ការនាំចេញដូងក្រអូប

ក្រសួងកសិកម្មកំពុងជំរុញការនាំចេញដូងក្រអូបទៅចិន ខណៈការនាំចេញមៀនប៉ៃលិនកំពុងរង់ចាំការចុះពិធីសារនាំចេញ


ក្រសួងកសិកម្ម បាននិងកំពុងជំរុញបន្ថែមលើការនាំចេញដូងក្រអូប និងកសិផលមួយចំនួនទៀត ទៅទីផ្សារចិន នៅគ្រាដែលផ្លែមៀនប៉ៃលិន ត្រូវបានភាគីចិនបញ្ចប់នីតិវិធីធ្វើតេស្ត និងត្រួតពិនិត្យរួចរាល់ហើយ។ បច្ចុប្បន្ន ដំណើរការការនាំចេញផ្លែមៀនប៉ៃលិនទៅចិន កំពុងរង់ចាំការចុះពិធីសារចុងក្រោយរវាងភាគីចិន និងកម្ពុជា។ បើតាមការរំពឹង ផ្លែមៀនប៉ៃលិនកម្ពុជា នឹងអាចនាំចេញទៅទីផ្សារចិន ក្រោយចប់ពិធីបុណ្យចូលឆ្នាំចិន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មកម្ពុជា។
ក្រសួងកសិកម្ម បាននិងកំពុងជំរុញបន្ថែមលើការនាំចេញដូងក្រអូប និងកសិផលមួយចំនួនទៀត ទៅទីផ្សារចិន
ដោយ

ឯក​ឯកឧត្តម ងិ​ន ឆាយ អគ្គនាយក​នៃ​នាយកដ្ឋាន​កសិកម្ម បាន​គូសបញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ដំណើរការ​នាំ​ចេញ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន ឈាន​ជិត​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ ពោល​គឺ​កំពុង​រង់ចាំ​ការ​ចុះ​ពិធីសារ​បច្ចេកទេស​។ មន្ត្រីជាន់ខ្ពស់​កសិកម្ម​រូប​នេះ បាន​បន្ត​ថា ក្រោយ​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន ក្រសួងកសិកម្ម បាន​និង​កំពុង​ជំរុញ​ការ​នាំ​ចេញ​កសិផល​មួយ​ចំនួន​ទៀត ដូច​ជា ដូងក្រអូប ផ្លែ​ទុរេន ផ្លែ​ស្រកានាគ ម្រេច ជាដើម ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ទៀត​ថា ក្នុង​ចំណោម​ផលិតផល​កសិកម្ម​ខាងលើ ដូងក្រអូប ទុរេន និង​ម្រេច​អាច​ជា​ផលិតផល​កសិកម្ម ដែល​មាន​សក្ដានុពល​សម្រាប់​នាំ​ចេញ​ទៅ​ចិន បន្ទាប់​ពី​ផ្លែ​មៀន​ប៉ៃលិន​។

ឯកឧត្តម ងិ​ន ឆាយ ក៏​មាន​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ដែរ​ថា ផ្លែ​មៀន​ប៉ៃលិន​កម្ពុជា នឹង​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន ក្រោយ​ចប់​ពិធី​បុណ្យចូលឆ្នាំ​ចិន​។

ជុំវិញ គម្រោង​នៃ​ការ​នាំ​ចេញ​ផ្លែ​ស្រកានាគ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ចិន​វិញ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រូប​នេះ​គូសបញ្ជាក់​ថា អាច​នឹង​មាន​ភាព​លំបាក ព្រោះ​ការ​ដាំ​ដុះ​ស្រកានាគ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ហាក់​នៅ​មាន​កម្រិត​នៅឡើយ​។ ម្យ៉ាងវិញទៀត ប្រទេស​ចិន ក៏​បាន​នាំ​ចូល​ផ្លែ​ស្រកានាគ​ពី​ប្រទេស​ថៃ និង​វៀតណាម​ច្រើន​ដែរ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៤-៦​ខែមករា ឆ្នាំ​២០២២ កន្លង​ទៅ រដ្ឋបាល​គយ​ប្រទេស​ចិន​បាន​ធ្វើការ​វិភាគ​ហានិភ័យ​និង​ត្រួតពិនិត្យ​ផ្លែ​មៀន​កម្ពុជា​តាម​រយៈ​វី​ឌី​អូ ដើម្បី​អនុវត្ត​កុង​សុង​ស៊ី​ស​ពាក់ព័ន្ធ​ដែល​ថ្នាក់ដឹកនាំ​ចិន និង​កម្ពុជា កំណត់​ជូន​និង​ដើម្បី​បញ្ចប់​នីតិវិធី​តេស្ត និង​ត្រួតពិនិត្យ​លើ​ផ្លែ​មៀន​កម្ពុជា ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ឱ្យ​បាន​ឆាប់រហ័ស​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្លាប់២នាក់របួសជិត៤០នាក់ក្នុងថ្ងៃខួបមួយឆ្នាំនៃរដ្ឋប្រហារ ខណៈការតវ៉ានិងចលាចលមិនស្រាកស្រាន្ត

ព័ត៌មាន
យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួស ដោយការវាយប្រហារដោយគ្រាប់បែកទៅលើក្រុមបាតុករ នៅថ្ងៃទី០១កុម្ភៈចំថ្ងៃខួបមួយឆ្នាំ…

ប្រធានាធិបតីរុស្សីលោកពូទីន ចោទអាមេរិកថា កំពុងព្យាយាមអូសទាញរុស្ស៊ីឲ្យធ្វើសង្គ្រាម

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីននៅថ្ងៃអង្គារទី០១កុម្ភៈ បានចោទប្រកាន់ប្រទេសលោកខាងលិចថា មានចេតនាបង្កើតសេណារីយ៉ូរៀបចំអូសទាញរុស្សីឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ