គម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប

តើគម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប នឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា?


ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មីៗនេះ បានបង្ហាញពីគម្រោងរៀបចំឱ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ឆ្ពៅទៅកាន់សមុទ្រខេត្តកែប ដើម្បីជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការ និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន គម្រោងនេះ នឹងចូលរួមយ៉ាងសំខាន់នៅក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ពិសេសអាចកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូនផងដែរ។
គម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប

បើ​តាម​ឯកឧត្តម វ៉ា​ស៊ី​ម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ថា ឯកឧត្តម​មិន​ទាន់​អាច​បញ្ជាក់​នៅឡើយ​ថា គម្រោង​នេះ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ពេល​ណា ព្រោះ​គម្រោង​នេះ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ការ​សិក្សា​នឹង​ត្រូវ​បញ្ចប់​ពេល​ណា និង​ត្រូវ​ចំណាយ​ទុន​ប៉ុន្មាន​នោះ​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​ឯកឧត្តម វ៉ា​ស៊ី​ម សុរិយា គម្រោង​ត​ភ្ជាប់​ផ្លូវទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​កែប ពិតជា​នឹង​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ញ្ជូ​ន​នៅ​កម្ពុជា ជំរុញ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក កាត់​បន្ថយថ្លៃ​ដឹក​ជញ្ជូន​ទំនិញ និង​កាន់តែ​បង្កើន​ឱកាស​ឱ្យ​កម្ពុជា អាច​នាំ​ទំនិញ​ចេញ​-​ចូល កាន់តែ​ងាយស្រួល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

ជាមួយ​គ្នា​នោះ ឧកញ៉ា ស៊ិ​ន​ច​ន្ធី ប្រធាន​សមាគម​ភស្ដុ​ភារ​កម្ម​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​ត​ភ្ជាប់​ផ្លូវទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​កែប របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​លោក​បាន​អះអាង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក មាន​ភាព​ងាយស្រួល និង​ចំណាយ​តិច​ជា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក និង​ផ្លូវអាកាស​។ បើ​តាម​អ្នកជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​រូប​នេះ បច្ចុប្បន្ន នៅ​កម្ពុជា​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ហាក់​នៅ​មាន​កម្រិត​នៅឡើយ ដូច្នេះ គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​វិស័យ​ដឹក​ជញ្ជូន ពិសេស​ចូលរួម ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។

បើ​តាម​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន គម្រោង​ត​ភ្ជាប់​ផ្លូវទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​កែប នឹង​ផ្តល់​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ច្រើន​សម្រាប់​កម្ពុជា ជា​ពិសេស​កា​រត​ភ្ជាប់​បណ្តាញទឹក ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីរុស្សីលោកពូទីន ចោទអាមេរិកថា កំពុងព្យាយាមអូសទាញរុស្ស៊ីឲ្យធ្វើសង្គ្រាម

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីននៅថ្ងៃអង្គារទី០១កុម្ភៈ បានចោទប្រកាន់ប្រទេសលោកខាងលិចថា មានចេតនាបង្កើតសេណារីយ៉ូរៀបចំអូសទាញរុស្សីឱ្…

ក្រសួងបរិស្ថានកំពុងសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ក្នុងខេត្តចំនួន៣

ព័ត៌មាន
ក្រសួងបរិស្ថាន កំពុងសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញ ដោយផ្តោតលើកាលានុវត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ