអាចធ្លាក់ទៅដល់ដៃប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ជីប ម៉ុង បើកសម្ពោធសាខាទី១២ និងគ្រោងបើក៥សាខាបន្ថែមទៀតក្នុងឆ្នាំ២០២២

ព័ត៌មាន
ធនាគារ ជីប ម៉ុង បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល កាលព្រឹកថ្ងៃពុធ ទី…

កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ តម្លៃជាង១លានដុល្លារបញ្ចប់ការសាងសង់និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មាន
ទីបំផុតកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែមករានេះ ក្រោយប្រើប្រាស់ពេលចំនួន ២៤ខែ ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ