ករណីឆ្លងសហគមន៍

ក្រសួងរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ចំនួន ១១៣នាក់ ខណៈ​អ្នកជាសះស្បើយ​មាន ៩០នាក់ និងស្លាប់០២ករណី


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺ​កូវីដ-១៩​ចំនួន​១១៣នាក់​បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៩០នាក់ និងមានករណីស្លាប់០២នាក់។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ កំពុងយកសំណាកនិងទិន្នន័យពលរដ្ឋអំឡុងការរាលដាលកូវីដ១៩ក្នុងសហគមន៍

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ១១៣​នាក់​នោះ សុទ្ធ​សឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​»  និង​មាន​១០៣​នាក់ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ក្រៅពី​នេះ មាននៅ​ខេត្ត​ព្រះ​សីហ​នុ​០៣​នាក់​, ខេត្តកណ្តាល ០៣​នាក់ ,​ខេត្តស្វាយរៀង​០៣ និង​កំពត០​១​នាក់​។ នៅ​ក្នុង​នោះ​ដែរ ក៏​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន​៩០​នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

ដោយឡែក​ចំពោះ​ករណី​ស្លាប់​វិញ គឺជា​បុរស​ជនជាតិ​ខ្មែរ​០២​នាក់ ដោយ​ម្នាក់ អាយុ​៦៨ និង​ម្នាក់​ទៀត​អាយុ​៤៩ ឆ្នាំ រស់នៅ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​០៧​មេ​សា ម្សិលមិញ​នេះ ហើយ​ក្រសួងសុខាភិបាល​បញ្ជាក់​ថា ស្លាប់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៣០២៨​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ១៩១៤​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន​១០៨៥​នាក់​និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន​២៤​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាចទៅរួចទេ ធនាគារ និងមីក្រូហិរញ្ញវត្ថុផ្អាកការសងកម្ចី៣ខែ សម្រាប់ពលរដ្ឋ​នៅអំឡុងពេលកូវីដ-១៩ រាតត្បាតខ្លាំងនេះ?

ព័ត៌មាន
ក្រុមអង្គការសង្គមស៊ីវិល និង សមាគមជាង១០០ ស្ថាប័ន បានរួមគ្នាស្នើទៅកាន់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យធនាគារ និង មីក្រូហិរញ្ញវត្ថុ ផ្អាកការបង់ប្រ…

ថៃអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតតាមធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន
នៅសប្ដាហ៍ក្រោយនេះប្រទេសថៃ នឹងប្រារព្ធពិធីបុណ្យសង្ក្រាន្ដឆ្នាំថ្មី ហើយក៏ជាថ្ងៃឈប់សម្រាករយៈពេលវែងនៅក្នុងប្រទេសថៃផងដែរ។ ប៉ុន្ដែ ថៃហាក់មានការបន្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ