ថាមពលឥន្ធនៈ

អ្នកវិភាគថា រុស្ស៊ីបានកើបប្រាក់យ៉ាងសន្ធឹកសន្ធាប់ពីការនាំចេញប្រេងកាលពីខែតុលា


ទោះបីជាមហាអំណាចបច្ចិមប្រទេសដាក់ទណ្ឌកម្មយ៉ាងណា ក៏ការនាំចេញប្រេងរបស់ រុស្ស៊ីនៅតែអាចដំណើរការ ដោយកាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ រុស្ស៊ីទទួលបានប្រាក់ចំណូលសុទ្ធជាង១១ពាន់៣រយលានដុល្លារ ពោលគឺច្រើនជាងបរិមាណ នៃចំណូលប្រេងនៅក្នុងមួយខែ ដែលរុស្ស៊ីអាចទទួលនៅមុនពេលសង្រ្គាមអ៊ុយក្រែនផ្ទុះទៅទៀត។ អ្នកវិភាគបានអះអាងថា ទោះបីជាសហភាពអឺរ៉ុបដាក់ទណ្ឌកម្មប្រេងរុស្ស៊ី មិនអាចនាំចេញលើសពី៦០ ដុល្លារនៅក្នុងមួយធុងបារ៉ែល ក៏ប្រេងរុស្ស៊ីនៅតែអាចនាំចេញបានថ្លៃជាងនេះ។
ថាមពលឥន្ធនៈ
ដោយ

តាមការវិភាគដែលបានចុះផ្សាយនៅក្នុងសារព័ត៌មានធំៗបានឲ្យដឹងថា កាលពីខែតុលា រុស្ស៊ីអាចរកបានចំណូលពីការនាំចេញប្រេងឆៅនៅក្នុងតម្លៃសរុបជាង១១ពាន់៣រយលានដុល្លារ ដែលចំណូលនេះមានបរិមាណខ្ពស់ជាងចំណូលពីការនាំចេញប្រេង មុនពេលរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ទៅទៀត។ សារព័ត៌មាន Business Insider បានបញ្ជាក់ថា ប្រាក់ចំណូលដែលរុស្ស៊ីប្រមូលបានកាលពីខែតុលា ក៏ជាចំនួនខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២២ ជាពេលដែលតម្លៃប្រេងមានការប្រែប្រួលខ្លាំងបន្ទាប់ពីការផ្ទុះសង្រ្គាម។

ប្រភពដដែលបានអះអាងថា ការនាំចេញប្រេងក្នុងខែតុលា របស់រុស្ស៊ីមានចំនួនប្រហែលមួយភាគបីនៃចំណូលថវិកាសរុបរបស់ប្រទេសសម្រាប់ខែនេះ។ មកដល់ពេលនេះ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន ហើយត្រូវបានគេស្គាល់ថា G7 បានកំណត់តម្លៃប្រេងនាំចេញរុស្ស៊ីមិនឱ្យលើសពី៦០ដុល្លារឡើយនៅក្នុងមួយធុងបារ៉ែល និងបានដាក់ការរិតត្បិតរហូតដល់ការដឹកជញ្ជូន និងសេវវាកម្មភស្តុភាកម្មផ្សេងៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏រុស្ស៊ីនៅតែរក្សាការនាំចេញប្រេងជាមួយនឹងតម្លៃល្អ។

អ្នកវិភាគបានអះអាងថា តម្លៃប្រេងនាំចេញរបស់រុស្ស៊ីកន្លងមក គឺអាចនាំចេញបាននៅក្នុងតម្លៃប្រមាណជា៧៩ដុល្លារ៤០សែននៅក្នុងមួយធុងបារ៉ែល ហើយបរិមាណនៃការនាំចេញនៅក្នុងតម្លៃនេះ គឺមានរហូតដល់៩៩ភាគរយ នៃបរិមាណនាំចេញសរុបរបស់រុស្សី។

ក្រុមអ្នកជំនាញការបានអះអាងថា ការដែលរុស្ស៊ីអាចនាំចេញប្រេងបានច្រើន និងមានតម្លៃល្អដល់ថ្នាក់នេះ គឺអាចមានទំនាក់ទំនងនឹងក្រុមហ៊ុនដឹកជញ្ជូនខុសច្បាប់ ឫក៏នាវាដឹកទំនិញដែលលាក់អត្តសញ្ញាណ ហើយក្រៅពីនេះគេដឹងថា ប្រភពដែលទិញប្រេងពីរុស្ស៊ីដ៏ច្រើន គឺនៅតែចិន និងឥណ្ឌា៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ហេតុអ្វីកិច្ចប្រជុំអាកាសធាតុ COP28 សម្រេចលុបចោលពាក្យ«បញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល»?

សេចក្តីព្រាង នៃកិច្ចព្រមព្រៀងអាកាសធាតុដ៏មានសក្តានុពលមួយនៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នៅទីក្រុងឌូបៃបានស្នើឱ្យបណ្តាប្រទេសនានាអាចចាត់វិ…

ក្រុមហ៊ុន Vietjet សម្ពោធផ្លូវហោះហើរ សៀមរាប-ហាណូយ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាកទៅប្រទេសវៀតណាម

(ហាណូយ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣) - ក្រុមហ៊ុន Vietjet បានប្រកាសពីពិធីសម្ពោធផ្លូវហោះហើរ សំខាន់មួយតភ្ជាប់ខេត្តសៀមរាបដែលជាទីក្រុងបេតិកភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ