នាំចេញកៅស៊ូនៅកម្ពុជា

ការនាំចេញជ័រកៅស៊ូកើនឡើងជាង១០% ខណៈតម្លៃក៏ឡើងថ្លៃខ្ពស់


អ្នកដាំកៅស៊ូនៅឆ្នាំនេះ ហាក់មានក្ដីរំពឹងខ្ពស់ ដោយសារតែតម្លៃជ័រកៅស៊ូមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងការនាំចេញជ័រកៅស៊ូរបស់កម្ពុជាក្នុងខែកុម្ភៈ កើនឡើងជាង១០ភាគរយ ខណៈតម្លៃក៏កើនឡើងដែរ ១តោនតម្លៃជាមធ្យមជាង១.៥០០ ដុល្លារអាមេរិក។
បុរសម្នាក់កំពុងប្រមូលផងកៅស៊ូ ក្នុងចំការកៅស៊ូមួយកន្លែងនៃខេត្តកំពងចាម
ដោយ

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានកៅស៊ូបានលើកឡើងថា តម្លៃជ័រកៅស៊ូបានចាប់ផ្តើមឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលធ្វើឲ្យថៅកែៗ និង កសិករហាក់មានការសប្បាយចិត្តបន្តិច ខណះអ្នកកាប់ដើមកៅស៊ូចោលទៅដាំដំណាំផ្សេងៗ ហាក់បីដូចខកចិត្តសោកស្តាយ។

ស្រប​ពេល​ការ​នាំ​ចេញ​អង្ករ​ដាំដូង​ចុះ ការ​នាំ​ចេញ​ជ័រកៅស៊ូ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​ទៅ​វិញ ។ ជាក់ស្ដែង នៅ​ក្នុង​ខែកុម្ភៈ​កន្លង​ទៅ​ថ្មី​ៗ​នេះ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ​សរុប​ចំនួន ជាង ៣​ម៉ឺន​តោន កើនឡើង​១២%  បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​។

តម្លៃ​ជ័រកៅស៊ូ​នៅ​ក្នុង​ខែកុម្ភៈ ជា​មធ្យម​តម្លៃ​ជាង​១៥០០​ដុល្លារ​ក្នុង​មួយ​តោន កើនឡើង​ជាង ១០០​ដុល្លារ កើន​ជិត​១០ បើ​ធៀប​នឹង​ខែកុម្ភៈ​មុន​។

តើ​មាន​កត្តា​អ្វីខ្លះ ដែល​ជំរុញ​ឲ្យ​មានការ​នាំ​ចេញ​ជ័រកៅស៊ូ​កម្ពុជា​កើនឡើង និង តម្លៃ​ក៏​កើនឡើង​នៅ​ដើមឆ្នាំ​២០២១​នេះ? 

ឯកឧត្តម ប៉ុ​ល សុ​ផា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​ពន្យល់​ថា ហេតុផល​ដែល​កម្ពុជា​នាំ​ចេញ​ជ័រកៅស៊ូ​កើនឡើង ក៏​ដោយសារ​តម្រូវការ​ជ័រកៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​តម្រូវការ​កើនឡើង​ដូច​គ្នា​។ 

បណ្តា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន រង​ផល​ប៉ះពាល់​ខ្សែ​ចង្វាក់​ផលិត​ជ័រកៅស៊ូ ដោយសារ​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម ក៏​ជា​កត្តា​រួមចំណែក​ជួយ​ឲ្យ​ការ​នាំ​ចេញ​ជ័រកៅស៊ូ​របស់​កម្ពុជា​កើនឡើង​ផង​ដែរ​។

ដាក់​សំឡេង​ឯកឧត្តម ប៉ុ​ល សុ​ផា ២ (​សម្ភាសន៍​តាម​ទូរស័ព្ទ​)

ម្ចាស់​ចម្ការ​កៅស៊ូ​ម្នាក់​ឈ្មោះ ខេ​ង ស៊ា​ង​ឡាំង រស់នៅ​និង​ដាំ​កៅស៊ូ​នៅ​ក្នុង​ខេត្តរតនគិរី បាន​បញ្ជាក់​អះអាង​ថា ដើម​កៅស៊ូ​របស់​គាត់​ឆ្នាំ​នេះ បាន​ផ្តល់​ទិន្នផល​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ចំណែកឯ តម្លៃ​លក់​ចេញ​ក៏​ទទួល​បាន​ខ្ពស់​ជាង​មុន​ផង​ដែរ​។

បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម កម្ពុជា​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ចំនួន​ជាង​៤០​ម៉ឺន​ហិ​កតា ក្នុង​នោះ កៅស៊ូ​ដែល​អាច​ជៀ​ជ័រ​បាន​មាន​ចំនួន​ជាង ២៩​ម៉ឺន​ហិ​កតា និង​កៅស៊ូ​ស្ថិត​ក្នុង​ដំណាក់កាល​ថែទាំ​មាន​ចំនួន​ជាង​១១​ម៉ឺន​ហិ​កតា​៕

សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖ 

None



អត្ថបទបន្ទាប់


អឺរ៉ុបនឹងពង្រឹងការផលិតបន្ទះឈីបរបស់ខ្លួនជួយផ្គត់ផ្គង់អាមេរិក

សហគមន៍អឺរ៉ុបបានដាក់ចេញនូវផែនការ ដោយបានអំពាវនាវឱ្យក្រុមប្រទេសក្នុងសហគមន៍អឺរ៉ុបទាំងអស់ សម្រុកផលិតនូវគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិក ពិសេ…

អាជ្ញាធរថាអាជីវកម្មទេសណ៍ប្រមាណ៨០% ក្នុងខេត្តព្រះសីហនុត្រូវបានផ្អាកដំណើរការ

ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍នេះដែរ គិតមកទល់ពេលនេះ មានរយៈពេលជាង១សប្ដាហ៍មកហើយ ដែលខេត្តព្រះសីហនុត្រូវបានបិទជាបណ្ដោះអាសន្ន លែងឲ្យធ្វើចរាចរណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ