អត្ថបទពាណិជ្ជកម្ម!

RMA Cambodia «ប្រគល់រថយន្ត ហ្វដ ២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)


ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) កាលពីពេលថ្មីៗនេះ បានប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ ទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។
RMA Cambodia”ប្រគល់រថយន្ត ហ្វដ ២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)
ដោយ
អំពី Ford RMA

កម្មវិធីប្រគល់រថយន្ដ និងដាក់ឲ្យដំណើរការ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស​រថយន្ដ​ ហ្វដនេះ ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ប៊ុន ភារិន នាយកវិទ្យា​ស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា(NPIC)។

មជ្ឈមណ្ឌលបណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វដ ជាមជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវ​បានបង្កើតឡើង​សម្រាប់ប្រើប្រាស់​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈក្នុងវិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​ ។

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា(NPIC) ក្នុងការបង្កើតមជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វដ នេះឡើង ដោយធ្វើការ​ជួសជុល និងកែលំអរ​រោងជាង​ទាំងមូល ព្រមទាំង​បំពាក់នូវ​គ្រឿងបរិក្ខារ​សម្រាប់​សិក្សា និងគ្រឿង​តុបតែង​លំអរ រថយន្ត ហ្វដ ២គ្រឿង និងបង្កើតកម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេសនានា សម្រាប់ផ្ដល់​ឱកាស​ដល់សិស្ស និស្សិត​សិក្សារៀនសូត្រ ហ្វឹកហាត់​ការងារ​ដោយអនុវត្ដ​ផ្ទាល់ជាមួយ​អ្នកជំនាញ​បច្ចេកទេស និងគ្រូបង្គោល​របស់​ក្រុមហ៊ុន អ អិម អេ តាមរយៈ​កិច្ចសហប្រតិបតិ្តការ​រវាង​ក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា(NPIC)។

RMA Cambodia”ប្រគល់រថយន្ត ហ្វដ ២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ បានចំណាយ​ថវិកាប្រមាណ​ជាង ៥០ម៉ឺនដុល្លារ សម្រាប់​ការវិនិយោគ​លើការបណ្ដុះបណ្ដាល​បច្ចេកទេស និងជំនាញផ្សេងៗ​ដល់បុគ្គលិក និងសិស្ស​និស្សិត​តាមសាលា​បច្ចេកទេស​នានា។ តាមរយៈ​ការវិនិយោគ​ទៅ​លើវិស័យធនធាន​មនុស្សនេះហើយ ដែលជា​កត្តាជុំរុញ​ឲ្យកកើត​ឡើង​នូវមជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស រថយន្ត ហ្វដ នេះលេច​ចេញ​ជារូបរាង​ឡើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វដ នេះ នឹងក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែលចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការទីផ្សារ​ការងារ​ផ្នែកបច្ចេកទេស​យានយន្ត ជាពិសេស​ទៀតនោះប្អូនៗនិស្សិតថែមទាំង​អាចមាន​ឱកាសមកចូលបម្រើការ​ក្នុង​ក្រុមហ៊ុន អ អិម អេ ផងដែរ។” 

RMA Cambodia”ប្រគល់រថយន្ត ហ្វដ ២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមាន​ប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បានដើរតួនាទី​យ៉ាងសំខាន់ក្នុង​ការ​ជួយកាត់បន្ថយ​អត្រាគ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ​ភាពទំនើប​នៃបច្ចេកវិទ្យា​ដែលមាន​បំពាក់នៅលើ​រថយន្ត ហ្វដ ហើយថ្ងៃនេះដែរ ក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ បានប្រគល់​ជូននូវរថយន្ត Ford Ranger Wildtrak ថ្មីចំនួន 2 គ្រឿងដល់វិទ្យាស្ថាន​ពហុបច្ចេកទេសកម្ពុជា​ដែលនេះ​ជាឱកាស​ដ៏ពិសេសស​ម្រាប់សិស្ស និស្សិត​ក្នុងការស្វែងយល់​ពីចំណេះដឹង ក៏ដូចជា​បច្ចេកវិទ្យាទំនើបៗ​នៃរថយន្ត។” 

RMA Cambodia”ប្រគល់រថយន្ត ហ្វដ ២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បានមានប្រសាសន៍ថា៖ “វិទ្យាសា្ថនពហុបច្ចេកទេស​កម្ពុជា​មួយឆ្នាំៗមានសិស្សចូលរៀន​ប្រមាណ​រាប់ពាន់នាក់ ប៉ុន្តែនៅក្នុង​មុខជំនាញ​បច្ចេកទេស ឬបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈហាក់បីដូចជា​នៅមាន​កម្រិត​មិនទាន់​អាចឆ្លើយតប​ទៅនឹងតម្រូវការ​នៅឡើយទេ ដូច្នេះខ្ញុំជឿ​ជាក់ថា តាមរយៈ​ការដាក់ឲ្យ​ដំណើរការ​មជ្ឃមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វដ នេះនឹងធ្វើអាចបង្កើត​នូវធនធានមនុស្ស​ដែលមានជំនាញ​ច្បាស់លាស់​ក្នុងវិស័យនេះ។ ”

RMA Cambodia”ប្រគល់រថយន្ត ហ្វដ ២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៤ថ្ងៃ មានអ្នកឆ្លងកូវីដ-១៩ ចំនួន៩៩ នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព័ត៌មាន
គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ បានកើនឡើងដល់ ៩៩នាក់ហើយ ខណៈដែលនៅថ្ងៃ…

ចិនអំពាវនាវឲ្យមានការស្តារទំនាក់ទំនងឡើងវិញជាមួយអាមេរិក

ព័ត៌មាន
លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទទី ២២កុម្ភៈកន្លងទៅថា សហរដ្ឋអាមេរិកនិងប្រទេសចិនអាចធ្វើការរួមគ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ