ចិន-អាមេរិក

ចិនចេញមុខរិះគន់ អាមេរិក ជុំវិញការដកចោលកម្មវិធីទូទាត់ប្រាក់របស់ក្រុមហ៊ុនចិន


រដ្ឋាភិបាលក្រុងប៉េកាំងនៅថ្ងៃពុធទី៦ខែមករា បានចេញមុខរិះគន់ចំៗលើអាមេរិក ថាបានប្រើប្រាស់លេសមិនសមហេតុផលទាក់ទងនឹងសន្តិសុខជាតិអាមេរិក គោលដៅចង់ដាក់បន្ទុកនិងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនវិនិយោគពាណិជ្ជកម្មចិន។
អាមេរិក និងចិន ធូរស្បើយជម្លោះបន្តិចក្រោយពីបានចរចា គ្នាតាមប្រព័ន្ធទូរស័ព្ទ
ដោយ

ការអះអាង​របស់​ចិនដូចនេះ​ធ្វើឡើងនៅ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ត្រាំកាលពីថ្ងៃទី៥មករា បានចុះហត្ថលេខា​លើបទបញ្ជា​ហាមឃាត់​ប្រតិបត្តិការ​ជាមួយ​សេវាកម្មបង់ប្រាក់​របស់​ក្រុមហ៊ុន​ចិនធំៗចំនួន៨ ដែលក្នុងនោះរួមមាន Alipay និង WeChat Pay ផងដែរ។

បទបញ្ជា​របស់​លោកដូណាល់ ត្រាំចុងក្រោយនេះ បានបង្កើន​កំដៅ​ដល់ទំនាក់ទំនង​អាមេរិក-ចិនឲ្យ​ធ្លាក់ចុះ​ដល់កម្រិត​ទាប​បំផុត​ក្នុងរយៈពេល​ជាច្រើន​ទសវត្សរ៍​ចុងក្រោយនេះ ជាពិសេសជុំវិញ​ទំនាស់​ផ្នែកបច្ចេកវិទ្យា សន្តិសុខ​និងចារកម្មដែល​ប្រទេស​មហាអំណាច​ទាំងពីរ​តែងតែចោទប្រកាន់​ដាក់គ្នា​ទៅវិញ​ទៅមក​មិនចេះចប់។

មន្រ្តីជាន់ខ្ពស់ចិន​បានគូស​បញ្ជាក់ថា ចិននឹង​មិនស្ទាក់ស្ទើរ​ឡើយ ក្នុងការ​ចាត់វិធានការ​ចាំបាច់នានា​ដើម្បីការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ខ្លួន។ គួររំឭកផងដែរថា នៅថ្ងៃទី ៧ ខែមករានេះ ផ្សារភាគហ៊ុន​ញ៉ូយ៉កអាមេរិក​ក៏បាន​គំរាម​នឹង​ដក​ក្រុមហ៊ុន​ចិន​ចំនួន​៣ ចេញពីផ្សារភាគហ៊ុន​ជាថ្មីទៀត។ លើសពីនេះ កាលពីខែ​សីហា ឆ្នាំ២០២០កន្លងទៅ​លោកដូណាល់ត្រាំ​ក៏ធ្លាប់​បាន​ចេញ​បទបញ្ជា​ហាមឃាត់​ទំនាក់ទំនង​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ ដែលគ្រប់គ្រង​ដោយក្រុមហ៊ុនចិន TikTok និង WeChatផងដែរ។

ការដាក់សម្ពាធ​របស់​អាមេរិក ទៅលើ​ក្រុមហ៊ុនចិន​ជាបន្តបន្ទាប់​ដូចនេះ ត្រូវបាន​គេមើលឃើញថា ជាផែនការ​របស់​ប្រធានាធិបតី​ជិតផុត​អាណត្តិ លោក ដូណាល់ ត្រាំ ឲ្យបាន​មុនពេល​ដែលលោកចុះ​ចេញ​ពីតំណែង​ប្រធានាធិបតី នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ខាងមុខ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមម្រេចកំពតថា ទីផ្សារម្រេចដើមឆ្នាំ២០២១ បង្ហាញពីសញ្ញាណល្អ

ព័ត៌មាន
សមាគមលើកកម្ពស់ម្រេចកំពតបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី ៧ ខែមករានេះថា ទោះបីជាទិន្នផលម្រេចកំពតនៅពេញមួយឆ្នាំ២០២០កន្លងមកបានធ្លាក់ចុះខ្លះមែន ប៉...

អ្នកលេងបណ្ដាញសង្គមចិន ចំអកអាមេរិក រឿងបាតុករសម្រុកចូលវិមានរដ្ឋាភិបាល

ព័ត៌មាន
ត្រឹមពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ រូបភាពចំអកលេងសើចរាប់ពាន់រូប ត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមនៅប្រទេសចិនបង្ហោះឡើង ស្តីពីសកម្មភាពរបស់ក្រុមប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ