ការផលិតអំបិលក្នុងស្រុក

សហគមន៍អ្នកផលិតអំបិលកំពត-កែប៖ កម្ពុជានឹងមិនខ្វះខាតអំបិលទៀតឡើយក្នុងឆ្នាំនេះ!


សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានអះអាងថា កម្ពុជាឆ្នាំនេះនឹងមានការខ្វះខាតអំបិលដូចកាលពីឆ្នាំ ២០១៨ និង ២០១៩ទៀតឡើយ ខណៈការផលិតអំបិលឆ្នាំនេះ ទទួលបានទិន្នផលល្អ ដោយសារអំណោយផលពីកត្តាអាកាសធាតុ។
កសិករ​ប្រមូល​អំបិល​នៅ​ខេត្ត​កំពត។ រូបភាពឯកសារ៖ ហេង ភារម្យ
ដោយ

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែបបាន​ឲ្យដឹងថា ការនាំចូល​អំបិល​ពីបរទេស ដើម្បីផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុកនៅ​ឆ្នាំនេះ ប្រហែលជា​មិនកើត​មាន​ទៀតទេ ខណៈការប្រមូល​ផល​អំបិល​គិតមកដល់​ចុងខែ​ឧសភានេះ សម្រេច​បានប្រមាណ​ចន្លោះពី ៧ ទៅ ៨ម៉ឺនតោន បូកបន្ថែមនឹង​អំបិលនាំចូល​សល់​ក្នុងស្តុក កាលពីឆ្នាំមុន​ប្រមាណ​ជិត ៥ពាន់តោន។

លោក ប៊ុន បារាំង បញ្ជាក់ថា អំបិលដែលផលិត​បានក្នុងឆ្នាំនេះ​នឹងអាច​បំពេញ​បាននូវ​តម្រូវការ​ក្នុងស្រុក​គ្រប់​ចំនួន ដោយនឹងមិន​ចាំបាច់​ត្រូវការនាំចូល​អំបិលពី​ក្រៅ​ទៀត​ឡើយ ខណៈអាកាសធាតុ​នៅតំបន់​ផលិត​នៅតែ​បន្តមាន​ភាពល្អ​ប្រសើរ ដែលនឹង​ធ្វើឲ្យការផលិត និងប្រមូលផល​មានរយៈពេល​យូរថ្ងៃទៅ​មុខ​ទៀត​ក្នុងឆ្នាំនេះ។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ កន្លងទៅ បើទោះបីជា​មានអាកាសធាតុ​ក្តៅខ្លាំង​ក៏ដោយ ក៏ប៉ុន្តែ​ការផលិត​អំបិល​នៅកម្ពុជា​សម្រេច​បានប្រមាណ​តែជាង ៣ម៉ឺនតោន​ប៉ុណ្ណោះ ខណៈតំបន់​ផលិតអំបិល​ជួបបញ្ហា​ភ្លៀងច្រើន​ដែលជាហេតុ​ធ្វើឲ្យការផលិត​អំបិល​ថយចុះ។

លោក ប៊ុន បារាំងបាន​ឲ្យដឹងទៀតថា ជាមធ្យមក្នុង ១ឆ្នាំកម្ពុជា​ត្រូវការ​អំបិល​សម្រាប់​បរិភោគ​ចន្លោះពី ៨ ទៅ ១០ម៉ឺនតោន ដែលចំនួន​នេះ គឺស្មើនឹង​ចំនួន​ដែលកម្ពុជា​ផលិតបាន ដូច្នេះ នៅក្នុងឆ្នាំនេះ ពិតណាស់​នឹងមាន​ការខ្វះទៀត​នោះឡើយ ហើយក៏មិន​ចាំបាច់​នាំចូលអំបិល​ពីក្រៅប្រទេស​ទៀតដែរ។

បច្ចុប្បន្នផ្ទៃដីផលិត​អំបិល​ខេត្តកំពត កែប គ្របដណ្តប់លើផ្ទៃដី​ប្រមាណ​ជាង ៤.៥០០​ហិកតា ដែលមាន​ក្រុមអ្នកផលិត​រហូតជាង ២០០ក្រុម ដែលក្នុងនោះ ១ក្រុមមាន​រហូត២ ទៅ​៣គ្រួសារ ហើយប្រសិន​បើអាកាស​ធាតុ​អំណោយផល ក្នុង១ហិកតា គេអាច​ផលិត​អំបិល​បាន​ប្រហែល ២០តោន​សម្រាប់​រយៈពេល ១ឆ្នាំ ដោយគិតចាប់​ពីខែមករា ដល់ខែឧសភា។

លោកប៊ុន បារំាង បានឲ្យដឹង​ទៀតថា អំបិលក្នុងឆ្នាំនេះ​មានតម្លៃប្រហាក់​ប្រហែល​នឹងឆ្នាំមុន ដោយអំបិល​ស្អាត​លេខ១ មានតម្លៃ​ប្រមាណ ១៥.០០០ រៀល​ក្នុង១បាវ ទម្ងន់ ៥០គីឡូក្រាម និងអំបិល​លេខ២ អាច​មានតម្លៃ ១២.០០០ រៀល៕

_



អត្ថបទបន្ទាប់


ថៃ ចាប់ផ្តើមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣

រាជរដ្ឋាភិបាលថៃ បានបង្ហាញពីគម្រោងជំរុញវិស័យទេសចរណ៍ក្នុងស្រុក នៅក្នុងត្រីមាសទី៣ ខាងមុខនេះ ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ចផុយស្រួយ ដែលកំពុងរង…

ចិន គ្រោងកាត់បន្ថយពន្ធ និងកម្រៃសេវាជាង ៣៥០ពាន់លានដុល្លារ ជួយស្រោចស្រង់ដល់អាជីវកម្ម

នៅក្នុងឆ្នាំ ២០២០នេះ រដ្ឋាភិបាលចិនគ្រោងនឹងកាត់បន្ថយពន្ធ និងកម្រៃសេវាចំនួនជាង ៣៥០ពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ដល់ អាជីវកម្មនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ