បច្ចុប្បន្នភាព​នយោបាយ

សម្តេច ហ៊ុន សែន ផ្ដាំទៅអ្នកនយោបាយជាប់ឃុំម្នាក់ថា«អញមិនឲ្យហ្អែងរួចខ្លួនទេ!»


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានបញ្ចេញសារខ្លាំងដោយបានផ្ដាំទៅកាន់អ្នកនយោបាយដែលកំពុងជាប់ឃុំខ្លួនម្នាក់ ថា លោកនឹង មិនអនុញ្ញាតឲ្យមានដោះលែង រួចខ្លួនពីការឃុំខ្លួនដាច់ខាត។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញ ទោះបីជា សម្តេច ហ៊ុន សែន​មិនបាន​បញ្ចេញ​ឈ្មោះចំៗថា អ្នកកំពុង​ជាប់​ឃុំខ្លួននោះជានរណា​ក៏ដោយ ក៏ប៉ុន្តែ មហាជន​បាន​ទាយទុកហើយថា​ គឺ​សម្ដេច ច្បាស់ណាស់ ​សំដៅ​លើ អតីត​មេបក្ស​ប្រឆាំង លោក កឹម សុខា ព្រោះសម្តេច​ប្រើពាក្យបុគ្គល ដែលនៅ​ជាប់ឃុំ​ក្នុងផ្ទះ ដែលលោកថា បានព្យាយាម​រារាំង​សមាជិក​ផ្សេងទៀត របស់​គាត់កុំឲ្យ​សុំសិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ។

សម្តេចហ៊ុន សែន បាន​និយាយ​ដូច្នេះថា«មាន​អាអ្នកខ្លះ​នៅក្នុងឃុំ​នៅឡើយ​តែព្រមាន​គេកុំឲ្យ​សុំសិទ្ធិ​នយោបាយ។ ចាំហ្អែង​រួចខ្លួន​ទៅ! អញមិនឲ្យហ្អែងរួចខ្លួនទេ! តែតុលាការ​កាត់ហើយ​គ្មាន​រញេរញៃទេ។»

អ្នកនយោបាយ​អតីតគណបក្ស​សង្រ្គោះជាតិ ចំនួន ៩នាក់ នៃចំនួន សរុប ១១៨នាក់ ដែលត្រូវ​បានតុលាការ​ហាម​ធ្វើសកម្មភាព​នយោបាយ​នោះ បានទទួល​សិទ្ធិធ្វើ​នយោបាយ​ឡើងវិញហើយ បន្ទាប់ពីបាន​ដាក់ពាក្យ​ស្នើសុំទៅ​រដ្ឋាភិបាល។

សម្រាប់ អ្នក​ដែលទទួលបាន​សិទ្ធិធ្វើ​នយោបាយ​វិញ​ហើយនោះ សម្តេច​ក៏បាន​និយាយថា ពួកគេអាច​ធ្វើសកម្មភាព​នយោបាយ​ឡើងវិញ​បានហើយ ក៏គេមាន​សិទ្ធិជួល​វិទ្យុផ្សាយ​សំលេង ឬអាចមាន​ទាំងទូរទស្សន៏​ទៀតផង លើកលែង​តែក្នុង​ក្របខណ្ឌ​គណបក្ស​សង្រ្គោះជាតិ ដែលត្រូវបាន​តុលាការ​កំពូល​រំលាយ​ពីបទក្បត់​ជាតិ​កាល​ពី ឆ្នាំ ២០១៧។

សម្តេចបាននិយាយ​បន្តថា គណបក្ស​សង្រ្គោះជាតិ​គឺមិនអាចរស់​ឡើងវិញ​បាននោះទេ។ សម្តេចនិយាយថា«អាងាប់​ទៅហើយ ​វាអត់រស់​ឡើង​វិញទេ។»

លោកកឹម សុខា ត្រូវបាន​គេដោះលែង​ពីពន្ធនាគារ​កាលពីខែ​កញ្ញា ឆ្នាំ២០១៨ បន្ទាប់ពី​បាន​ចំណាយពេល​ជាងមួយ​ឆ្នាំនៅក្នុង​ពន្ធនាគារ​ពីបទចោទ​ប្រកាន់​ថា “ក្បត់ជាតិ”។ក៏ប៉ុន្តែ គាត់​ត្រូវបាន​តុលាការ​ដាក់ក្រោម​ការឃ្លាំមើល​ដោយមិន​អនុញ្ញាតឲ្យ​ចាកចេញ​ពីតំបន់​ជុំវិញផ្ទះ​របស់គាត់​នោះទេ តាំងពេល​នោះមក។

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រតិកម្ម​តាមរយ: Twitter ជាមួយ​នឹងសម្តី​របស់​សម្តេច​ដូច្នេះថា«ច្បាស់ថា នេះគឺជាការ​យល់​ច្រឡំ​បើសិនជា​តុលាការ​ឯករាជ្យ​ពីស្ថាប័ន​ប្រតិបត្តិ ... ប៉ុន្តែតើ​យើងពិត​ជាយល់ច្រឡំ​អំពីរឿងនេះ ឬវាច្បាស់​តាំងពី​យូរ​មកហើយ?»

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា សម្រួចមុខព្រួញកាន់តែមុតស្រួច ដើម្បីក្លាយជា «ធនាគារឌីជីថល» ពេញលេញ!

ព័ត៌មាន
និន្នាការបច្ចេកវិទ្យា បាននិងកំពុងធ្វើឲ្យពិភពលោកមានការផ្លាស់ប្តូរស្ទើរគ្រប់វិស័យ ផ្លាស់ប្តូរ ពីការធ្វើការបែបប្រពៃណីមកធ្វើការងារតាមសម័យទំនើប…

វិស័យបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាក្បាលម៉ាស៊ីនគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង

ព័ត៌មាន
ការប្រែប្រួលនៃវិស័យឌីជីថល ឆ្ពោះទៅរកឧស្សាហកម្ម ៤.០ បាននិងកំពុងត្រូវបានពិភពលោក យកចិត្តទុកដាក់ យ៉ាងខ្លាំង ដើម្បី​ទាញយក​ប្រយោជន៍ផង និងទប់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ