រុស្សីចោទអាមេរិកអូសទាញខ្លួនធ្វើសង្គ្រាម

ប្រធានាធិបតីរុស្សីលោកពូទីន ចោទអាមេរិកថា កំពុងព្យាយាមអូសទាញរុស្ស៊ីឲ្យធ្វើសង្គ្រាម


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីននៅថ្ងៃអង្គារទី០១កុម្ភៈ បានចោទប្រកាន់ប្រទេសលោកខាងលិចថា មានចេតនាបង្កើតសេណារីយ៉ូរៀបចំអូសទាញរុស្សីឱ្យធ្វើសង្គ្រាម ខណៈបស្ចិមលោកបន្តធ្វើព្រងើយកន្តើយចំពោះក្តីកង្វល់អំពីសន្តិសុខរបស់រុស្ស៊ី ដែលបានស្នើក្នុងវិបត្តិនៅព្រំដែនអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

លោកពូ​ទី​ន នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ បាន​ចេញ​មក​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ដោយ​ផ្ទាល់ ដែល​ជា​លើក​ដំបូង​របស់​លោក​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។ លោកពូ​ទី​ន មិន​បាន​បង្ហាញ​ពី​សញ្ញា​ចុះ​ញ៉ម ឬ​បោះបង់​ឡើយ ពិសេស​ចំពោះ​អ្វី​ដែល​រុ​ស្សី​បាន​ទាមទារ​ទាក់ទិន​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាងកើត​។

លោកពូ​ទី​ន បាន​ថ្លែង​ចំ​ៗ​ថា​៖ វា​ច្បាស់​ណាស់​ហើយ​ថា ក្តី​កង្វល់​និង​ការ​ស្នើ​សុំ​របស់​យើង​មិន​ត្រូវ​បាន​គេ​អើពើ​ឡើយ​។ លោក​ថ្លែង​ដូចនេះ​នៅ​អំឡុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​មួយ ក្រោយ​ជំនួប​រវាង​លោក និង​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី​។ ហុង​គ្រី​ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​សមាជិក​របស់​ណា​តូ​ដែរ ហើយ​បាន​ព្យ​យាម​ជួប​ចរចា​បន្ធូរបន្ថយ​ស្ថានការណ៍​ដែល​កំពុង​បន្ត​តានតឹង​។

បន្ថែម​ពីលើ​នេះ លោកពូ​ទី​ន​អះអាង​ថា អាច​មាន​សេណា​រី​យ៉ូ​ដែល​គេ​រៀបចំ​ឡើង​សម្រាប់​ថ្ងៃ​អនាគត ដែល​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ បន្ទាប់​មក​នឹង​ព្យាយាម​ដណ្តើម​យក​ដែនដី​គ្រី​មា​ពី​រុ​ស្ស៊ី​វិញ​។ លោកពូ​បាន​ចោទសួរ​ថា បើ​ការ​ពិត​បែប​នេះ​មែន តើ​រុ​ស្សី​ត្រូវធ្វើ​សង្គ្រាម​ជាមួយ​សមាជិក​ណា​តូ​ពិតមែន​ទេ? នេះ​ហើយ​ជា​អ្វី​ដែល​គេ​ព្យាយាម​ធ្វើ​ឲ្យ​រុ​ស្សី​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​។ 

គួរ​កត់​សម្គាល់ថា អស់​ពេល​រាប់​ខែ​មក​ហើយ ដែល​ប្រទេស​រុ​ស្សី​បាន​ប្រមូលផ្តុំ​កងទ័ព ដល់​រាប់​ម៉ឺន​នាក់ មក​កៀក​នឹង​ព្រំដែន​អ៊ុយ​ក្រែ​ន ជា​សកម្មភាព​ដែល​លោក​ខាងលិច​ហៅ​ថា ជា​ការ​ប៉ុនប៉ង​ឈ្លានពាន​មក​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ក្រុង​ម៉ូ​ស្កូ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ខណៈ​វិមាន​ក្រឹម​ឡាំង​ក៏​មិន​បាន​បន្ទន់​ឥរិយា​របស់​ខ្លួន​ចំពោះ​ការ​ទាមទារ​ដើម្បី​សន្តិសុខ​ជាតិ​ផង​ដែរ​។ វិមាន​ក្រឹម​ឡាំ ព្រមាន​ថា សកម្មភាព​យោធា​ដែល​មិន​ព្រៀង​ទុក​នឹង​អាច​កើត​មាន​ប្រសិនបើ​សំណើ​របស់​ពួក​គេ​នៅ​តែ​ត្រូវ​បាន​គេ​មិន​អើពើ ខណៈ​ខ្លួន​អះអាង​ថា សន្តិសុខ​ជាតិ​របស់​រុ​ស្សី​កំពុង​ត្រូវ​បាន​គំរាមកំហែង​។

ដោយឡែក នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរ​សព្ទ​អស់​ពេល​ជិត​កន្លះ​ម៉ោង រវាង​ប្រមុខ​ការទូត​រុ​ស្សី លោក Sergei Lavrov និង​ភាគី​អា​មេ​រិ​ក​លោក Antoni Bliken កាលពី​ថ្ងៃ​អង្គារ ភាគី​ទាំង​ពីរ​ពុំ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង ឬ​ស្វែងរក​ច្រកចេញ​បាន​សម្រាប់​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​ដដែល​។

លោក Blinken បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​រុ​ស្សី​ថា ប្រសិនបើ​រុ​ស្សី​មិន​មាន​បំណង​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ដូច​អ្វី​ដែល​ខ្លួន​និយាយ​មែន​នោះ គួរ​ដល់​ពេល​ត្រូវ​ដកទ័ព​ទៅ​វិញ​ហើយ​។ លោក Blinken បន្ថែម​ថា រុ​ស្សី​និយាយ​ដដែល​ជា​ដដែល​ថា ខ្លួន​គ្មាន​បំណង​ឈ្លានពាន​អ៊ុយ​ក្រែ​ន តែ​ធាតុ​ពិត​ជាក់ស្តែង សកម្មភាព​របស់​យោធា​រុ​ស្សី​មិន​បាន​បង្ហាញ​ដូច្នេះ​ឡើយ ជាមួយនឹង​ការ​ចល័ត​កងទ័ព​សន្ធឹកសន្ធាប់ ការ​ធ្វើ​សមយុទ្ធ និង​សព្វាវុធ​ធន់​ធ្ងន់​គ្រប់​ប្រភេទ​មក​ក្បែរ​តំបន់​ព្រំដែន​។

ទោះបីជា​ជំនួប​តាម​ទូរ​សព្ទ័​លើក​នេះ មិន​មាន​ផ្លៃ​ផ្កា​ក្តី​ប៉ុន្តែ​ទីក្រុង​ម៉ូ​ស្កូ នៅ​បន្ត​ចិញ្ចឹមចិត្ត និង​ក្តី​សង្ឃឹមថា ការ​សន្ទនា​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​នឹង​នៅ​តែ​បន្ត​មាន ដើម្បី​ជៀសវាង​សេណា​រី​យ៉ូ​អវិជ្ជមាន​ណាមួយ រួម​ទាំង​ការ​ផ្ទុះ​សង្គ្រាម​ផង​ដែរ​។ នេះ​បើជា​ការ​អះអាង​ពី​ថ្នាក់ដឹកនាំ​ក្រុង​ម៉ូ​ស្កូ​៕

None



អត្ថបទបន្ទាប់


ក្រសួងកសិកម្មកំពុងជំរុញការនាំចេញដូងក្រអូបទៅចិន ខណៈការនាំចេញមៀនប៉ៃលិនកំពុងរង់ចាំការចុះពិធីសារនាំចេញ

ក្រសួងកសិកម្ម បាននិងកំពុងជំរុញបន្ថែមលើការនាំចេញដូងក្រអូប និងកសិផលមួយចំនួនទៀត ទៅទីផ្សារចិន នៅគ្រាដែលផ្លែមៀនប៉ៃលិន ត្រូវបានភាគីចិនបញ្ចប…

តើគម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប នឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា?

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មីៗនេះ បានបង្ហាញពីគម្រោងរៀបចំឱ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ