សម្តេចតេជោ

សម្តេច ហ៊ុន សែន ថា ពីអតីតកាលកម្ពុជានិងវៀតណាមជួយគ្នាតាមរយៈកងទ័ព តែបច្ចុប្បន្នជួយគ្នាតាមរយៈការធ្វើពាណិជ្ជកម្ម


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ ថា ពីអតីតកាលប្រទេសកម្ពុជា និងវៀតណាមជួយគ្នា និងពឹងគ្នាទៅវិញ តាមរយៈកងទ័ព ប៉ុន្តែបច្ចុប្បន្នកម្ពុជា និងវៀតណាមបានជួយគ្នា និងពឹងគ្នាតាមរយៈសេដ្ឋកិច្ច ដោយការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ កម្ពុជា និងវៀតណាមបានដាក់គោលដៅជំរុញការធ្វើពាណិជ្ជកម្មឱ្យឈានដល់២០ពាន់លានដុល្លារអាម៉េរិកនៅប៉ុន្មានឆ្នាំខាងមុខ ខណៈសម្តេចតេជោ ចាត់ទុកទំហំនេះ ជាទំហំដែលអាចសម្រេចបាន។
សម្តេចតេជោ
ដោយ

នាជំនួបពិភាក្សាការងារជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា កាលពីអតីតកាលកម្ពុជា និងវៀតណាមបានជួយគ្នា និងពឹងគ្នាទៅវិញទៅមកតាមរយៈកងទ័ព តែឥឡូវនេះកម្ពុជា និងវៀតណាមជួយគ្នា និងពឹងគ្នាតាមរយៈសេដ្ឋកិច្ចវិញ ពោលគឺតាមរយៈការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ សម្តេចតេជោ បានចាត់ទុកវៀតណាមជាប្រទេសពូកែកែច្នែ ខណៈកម្ពុជាជាប្រទេសពូកែដាំដុះ ជាក់ស្តែងកម្ពុជាជាប់លេខ១នៅលើពិភពលោកក្នុងការផលិតគ្រាប់ស្វាយចន្ទី រីឯវៀតណាមជាប់លេខ១ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក ដូច្នេះវាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងកិច្ចពាណិជ្ជកម្ម។

បើតាមសម្តេចតេជោ ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសសង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងកម្ពុជានិងវៀតណាមផងដែរ។ ស្ថិតក្នុងស្ថានភាពនេះ សម្តេចតេជោយល់ឃើញថា កម្ពុជា-វៀតណាមត្រូវតែសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។ សម្រាប់សម្តេចតេជោ គោលដៅទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។

ជាការឆ្លើយតឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមបានពេញចិត្តចំពោះកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ និងរំពឹងថា ពាណិជ្ជកម្មកម្ពុជា-វៀតណាម នឹងសម្រេចបាន ២០ពាន់ដុល្លារតាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ ឯកឧត្តមបានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាមនឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម ក៏បានសន្យានៅចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់ទៅកាន់ប្រទេសកម្ពុជា និងសន្យាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។

តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា កាលពីឆ្នាំ២០២៤ កម្ពុជានិងវៀតណាមសម្រេចបានទំហំពាណិជ្ជកម្មសរុបជិត៧,៧លានដុល្លារអាមេរិកក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានជាង ៣,៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចូលពីវៀតណាមមាន៤,១ពាន់លានដុល្លារ។ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី៣របស់កម្ពុជា បន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិក៕




អត្ថបទបន្ទាប់


អារ៉ាប៊ីសាអូឌីត និងកាតា ប្រកាសជួយសងបំណុលស៊ីរី ដែលជាប់គាំងជាង១៤ឆ្នាំ

ប្រទេសស្តេចប្រេងអារ៉ាប៊ីសាអូឌីត និងកាតា បានប្រកាសជួយសងបំណុលប្រទេសស៊ីរី ដែលជំពាក់ធនាគារពិភពលោក ដើម្បីបើកផ្លូវឱ្យប្រទេសនេះអាចមានលទ្ធភាពទ…

លោក ត្រាំ អួតក្ដែងៗថា អាម៉េរិកនឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ខណៈសង្គ្រាមពាណិជ្ជកម្មជាមួយចិននៅមិនទាន់មានច្រកចេញ

ប្រធានាធិបតី ដូណាល់ ត្រាំ បានអួតក្ដែងៗថា ការចរចារពន្ធរវាងសហរដ្ឋអាម៉េរិក ជាមួយប្រទេសឥណ្ឌា កំពុងដំណើរការដោយរលូន ហើយលោកជឿជាក់ថា អាម៉េរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ