អ៊ុយក្រែនថា កិច្ចចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីតមានផ្លែផ្កាល្អ

អ៊ុយក្រែនថា កិច្ចចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីតមានផ្លែផ្កាល្អ ខណៈរុស្ស៊ីមើលឃើញពីការប៉ុនប៉ងរបស់ទីក្រុងកៀវធ្វើឱ្យលោកខាងត្បូងវិនាស


មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនមួយរូបបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៦ សីហា ថា កិច្ចពិភាក្សាស្វែងរកសន្តិភាពដែលធ្វើឡើងនៅអារ៉ាប៊ីសាអូឌីតមានផ្លែផ្កាល្អ សម្រាប់បើកផ្លូវឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីដែលគ្មានវត្តមាននៅកិច្ចប្រជុំនោះ និងថាខ្លួននឹងតានដានមើលការចរចារបាននិយាយាពីទីក្រុងម៉ូស្គូមកថា ទីក្រុងកៀវកំពុងប៉ុនប៉ងរុញឱ្យលោកខាងត្បូង ឬប្រទេសក្រីក្រវិនាសតាមក្រោយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយលើសារព័ត៌មានអន្តរជាតិធំៗ។
អ៊ុយក្រែន និងរុស្ស៊ីនៅតែបង្ហាញពីទស្សនខុសគ្នាចំពោះកាចរចារនៅអារ៉ាប៊ីសាអូឌីត! រូបភាព france24.com
ដោយ

កិច្ចប្រជុំដែលមានការសម្របសម្រួលធ្វើជាអាជ្ញាកណ្តាលពីសំណាក់អារ៉ាប៊ីសាអូឌីតនេះ ធ្វើឡើងនៅទីក្រុងJeddah ដែលមានប្រទេសជាង៤០បានចូលរួម មានដូចជាចិន ឥណ្ឌា សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ហើយដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យទី៦សីហានេះ។ តាមមន្ត្រីអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានហៅកិច្ចចរចារននេះថា ជាការប៉ុនប៉ងដើម្បីរក្សាការគាំទ្រជាអន្តរជាតិចំពោះគោលការណ៍អធិបតេយ្យភាព និងការបូរណភាពទឹកដីដែលអ៊ុយក្រែនចង់បាន ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ។ គោលការណ៍នោះតម្រូវឱ្យរុស្ស៊ីដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន និងប្រគល់ផ្ទៃដីដែលខ្លួនវាយដណ្តើមបានទាំងអស់ឱ្យទីក្រុងកៀវវិញ។

ថ្លែងអំពីការចរចារនៅទីក្រុងJeddahនេះ ប្រធានចាត់ការទូទៅរបស់ប្រធានាធិបតីហ្សេលេនស្គី លោក Andriy Yermak ដែលចូលរួមផ្ទាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចពិភាក្សាអាចនិយាយបានថា មានផ្លែផ្កាល្អទៅលើគោលការណ៍សំខាន់ៗសម្រាប់កសាងសន្តិភាព»។ ទោះបីមានទស្សនលើកឡើងផ្ទុយគ្នានៅក្នុងកិច្ចប្រជុំ លោកយ៊ើម៉ាក់ថា «វាបង្ហាញពីការបើកចំហរការសន្ទនា និងភាពស្មោះត្រង់ទៅវិញទៅមក»។ លើសពីនោះ ភាគីប្រទេសដែលចូលរួមទាំងអស់ បានបង្ហាញពីជំហរប្តេជ្ញាបន្តគាំទ្រច្បាប់អន្តរជាតិ ដែលគោរពអធិបតេយ្យភាព និងភាពដែលមិនអាចរំលោភបាននៃបូរណភាពទឹកដីរបស់រដ្ឋមួយ។

ដោយឡែក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយដែលត្រូវបានស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «កិច្ចចរចារនៅJeddahសបង្ហាញពីការប៉ុនប៉ងរបស់លោកខាងលិចទាំងឥតប្រយោជន៍ ក្នុងការកៀរគរនិងរុញឱ្យប្រទេសលោកខាងត្បូង (Global South) នៅពីក្រោយក្តីវិនាសរបស់អ៊ុយក្រែនទៅវិញ»។

ទោះបីមានការយល់ឃើញខុសគ្នារវាងប្រទេសទាំងពីរ និងគ្មានសង្ឃឹមថាដំណោះស្រាយសន្តិភាពអាចនឹងចេញជារូបរាងឡើងក្តី យ៉ាងណាក៏ប្រទេសធំៗលើនៅពិភពលោកបង្ហាញពីបំនងនិងឆន្ទៈរបស់ពួកគេ ក្នុងខិតខំប្រឹងប្រែងការបើកផ្លូវឱ្យមានកិច្ចពិភាក្សាជាបន្តបន្ទាប់ ជាជាងបន្តនៅស្ងៀមចំពោះសង្គ្រាមជាង៥៣០ថ្ងៃមកនេះ។ គេសង្កេតឃើញថា ប្រទេសចិនដែលមិនបានចូលរួមកិច្ចចរចារនេះនៅជុំពីមួយ ក៏បានមានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។ អ្នកវិភាពមួយចំនួនថា នេះមកពីទម្ងន់ការទូតរបស់អារ៉ាប៊ីសាអូឌីតដែលមានជាមួយទីក្រុងប៉េកាំង ទោះបីវត្តមានរបស់ចិនមិនអាចធ្វើឱ្យមានការផ្លាស់ប្តូរជាដុំកំភួនណាមួយយ៉ាងណាក៏ដោយ៕




អត្ថបទបន្ទាប់


ការនាំចេញថ្នាំពេទ្យរបស់ចិនបានធ្លាក់ចុះ ខណៈដែលពលោកកំពុងបន្តដំណើរការងើបចេញពីស្ថានភាពជំងឺកូវីដ១៩

ព័ត៌មាន
ការនាំចេញថ្នាំពេទ្យរបស់ប្រទេសចិនបានធ្លាក់ចុះ២៦.១%នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការធ្លាក់ចុះនេះគឺដោ…

ប្រាក់ចំណូលពីវិស័យបច្ចេកវិទ្យាទូរគមនាគមន៍របស់វៀតណាម ធ្លាក់ចុះជាង៧%

ព័ត៌មាន
អាជ្ញាធរវៀតណាមបានអះអាងថា ចំណូលដែលខ្លួនបានទទួលពីវិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងធ្លាក់ចុះរហូតដល់ទៅ ជាង ៧ ភាគរយ ។ សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ