បំណុលបរទេសរបស់រុស្ស៊ី

រុស្ស៊ីកំពុងជួបវិបត្តិខកខានសងបំណុលបរទេសជាប្រវត្តិសាស្ត្រ ដោយសារតែការដាក់ទណ្ឌកម្មរបស់អឺរ៉ុប


ប្រទេសរុស្ស៊ីត្រូវសងបំណុលចំនួន ១០០ លានដុល្លារអាមេរិក ហើយក៏មានបំណងសងបំណុលទាំងនេះដែរ ប៉ុន្តែដោយសារតែការដាក់ទណ្ឌកម្មរបស់អឺរ៉ុប ទើបធ្វើឱ្យរុស្ស៊ីមិនអាចសងបំណុលនេះទៅឱ្យក្រុមម្ចាស់បំណុលអន្តរជាតិបាន។ ទោះយ៉ាងណាវិមានក្រឹមឡាំងបានប្ដេជ្ញាចិត្តថា នឹងលៃលកសងបំណុលនេះ ឱ្យបាន បើមិនដូច្នោះទេវានឹងប៉ះពាល់ដល់កិត្យានុភាពរបស់រុស្ស៊ី។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន BBC។
រុស្ស៊ីកំពុងជួបវិបត្តិខកខានសងបំណុលបរទេសជាប្រវត្តិសាស្ត្រ
ដោយ

តាម​ពិត​ទៅ​ប្រទេស​រុ​ស្ស៊ី​ត្រូវ​ធ្វើការ​ទូទាត់​ការ​ប្រាក់​ចំនួន ១០០ លាន​ដុល្លារ​តាំងពី​ថ្ងៃ​ទី​២៧ ខែឧសភា​មក​ម្ល៉េះ ហើយ​ប្រទេស​រុ​ស្ស៊ី​ក៏​បាន​ផ្ញើ​ប្រាក់​គ្រប់​ចំនួន​ទៅ​ឱ្យ​ធនាគារ Euroclear ដែល​ជា​ភ្នាក់ងារ​មួយ​ក្នុង​ការ​ទូទាត់​ប្រាក់​ទាំងនេះ​ទៅ​ឱ្យ​ក្រុម​វិនិយោគិន​បរទេស​ហើយ​ដែរ​។ ប៉ុន្ដែ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​រាយការណ៍​ថា ចំនួន​ទឹកប្រាក់​នេះ ត្រូវ​បាន​ជាប់​គាំង​នៅ​ត្រឹម​ធនាគារ​នោះ​តែ​ម្ដង ហើយ​ក្រុម​ម្ចាស់បំណុល​ក៏​មិន​ទាន់​ទទួល​បាន​វា​នៅឡើយ​ដែរ​។

ទន្ទឹម​នេះ វិនិយោគិន​តៃវ៉ាន់​ដែល​ជា​អ្នកទិញ​មូល​ប​ត្រ​បំណុល​របស់​រុ​ស្ស៊ី ដែល​បង្កើត​ជា​ប្រាក់​អឺ​រ៉ូ​នោះ ក៏​មិន​ទាន់​ទទួល​បានការ​ប្រាក់​របស់​ពួក​គេ​នៅឡើយ​ដែរ​។ នេះ​បើ​តាម ទីភ្នាក់ងារ​រ៉​យ​ទ័​រ​។ ចំនួន​ការ​ប្រាក់​នេះ​មិន​ទាន់​ធ្លាក់​ដល់​ដៃ​ក្រុម​វិនិយោគិន​ក្នុងអំឡុងពេល ៣០ ថ្ងៃ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៦​មិថុនា ដូច្នេះ​ហើយ​គេ​អាច​ចាត់​ទុក​ថា វា​ជា​ការ​ខកខាន​សងបំណុល របស់​រដ្ឋាភិបាល​រុ​ស្ស៊ី​ទៅ​កាន់​ម្ចាស់បំណុល​បរទេស​។

ធនាគារ Euroclear មិន​បាន​និយាយ​ថា តើ​ចំនួន​ប្រាក់​ទាំងនេះ​ពិតជា​បាន​ជាប់​គាំង​នៅ​ក្នុង​ធនាគារ​នេះ​មែន ឬ​យ៉ាងណា​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា ធនាគារ​នេះ​បាន​គោរព​តាម​ទណ្ឌកម្ម​ទាំងអស់​។

កាលពី​គ្រា​មុន​រុ​ស្ស៊ី​ធ្លាប់​បាន​ខកខាន​សងបំណុល​បរទេស​របស់​ខ្លួន​ម្ដង​ដែរ គឺ​នៅ​ឆ្នាំ​១៩១៨​ក្នុងអំឡុងពេល​បដិវត្ត Bolshevik ជា​ពេល​ដែល​មេដឹកនាំ​កុ​ម្មុ​យ​និ​ស្ត​ថ្មី​លោក វ្ល៉ា​ឌី​មៀ លេ​នី​ន មិន​ព្រម​សងបំណុល​របស់​ចក្រភព​រុ​ស្ស៊ី​។

ការ​មិន​បាន​សងបំណុល​ចុង​ក្រោយ​របស់​រុ​ស្ស៊ី​គ្រប់​ប្រភេទ​គឺ​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ខណៈ​ដែល​រុ​ស្ស៊ី​បាន​រង​ការ​រង្គោះរង្គើ​ដោយ​វិបត្តិ​ប្រាក់​រូ​ប្ល​ក្នុងអំឡុងពេល​បញ្ចប់​របប​ដ៏​វឹកវរ​របស់​លោក Boris Yeltsin ។ នៅ​ពេល​នោះ ទីក្រុង​មូ​ស្គូ​បាន​បរាជ័យ​ក្នុង​ការ​បន្ត​ការ​ទូទាត់​លើ​មូល​ប​ត្រ​បំណុល​ក្នុងស្រុក​របស់​ខ្លួន ប៉ុន្តែ​មិន​បាន​ខកខាន​សងបំណុល​បរទេស​របស់​ខ្លួន​នោះ​ទេ​។

នៅ​ពេល​នេះ​រុ​ស្ស៊ី​ហាក់ដូចជា​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​មិន​អាច​គេច​បាន​ពី​ការ​ខកខាន​សងបំណុល​នោះ​ឡើយ​ចាប់តាំងពី​ការ​ដាក់​ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​លើក​ដំបូង​ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បន្ទាប់​ពី​រុ​ស្ស៊ី​បើក​ការ​លុកលុយ​ទៅ​លើ​អ៊ុយ​ក្រែ​ន ហើយ​ទណ្ឌកម្ម​ទាំងនេះ​បាន​រឹត​បន្តឹង​មិន​ឱ្យ​រុ​ស្ស៊ី​អាច​ប្រើ​បណ្តាញ​ធនាគារ​អន្តរជាតិ​បាន​ឡើយ​នៅ​ក្នុង​ការ​ទូទាត់​បំណុល​របស់​រុ​ស្ស៊ី​ទៅ​ឱ្យ​វិនិយោគិន​នៅ​ជុំវិញ​ពិភពលោក​។

រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​និយាយ​ថា ខ្លួន​ចង់​ទូទាត់​បំណុល​ទាំងអស់​ឱ្យ​បាន​ទាន់​ពេលវេលា ហើយ​មក​ដល់​ពេល​នេះ វា​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​ហើយ​។ បំណុល​របស់​រុ​ស្ស៊ី​ប្រហែល ៤០ ពាន់​លាន​ដុល្លារ គឺជា​ប្រាក់​ដុល្លារ ហើយ​ក្នុង​នោះ​ប្រហែល​ពាក់កណ្តាល​គឺជា​បំណុល​បរទេស​។

រុ​ស្ស៊ី​ទំនងជា​មិន​អាច​គេច​ផុត​ពី​ការ​បរាជ័យ​ក្នុង​ការ​សងបំណុល​នោះ​ឡើយ នៅ​ពេល​ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​កបាន​សម្រេចចិត្ត​មិន​បន្ត​ការ​លើកលែង​ពិសេស​នៅ​ក្នុង​ច្បាប់​ទណ្ឌកម្ម​ដែល​អនុញ្ញាត​ឱ្យ​វិនិយោគិន​ទទួល​បានការ​ទូទាត់​ការ​ប្រាក់​ពី​ប្រទេស​រុ​ស្ស៊ី ដែល​ផុតកំណត់​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា​។

ក្រឹត្យ​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា​បាន​ចែង​ដោយរ​ដ្ឋា​ភិ​បា​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា ការ​សងបំណុល​នា​ពេល​អនាគត​ទាំងអស់​នឹង​ត្រូវធ្វើ​ឡើងជា​ប្រាក់​រូ​ប្ល តាម​រយៈ​ធនាគារ​រុ​ស្ស៊ី​ដែល​ជា​កន្លែង​ដាក់​ប្រាក់​ទូទាត់​ជាតិ​ទោះបីជា​កិច្ចសន្យា​មួយ​ចំនួន​ចែង​ថា បំណុល​ទាំងនេះ​គួរតែ​ជា​ដុល្លារ ឬ​រូបិយ​បណ្ណ​អន្តរជាតិ​ផ្សេង​ទៀត​ក៏​ដោយ​៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


តៃវ៉ាន់ និងអាមេរិកបើកកិច្ចចរចាពាណិជ្ជកម្មជាផ្លូវការ ទោះចិនខឹងសម្បារយ៉ាងណាក្តី

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានបើកកិច្ចចរចាពាណិជ្ជកម្មរវាងគ្នាជាផ្លូវការហើយនៅថ្ងៃចន្ទទី២៧មិថ…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាង នៅក្នុងពិធីអបអតខួប៧១ឆ្នាំ នៃការបង្កើតបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៨ខែមិថុនានេះថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ