វិស័យការពារជាតិ

រុស្ស៊ី និងអ៊ុយក្រែន សាចទឹកដាក់គ្នាទៅវិញទៅមកថា យកទីតាំងជនស៊ីវិលធ្វើជាគោលដៅវាយប្រហារ


រុស្ស៊ី និងអ៊ុយក្រែន បានចោទគ្នាទៅវិញទៅមកថា បានយកទីតាំងជនស៊ីវិលធ្វើជាគោលដៅវាយប្រហារ ដោយរុស្ស៊ី បានចោទថា ទីក្រុងគៀវ បានវាយប្រហារដ៏បង្ហូរឈាមលើសណ្ឋាគារមួយក្នុងទឹកដី ដែលគ្រប់គ្រងដោយក្រុងមូស្គូ នៅភាគខាងត្បូងរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យមនុស្ស២៤នាក់បានស្លាប់ ខណៈទីក្រុងគៀវ បានចោទរុស្ស៊ីថា វាយប្រហារលើរោងចក្រផលិតថាមពលរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
វិស័យការពារជាតិ
ដោយ

ការវាយប្រហារទាំងនេះបានកើតឡើងចំពេលមានការចរចាដ៏ម៉ឺងម៉ាត់មួយក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត៤ឆ្នាំមួយនេះ ក្រោមការសម្របសម្រួលរបស់ប្រធានា​ធិបតី ដូណាល់ ត្រាំ ដោយរុស្ស៊ី និងអ៊ុយក្រែន បានចោទគ្នាទៅវិញទៅមកថា បានព្យាយាមធ្វើគ្រប់វិធី ដើម្បីមានឥទ្ធិពលលើទស្សនៈរបស់ប្រធានាធិបតីអាម៉េរិក ដើម្បីឱ្យទទួលបានលទ្ធផលតាមដែលខ្លួនត្រូវការ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានសរសេរនៅលើ Telegram ថា នៅថ្ងៃចូលឆ្នាំថ្មី រុស្ស៊ី មានចេតនាចាប់ផ្តើមសង្គ្រាម ដោយបានបង្ហោះដ្រូនជាង១០០គ្រឿងចូលក្នុងប្រទេសអ៊ុយក្រែន នៅយប់នោះ ហើយបានអះអាងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ចំនួន៧ ទូទាំងប្រទេសអ៊ុយក្រែន ត្រូវបានវាយប្រហារ។

ចំណែកខាងរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៤នាក់ និងរងរបួស៥០នាក់ រួមទាំងកុមារ៥នាក់ផង នៅក្នុងការវាយប្រហារដោយដ្រូនទៅលើសណ្ឋាគារមួយកន្លែង និងហាងកាហ្វេមួយ ដែលជនស៊ីវិលបានមកផ្ដុំគ្នាស្វាគមន៍ថ្ងៃឆ្លងឆ្នាំថ្មីនៅក្នុងតំបន់ ឃៀរហ្សូន ដែល១ផ្នែកស្ថិតក្រោមការគ្រប់គ្រងដោយក្រុងមូស្គូ នៅភាគខាងត្បូងអ៊ុយក្រែន។

យោធាអ៊ុយក្រែន មិនទាន់ចេញមកធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ ប៉ុន្តែកន្លងមកពួកគេធ្លាប់បានចោទប្រកាន់រុស្ស៊ី ពីបទសម្លាប់រង្គាលលើជនស៊ីវិលជាច្រើននៅក្នុងការវាយប្រហារទៅលើទីក្រុងនានារបស់អ៊ុយក្រែន៕




អត្ថបទបន្ទាប់


ភ្ញៀវទេសចរបរទេសទៅលេងកម្សាន្តនៅថៃ ធ្លាក់ចុះរហូតដល់ទៅ៧,២% នៅឆ្នាំ២០២៥

ប្រទេសថៃ ដែលកំពុងរួមរឹតដោយបញ្ហាផ្ទៃក្នុង ស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួន៣៣លាននាក់នៅពេញមួយឆ្នាំ២០២៥ មានការធ្លាក់ចុះខ្លាំងរហូតដល់៧,២% ដ…

ការនាំចេញអង្កររបស់ថៃ ត្រូវបានព្យាករថា នឹងធ្លាក់ចុះជាង១០% នៅឆ្នាំ២០២៦

ការនាំចេញអង្កររបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងសម្រេចបានក្នុងរង្វង់៧លានតោននៅឆ្នាំនេះ មានការធ្លាក់ចុះជាង១០% បើធៀបនឹងឆ្នាំ២០២៥។ ការឈប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ