រុស្ស៉ីថានឹងមិនត្រឡប់ចូលសន្ធិសញ្ញានុយក្លេអ៊ែរវិញឡើយ

រុស្ស៊ីថានឹងមិនត្រឡប់ចូលសន្ធិសញ្ញានុយក្លេអ៊ែរវិញឡើយ ដរាបណាអាមេរិកព្រមស្ដាប់ពីកង្វល់របស់ខ្លួន


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថារុស្ស៉ីនឹងមិនត្រឡប់ទៅចូលរួមក្នុងសន្ធិសញ្ញាកាត់បន្ថយការសាយភាយអាវុធនុយក្លេអ៊ែរ ឬដែលហៅជាភាសាអង់គ្លេសថា NEW START ជាមួយសហរដ្ឋអាមេរិកវិញនោះទេ រហូតទាល់តែទីក្រុងវ៉ាស៊ីនតោន យល់ព្រមស្ដាប់ក្ដីកង្វល់របស់ទីក្រុងម៉ូស្គូកន្លងមក ជុំវិញបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រុស្ស៉ីថានឹងមិនត្រឡប់ចូលសន្ធិសញ្ញានុយក្លេអ៊ែរវិញឡើយ ដរាបណាអាមេរិកព្រមស្ដាប់ពីកង្វល់របស់ខ្លួន រូបភាព៖ Reuters

ទីក្រុងម៉ូស្គូលើកឡើងដូចនេះ តាមរយៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ប៉េសកូវ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយបន្ទាប់ពីបុរសខ្លាំងលោក ពូទីន សម្រេចចចិត្តផ្អាកការចូលរួមរបស់រុស្ស៉ីនៅក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ NEW START។

មន្ត្រីជាន់ខ្ពស់ទីក្រុងម៉ូស្គូរូបនេះនិយាយថា សន្តិសុខនៃប្រទេសមួយមិនអាចត្រូវបានធានា ដោយការបំផ្លាញសន្តិសុខរបស់ប្រទេសដទៃឡើយ។ លោកប៉េសកូវ បន្តថាជំហររបស់លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកចំពោះរុស្ស៉ីក៏ចាំបាច់ត្រូវតែផ្លាស់ប្ដូរដែរ។ បន្ថែមពីលើនេះ អ្នកនាំពាក្យក្រឹមឡាំងដដែល ថែមទាំងបានសង្កត់ធ្ងន់ដែរថា តាមរយៈការបំពាក់អាវុធឱ្យអ៊ុយក្រែនពីសំណាក់អង្គការសម្ព័ន្ធមិត្តអង្គការ NATO បានបង្ហាញយ៉ាងច្បាស់ថា ប្លុកមួយនេះលែងជា គូប្រជែងរបស់រុស្ស៉ីទៀតហើយ តែគឺជាសត្រូវចំពោះមុខតែម្ដង។

ដោយឡែក នៅពេលនិយាយអំពីផែនការសន្តិភាពរបស់ចិនលើបញ្ហាអ៊ុយក្រែនដែលជំរុញឱ្យភាគីទាំងពីរ បន្ធូរបន្ថយស្ថានភាពបន្តិចម្តងៗ និងព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះ លោក ប៉េសកូវ បាននិយាយថា ផែនការរបស់ទីក្រុងប៉េកាំងគួរតែត្រូវបានលោកខាងលិចស្តាប់តាម។

ក្រៅពីនោះចិនដែលបានប្រកាសសម្ព័ន្ធភាពគ្មានដែនកំណត់ជាមួយរុស្ស៊ីភ្លាមៗមុនពេលទីក្រុងម៉ូស្គូបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីមួយឆ្នាំមុន បានអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញនៅអ៊ុយក្រែនផងដែរ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា លោកបើកចំហរក្នុងការពិចារណាផ្នែកខ្លះនៃផែនការសន្តិភាព១២ចំណុចរបស់ទីក្រុងប៉េកាំង តែលោកក៏អះអាងដែរថា ផែនការនេះ ហាក់ផ្តល់ផលចំណេញច្រើនដល់រុស្ស៊ី៕




អត្ថបទបន្ទាប់


អ្នកជំនាញថា កំណើនភ្ញៀវទេសចរចិនចូលកម្ពុជាកំពុងកើនឡើងជាលំដាប់ ក្នុងរង្វង់ប្រមាណ២ពាន់នាក់ក្នុងមួយថ្ងៃ

ព័ត៌មាន
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអះអាងថា ចាប់តាំងពីក្រោយប្រទេសចិនបានបើកប្រទេសឡើងវិញមក ចំនួនភ្ញៀវទេសចរជនជាតិចិនដែលចូលមកកម្ពុជា…

កាណាដាដាក់ចេញវិធានការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាល

ព័ត៌មាន
ប្រទេសកាណាដាកាលពីថ្ងៃទី២៧ កុម្ភៈ បានប្រកាសការហាមឃាត់ការប្រើប្រាស់កម្មវិធីបណ្តាញសង្គម TikTok របស់ចិននៅលើឧបករណ៍រដ្ឋាភិបាលទាំងអស់ ដោយអះអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ