សម្តេច ហ៊ុន ម៉ាណែត

អ្នកជំនាញសេដ្ឋកិច្ចមានការយល់ឃើញបែបណាចំពោះបេសកកម្មរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ទ្វីបអឺរ៉ុបលើកនេះ?


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបំពេញបេសសកម្មទៅកាន់ទ្វីបអឺរ៉ុបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ សម្រាប់បេសកកម្មលើកនេះ សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងបំពេញទស្សនកិច្ចនៅបារាំង តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
1
ដោយ

អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មនេះកម្ពុជានឹងទួលបានអត្ថប្រ​យោជន៍ច្រើន ជាពិសេសដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសប្រទេសបារាំងតែម្ដង ព្រោះប្រទេសបារាំង ក៏ទីផ្សារដ៏សំខាន់មួយរបស់កម្ពុជាផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសក្សាចិននៃរាជបណ្ឌិត្យ​សភាកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសបារាំង គឺជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់ក្នុងការបង្កើនទំនាក់ទំនង និងពាណិជ្ចកម្មរវាងប្រទេសទាំងពីរកម្ពុជា-បារាំង។ បើតាមអ្នកជំនាញរូបនេះ បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលមួយនៅក្នុងសហគមអឺរ៉ុប ហើយបារាំង ក៏ជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារអន្តរជាតិដទៃ ដែលមានការបញ្ជាទិញផលិតផលកាត់ដេរវាយនភណ្ឌ និងសម្លៀកបំពាក់ពីកម្ពុជា។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ទោះបីការបញ្ជាទិញផលិតផលកម្ពុជាពីសហគមន៍អឺរ៉ុប មានការថមថយ តែទីផ្សារបារាំងនៅតែដើរតួនាទីសំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ដូច្នេះការបំពេញដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំងលើកនេះ វានឹងជួយធ្វើឱ្យទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមរំលឹកថា ក្នុងលិខិតផ្ញើជូនប្រធានាធិបតីបារាំង នាពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ សម្តេចមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើវិស័យសំខាន់ៗ ដោយផ្តោតជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន នាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក។ បើតាមសម្តេចធិបតី ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ប្រទេសទាំងពីរ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។ សម្តេចរំពឹងថា តាមរយៈការពិភាក្សារវាងសម្តេច និងលោកប្រធានាធិបតីបារាំង នឹងរួមចំណែកឱ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំមកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។

ជុំវិញការបំពេញទស្សនកិច្ចលើកដំបូងរបស់សម្តេច ហ៊ុន ម៉ាណែត ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ជឿជាក់ថា វានឹងជួយជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗ ជាច្រើនដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីររួមមាន វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។ សម្រាប់ប្រធានាធិបតីបារាំងរូបនេះ ប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះ បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលប្រទេសទាំងពីរកំពុងប្រឈមមុខជាអាទិ៍ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរអាចពិនិត្យមើលមធ្យោបាយនានាដែលភាគីទាំងពីរអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញបេសកកម្មនៅតំបន់អឺរ៉ុបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ នៅក្នុងបេសកកម្មមូយសប្តាហ៍នៅតំបន់អឺរ៉ុបនេះ សម្តេចធិបតី នឹង ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការកសាងឡើង វិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងបំពេញទស្សនកិច្ចនៅប្រទេសបារាំងតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការងើបឡើងនៃសេដ្ឋកិច្ចចិនទំនងជាមានសន្ទុះយឺតយ៉ាវ និងរដិបរដុបនៅក្នុងឆ្នាំ២០២៤

ព័ត៌មាន
បើតាមទិន្នន័យដែលគ្រោងនឹងចេញផ្សាយនៅសប្ដាហ៍នេះបានបង្ហាញថា ចិនទំនងជាសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល៥%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣។…

គម្រោងសង់ព្រលានយន្តហោះនៅមណ្ឌលគិរីមានពន្លឺឡើងវិញ ក្រោយកម្ពុជាឱ្យក្រុមហ៊ុនថ្មីមួយសិក្សា និងវិនិយោគ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនថ្មីមួយ ដើម្បីសិក្សានិងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋាន និងអភិវឌ្ឍទីក្រុងរណបពហុបំណង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ