គម្រោងវិនិយោគ

សម្តេច ហ៊ុន ម៉ាណែត បង្ហាញសមិទ្ធផលដើរទាយក្នុងរយៈពេល៦ខែ ដើម្បីឆ្លើយតបនឹងអ្នករិះគន់ឌឺដង


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកត់សម្គាល់ឃើញថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាចាប់បដិសន្ធិឡើង មានក្រុមហ៊ុននិងវិនិយោគិនបរទេសជាច្រើនបានចាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា។ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែចាប់ពីខែកញ្ញា ដល់ខែកុម្ភៈ មានគម្រោងវិនិយោគជាង១៧០ជាមួយទុនវិនិយោគជាង៤ពាន់លានដុល្លារបានចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
គម្រោងវិនិយោគ
ដោយ

បើតាមការអះអាងរបស់សម្តេចធិបតី គម្រោងវិនិយោគទាំងនេះភាគច្រើនកើតចេញពីជំនួបរវាងសម្តេចជាមួយក្រុមហ៊ុន សហគ្រាសនៅក្រៅប្រទេស។

នាពិធីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលមួយចំនួន ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាសម្រេចបានទាំងលើឆាកជាតិ និងអន្តរជាតិនាពេលកន្លងមក។

សម្តេចធិបតីកត់សម្គាល់ឃើញថា តាំងពីរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវបានបង្កើតឡើងមានក្រុមហ៊ុនវិនិយោគបរទេសជាច្រើនបានចាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា។ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍បានអនុម័តគម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគថ្មីចំនួន១៧៣គម្រោងជាមួយទុនវិនិយោគជាង៤ពាន់១រយលានដុល្លារអាមេរិក។

បើតាមសម្តេចធិបតី គម្រោងវិនិយោគទាំងនេះភាគច្រើនកើតចេញពីជំនួបរវាងសម្តេចជាមួយក្រុមហ៊ុន សហគ្រាសនៅក្រៅប្រទេសនាពេលកន្លងមក។

គម្រោងវិនិយោគទាំងនេះភាគច្រើនស្ថិតនៅក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយគម្រោងទាំងនេះមានមកពីចិន សិង្ហបុរី សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង វៀតណាម ថៃ ស៊ុយអែត កាណាដា និងជប៉ុនជាដើម។

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងដើម្បីជាការបកស្រាយចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការរិះគន់ចំអកឌឺដងរបស់បុគ្គលមួយចំនួន ដែលថា សម្តេចធិបតីចេញទៅជួបវិនិយោគិន(ទាក់ម៉ូយ)នៅប្រទេសជាច្រើន តែគ្មានសម្រេចបានលទ្ធផលអ្វីជាដុំកំភួន។ យ៉ាងណាក៏ដោយសម្តេចធិបតីទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាមិនល្អឥតខ្ចោះក្នុងការទាក់ទាញក្រុមហ៊ុន ដែលសម្តេចបានជួបនៅក្រៅប្រទេសទាំងអស់ឱ្យមកបោះទុនវិនិយោគនៅកម្ពុជានោះទេ ហើយការជួបប្រាស្រ័យទាក់ទងជាមួយក្រុមហ៊ុន សហគ្រាសទាំងនោះ ក៏មិនប្រាកដថា ពួកគេទាំងនោះមកវិនិយោគនៅកម្ពុជានោះដែរ។

ទន្តឹមនឹងនេះសម្តេចធិបតីបានគូសបញ្ជាក់ថា សម្រាប់លក្ខខណ្ឌចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺកម្ពុជាទាមទារឱ្យក្រុមហ៊ុន សហគ្រាសទាំងនោះត្រូវមានឯកសារ និងទីតាំងវិនិយោគច្បាស់លាស់។ បើតាមសម្តេច បើពលរដ្ឋចង់ដឹងពីគម្រោងវិនិយោគត្រូវឆែកជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបើចង់ដឹងពីទំហំនៃការធ្វើពាណិជ្ជកម្មត្រូវសួរពាណិជ្ជកម្ម និងចង់ដឹងពីចំនួនភ្ញៀវទេសចរបរទេសត្រូវឆែកមើលនៅក្រសួងទេសចរណ៍៕

None



អត្ថបទបន្ទាប់


ហ្វីលីពីនទទួលជួបមិត្តយល់ចិត្តអាម៉េរិកនៅសប្ដាហ៍ក្រោយ ចំពេលស្ថានភាពនៅតំបន់សមុទ្រចិនខាងត្បូងកំពុងកើនកម្ដៅ

ការិយាល័យរបស់មេដឹកនាំទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃពុធថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (F…

មិត្តហ្វូនត្រូវបានផ្តល់កិត្តិយសនៅក្នុងកម្មវិធីពានរង្វាន់ទូរគមនាគមន៍អាស៊ីឆ្នាំ 2024

កាលពីថ្មីៗកន្លងទៅនេះ ក្នុងពិធីប្រគល់ពានរង្វាន់ទូរគមនាគមន៍អាស៊ីឆ្នាំ 2024 ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Marina Bay Sands ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ