រុស្ស៊ី-អ៊ុយក្រែន

មនុស្សជំនិតលោកពូទីន ព្រមានជាថ្មីទៀតថា រុស្ស៊ីនឹងប្រើប្រាស់នុយក្លេអ៊ែរ ក្រោយរដ្ឋធានីម៉ូស្គូរងការវាយប្រហារដោយអ៊ុយក្រែន


អតីតប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី មេដវេដេវ ជាអ្នកដែលតែងតែលើកឡើងពីសេណារីយ៉ូនុយក្លអ៊ែរចំពោះសង្គ្រាមនៅអ៊ុយក្រែននោះ បាននិយាយនៅក្នុងសារមួយកាលពីថ្ងៃ៣០ខែកក្កដាថា ទីក្រុងម៉ូស្គូនឹងត្រូវតែប្រើប្រាស់អាវុធនុយក្លេអ៊ែរមួយ ប្រសិនបើការវាយបកដែលកំពុងធ្វើឡើងពីសំណាក់កងទ័ពអ៊ុយក្រែន បានទទួលជោគជ័យដូចការគ្រោងទុកមែននោះ។
លោកមេដវេដេវគំរាមជាមុនថា «នឹងប្រើនុយក្លេអ៊ែរ» បើសិនការវាយបកអ៊ុយក្រែនជោគជ័យមែន!

បើទោះបីជា នៅលើផ្ទៃសង្គ្រាម​គេសង្កេត​មិនឃើញ​មានប្រែប្រួល​ជាដុំកំភួន ហើយទាំងយោធារុស្ស៊ី និ ងអ៊ុយក្រែន​អះអាងពីជោគជ័យរៀងៗខ្លួន​យ៉ាងណាក្ដី​ ប៉ុន្ដែសារដែលចេញពីមាត់របស់មនុស្សជំនិត​លោកពូទីនរូបនេះ​​ត្រូវបានគេមើលឃើញថា គឺអាចជាការគំរាម​ផ្នែក​វោហាសាស្ត្រទុកជាមុន។​

ទន្ទឹមនឹងការទប់ទល់ជាមួយនឹងការវាយបករបស់អ៊ុយក្រែន​ លោកពូទីន​បាននិយាយ ទៅកាន់មេដឹកនាំអាហ្រិកកាលពីចុងសប្ដាហ៍មុននេះថា «លោកបើកផ្លូវជានិច្ចសម្រាប់​ការចរចា​ជាមួយអ៊ុយក្រែន»។ លោកថា គំនិតផ្តួចផ្តើមសន្តិភាព ដែលស្នើឡើង​ដោយប្រទេសអាហ្វ្រិក​អាចជាមូលដ្ឋានគ្រឹះ​សម្រាប់សន្តិភាព ប៉ុន្តែការបន្តវាយប្រហារពី​សំណាក់អ៊ុយក្រែន ពិតជាធ្វើ​ឱ្យមានការពិបាកណាស់​ក្នុងការអនុវត្តកិច្ចចរចានោះ។

យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ លោក​មេវេដេវ បច្ចុប្បន្ន​ជាអនុប្រធានក្រុមប្រឹក្សា​សន្តិសុខរុស្ស៊ី ហើយជាមនុស្សដែលស្និទ្ធ​ជាមួយលោក ពូទីន ដែរនោះ បាននិយាយ​នៅលើបណ្ដាញសង្គមផ្លូវរបស់លោកថា «រុស្ស៊ីអាចនឹងត្រូវបង្ខំចិត្តងាក​ទៅរគោលលទ្ធិនុយក្លេអ៊ែរ​របស់ខ្លួនវិញ បើសិនជាសេណារីយ៉ូនោះកើតឡើងមែននោះ។ លោកថា «សាកស្រមៃមើលថា បើសិនជាការវាយបក ដែលមានណាតូនៅពីក្រោយទទួលបានជោគជ័យ និងពុះជ្រៀកទឹកដីរបស់យើង​ជាចំណែកៗនោះ យើងនឹងបង្ខំចិត្តប្រើប្រាស់​អាវុធនុយក្លេអ៊ែរមួយ ឱ្យស្របទៅតាមក្រិត ដែលចេញ​ដោយប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។

លោកបានសង្កត់ធ្ងន់ថា «វាគ្មានជម្រើសអ្វីក្រៅពីនេះទេ។ សត្រូវនឹងដឹងអំពី​ជោគជ័យរបស់យើង ហើយគេកំពុងធ្វើឱ្យភ្លើងនុយក្លេអ៊ែរឆាបឆេះឡើងយ៉ាងប្រាកដ»។

ទោះជាយ៉ាងណា នេះមិនមែនជាសារព្រមាន​ដោយវោហាសាស្ត្រនុយក្លេអ៊ែរលើកទីមួយទេ ដែលថ្លែងចេញមាត់ពីមនុស្សជំនិតនឹងប្រធានាធិបតីរុស្ស៊ី។

ស្របពេលជាមួយគ្នា​ លោក​ពូទីនបានថ្លែងប្រាប់សន្និសីទកាសែតមួយនៅទីក្រុង St Petersburg បន្ទាប់ពី​ជំនួបជាមួយមេដឹកនាំប្រទេសអាហ្វ្រិកាកាលពីសប្ដាហ៍មុន ដោយសំដៅទៅផែនការសន្តិភាព​ដែលស្នើឡើងដោយអាហ្វ្រិកថា «មានចំណុចខ្លះនៅក្នុងគំនិតផ្គួចផ្តើមនេះ​កំពុងត្រូវបានអនុវត្ត ប៉ុន្តែលោកថា ជារឿងមួយដ៏ពិបាកក្នុងការអនុវត្តវាទាំងស្រុង»។ ចំណុចមួយក្នុងនោះ គឺការឈប់បាញ់បោះ។ លោកពូទីនគូសបញ្ជាក់ថា ចំណុចនេះហើយដែលមិនអាចអនុវត្តបាន ព្រោះកងកម្លាំងអ៊ុយក្រែន កំពុងវាយបកក្នុងទ្រង់ទ្រាយយុទ្ធសាស្ត្រមួយដ៏ធំ។»

លោកពូទីនបន្ថែមថា រុស្ស៊ី មិនអនុវត្តបទឈប់បាញ់ ទាំងដែល ខ្លួន​កំពុងស្ថិតក្រោមការវាយប្រហារ​នោះទេ។ ប៉ុន្តែលោកថា រុស្ស៊ីមិនបានច្រានចោលចំណុចនេះនោះទេ ប៉ុន្ដែ​ត្រូវមានការយល់ព្រម​ទាំងសងខាង។ ដោយឡែក ប្រធានាធិបតីហ្សេលេនស្គី បានច្រានចោលបទឈប់បាញ់នេះ ដោយលោកលើកហេតុផលថា បើបញ្ឈប់នៅពេលនេះ រុស្ស៊ីនឹងកាន់កាប់ទឹកដីអ៊ុយក្រែន ដែលវាយបានជាងមួយភាគប្រាំ នៃដែនដីសរុបនៃប្រទេស ព្រមទាំងទុកពេលឱ្យកងទ័ពរុស្ស៊ី​ប្រមូលផ្តុំកម្លាំងឡើងវិញ​ផងដែរ៕




អត្ថបទបន្ទាប់


តម្លៃប្រេងឆៅពិភពលោកនឹងកើនឡើងវិញ ខណៈស្តុកប្រេងនៅតាមតំបន់មួយចំនួនបន្ដធ្លាក់ចុះ

ស្តុកប្រេងនៅតាមតំបន់មួយចំនួនកំពុងចាប់ផ្តើមស្រកចុះជាបណ្ដើរៗហើយ ខណៈដែលតម្រូវការដែលកើនលើសពីការផ្គត់ផ្គង់ ដោយសារតែការកាត់បន្ថយផលិតកម្មប្រេង…

បារាំងចង់ចូលទីផ្សារចិនកាន់តែស្រួលជាងមុន ខណៈចិនវិញសង្ឃឹមថា បារាំងអាចជួយខ្លួនរក្សាទំនាក់ទំនងជាមួយសហភាពអឺរ៉ុប

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានអះអាងថា ប្រទេសបារាំងចង់ចូលទៅកាន់ទីផ្សារចិនឲ្យកាន់តែប្រសើរ និងមានតុល្យភាពទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ