ប្រទេសថៃ

ថៃមានគម្រោងជំរុញការប្រមូលទិញនិងលក់ផ្លែឈើឱ្យបាន ១ សែនតោននៅក្នុងឆ្នាំនេះ


ក្រសួងពាណិជ្ជកម្មថៃបាននិងកំពុងសហការជាមួយក្រុមហ៊ុនផ្សារទំនើបធំៗ និងអ្នកពាក់ព័ន្ធនានា ដើម្បីប្រមូលទិញនិងលក់ផ្លែឈើក្នុងរដូវប្រមូលផលឆ្នាំ ២០២៣ នេះ ឱ្យសម្រេចឱ្យតាមគោលដៅ ១ សែនតោន។ អាជ្ញាធរថៃរំពឹងថា ផែនការចែកចាយផល្លាផលសាខាជាង ២ ពាន់ ៨ រយកន្លែង ទូទាំងប្រទេស និងតាមអ៊ិនធឺណិត ត្រូវបានគេរំពេងថានឹងបង្កើតបានជាចំណូលសរុបដល់ទៅ ២,២ ពាន់លានបាត ឫប្រមាណជា ៦៤ លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃមានគម្រោងជំរុញការប្រមូលទិញនិងលក់ផ្លែឈើឱ្យបាន ១ សែនតោននៅក្នុងឆ្នាំនេះ

អគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃ បានកំពុងសហការជាមួយក្រុមហ៊ុនផ្សារទំនើបធំៗ និងអ្នកពាក់ព័ន្ធនានា ដើម្បីគ្រប់គ្រងការចែកចាយផ្លែឈើតាមរដូវយ៉ាងសកម្ម ដោយកំណត់គោលដៅសម្រេចឱ្យបានការប្រមូលទិញនិងលក់ផ្លែឈើថៃរហូតដល់ទៅ ១ សែនតោននៅឆ្នាំ២០២៣នេះ។

លោក វឌ្ឈនៈសាក់ សួរ អៀម ( Wattanasak Sur-iam ) អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បាននិយាយកាលពីថ្ងៃចន្ទថា ទិន្នផលផ្លែឈើតាមរដូវកាលដែលត្រូវបញ្ចេញទៅកាន់ទីផ្សារ បន្ទាប់ពីការប្រមូលផលនៅឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងមានបរិមាណមិនតិចជាង ៦,៧៨ លានតោននោះទេ ពោលគឺមានការកើនឡើង ៣ ភាគរយ បើធៀបនឹងការប្រមូលផលកាលពីឆ្នាំ២០២២។

ផលិតផលផ្លែឈើតាមរដូវ ដែលគេរំពឹងថានឹងកើនឡើង រួមមានទុរេន កើន ១៨ ភាគរយ មង្ឃុត ៣២ ភាគរយ ផ្លែមៀនកើន ១៩ ភាគរយ ហើយសាវម៉ាវអាចកើនដល់ ៧ ភាគរយ ចំណែកឯគូលែនវិញអាចថយចុះ ៩ ភាគរយ ហើយស្វាយអាចថយចុះ ៤ ភាគរយ។

ជាមួយនឹងកំណើននៃផលិតផលផ្លែឈើនេះ លោក វឌ្ឈនៈសាក់ សួរ អៀម បានកំពុងតែជំរុញ ឲ្យតួអង្គទាំងឡាយ ជាពិសេសក្រុមហ៊ុននាំចេញនិងផ្សារទំនើបធំៗ ដូចជា ម៉ាក្រូ, ឡូទឹស, ហ្គួកម៉េ និងក្រុមហ៊ុន ថៃ វាសាឌូ (Thai Watsadu) ជួយបង្កើនការនាំចេញ ឲ្យដល់កម្រិត ១ សែនតោន។

លោកបានអះអាងថា មកដល់ពេលនេះ ម៉ាក្រូ និងឡូទឹស បានផ្តល់ការគាំទ្រគោលនយោបាយរបស់អគ្គនាយកដ្ឋានយ៉ាងពេញទំហឹង ដើម្បីគាំទ្រការផលិតរបស់កសិករក្នុងរដូវប្រមូលផលឆ្នាំនេះ ដោយធ្វើយ៉ាងណាប្រមូលទិញកសិផលជាសមូហភាពឱ្យបាន ៥ ម៉ឺន ៤ពាន់តោន។ ផែនការចែកចាយផល្លាផលសាខាជាង ២ ពាន់ ៨ រយកន្លែង ទូទាំងប្រទេស និងតាមអ៊ិនធឺណិត ត្រូវបានគេរំពេងថានឹងបង្កើតបានជាចំណូលសរុបដល់ទៅ ២,២ ពាន់លានបាត ឫប្រមាណជា ៦៤ លានដុល្លារ នៅក្នុងឆ្នាំនេះ៕




អត្ថបទបន្ទាប់


តើកិច្ចប្រជុំរបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិនារដូវផ្ការីកនៅឆ្នាំនេះផ្តោតលើបញ្ហាអ្វី?

ព័ត៌មាន
កិច្ចប្រជុំនិទាឃរដូវរួមគ្នារបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រូវធ្វើនៅសប្តាហ៍នេះ ហើយរបៀបវារៈសំខាន់នៃជំនួបរបស់ថ្ន…

សហរដ្ឋអាមេរិកនិងហ្វីលីពីនផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុត ក្រោយពីចិនបញ្ចប់សមយុទ្ធនៅក្បែរកោះតៃវ៉ាន់ភ្លាម

ព័ត៌មាន
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកនិងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ជាច្រើនទសវត្សរ៍មកនេះ។ សមយុទ្ធទ្រង់ទ្រាយធំនេះនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ