សេចក្តីប្រកាសព័ត៌មាន

ក្រុមហ៊ុន Vietjet សម្ពោធផ្លូវហោះហើរ សៀមរាប-ហាណូយ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាកទៅប្រទេសវៀតណាម


(ហាណូយ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣) - ក្រុមហ៊ុន Vietjet បានប្រកាសពីពិធីសម្ពោធផ្លូវហោះហើរ សំខាន់មួយតភ្ជាប់ខេត្តសៀមរាបដែលជាទីក្រុងបេតិកភណ្ឌរបស់ព្ររាជាណាចក្រកម្ពុជា ទៅកាន់នៅរដ្ឋធានី ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រុមហ៊ុន Vietjet សម្ពោធផ្លូវហោះហើរ សៀមរាប-ហាណូយ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាកទៅប្រទេសវៀតណាម
ដោយ

ពិធីសម្ពោធផ្លូវហោះហើរនេះបានប្រព្រឹត្តទៅនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មវៀតណាម-កម្ពុជា នៅរដ្ឋធានីហាណូយ ក្រោមវត្តមានរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និង សម្តេច​ព្រះ​មហា​ប​វរោ​ធិ​ប​តី​ ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រសួង នាយកដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរ។

ក្នុង​ឱកាស​នោះ សម្តេច​ព្រះ​មហា​ប​វរោ​ធិ​ប​តី​ ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ សម្ដែង​ការ​រំពឹង​ទុក​ថា នឹង​មាន​ការ​កើន​ឡើង​ជើង​ហោះ​ហើរ​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។ លោកបានសម្តែង ការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Vietjet ដែលបានដាក់ឱ្យដំណើរការផ្លូវហោះហើរ សៀមរាប-ហាណូយ តភ្ជាប់កម្ពុជា និងវៀតណាម។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុន Vietjet នឹងបន្តបើកជើងហោះហើរបន្ថែមទៀតដែលជាស្ពានតភ្ជាប់ប្រទេសទាំងពីរ។

ក្រុមហ៊ុន Vietjet នឹងដាក់ដំណើរការជើងហោះហើរសៀមរាប-ហាណូយ ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍ ពេលវេលាហោះហើរនៃជើងនីមួយៗគឺ ១ ម៉ោង ៤៥នាទី។ អ្នកដំណើរនឹងទទួលបាននូវបទពិសោធន៍ហោះហើរដ៏ងាយស្រួល ជាមួយនឹងយន្តហោះដ៏ទំនើប របស់ក្រុមហ៊ុន Vietjet ដោយទួលបានភាពសប្បាយរីករាយជាមួយម្ហូបអាហារវៀតណាមដ៏សម្បូរបែប រួមមាន Banh mi, Pho Thin និងម្ហូបអាហារជុំវិញពិភពលោកដែលផ្តល់ជូនដោយក្រុមអាកាសចរប្រកបដោយ ការយកចិត្តទុកដាក់ និងភាពរួសរាយរាក់ទាក់។

សេវាកម្មថ្មីរបស់ក្រុមហ៊ុន Vietjet នឹងដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជា អាកាសយានដ្ឋានធំជាងគេនៅកម្ពុជា ដែលមានចំងាយប្រហែល ៥០ គីឡូម៉ែត្រ ពីកណ្តាលក្រុងសៀមរាប និង ប្រហែល ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ។

រដ្ឋធានីហាណូយ ដែលជាបេះដូងនៃប្រទេសវៀតណាម គឺជារដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំ ដែលមាន គោលដៅវប្បធម៌ និងប្រវត្តិសាស្ត្រល្បីៗ ដូចជា បឹង Hoan Kiem ប្រាសាទ Ngoc Son ស្ពាន Long Bien និងផ្លូវចំនួន 36 នៅក្នុងដ្ឋធានីហាណូយ ផ្តល់ជូននូវអាហារតាមចិញ្ចើមផ្លូវដ៏ល្បីល្បាញទូទាំង ពិភពលោក។

ផ្លូវហោះហើរជើងអាកាស សៀមរាប-ហាណូយ នឹងរួមចំណែកសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងប្រទេសជិតខាងទាំងពីរ។ ក្រុមហ៊ុន Vietjet ប្តេជ្ញាពង្រឹង បន្ថែមទៀតនូវការតភ្ជាប់ និងសម្រួលការធ្វើដំណើររវាងប្រទេសវៀតណាម និងកម្ពុជា ដែលរួមចំណែកដល់ ការរីកចម្រើននិងវិបុលភាពទៅវិញទៅមកនៃប្រទេសទាំងពីរ។ ផ្លូវហោះហើរថ្មីនេះ នឹងពង្រីកបន្ថែមទៀតនូវ បណ្តាញហោះហើររបស់ក្រុមហ៊ុន Vietjet ដែលគ្របដណ្តប់លើប្រទេសវៀតណាម អូស្ត្រាលី ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន ចិន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង ឥណ្ឌា កាហ្សាក់ស្ថាន និងប្រទេសជាច្រើនទៀត។

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal in ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមនៅ សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកវិភាគថា រុស្ស៊ីបានកើបប្រាក់យ៉ាងសន្ធឹកសន្ធាប់ពីការនាំចេញប្រេងកាលពីខែតុលា

ព័ត៌មាន
ទោះបីជាមហាអំណាចបច្ចិមប្រទេសដាក់ទណ្ឌកម្មយ៉ាងណា ក៏ការនាំចេញប្រេងរបស់ រុស្ស៊ីនៅតែអាចដំណើរការ ដោយកាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ រុស្ស៊ីទទួ…

តើដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាមទទួលបានលទ្ធផលអ្វីខ្លះ?

ព័ត៌មាន
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដែលជាដំណើរទស្សនកិច្ចផ្លូវការដំបូងបង្អ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ