#សម្តេច ហ៊ុន សែន

Articles by Tag សម្តេច ហ៊ុន សែន

សម្តេច ហ៊ុន សែន ចង់ឃើញអ្នកជំនាន់ថ្មីដឹកនាំកម្ពុជាចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច និងមានចំណូលមធ្យមកម្រិតខ្ពស់

ដោយ​ សឿន វណ្ណឌេត
ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ។ យ៉ាងណាមិញក្រោយការចាកចេញពីតំណែង អតីតនាយករដ្ឋមន្ត្រីកម្ពុជាចង់ឃើញរាជរដ្ឋាភិបាលថ្មី ដែលភាគច្រើនមានវ័យក្មេងពោរពេញទៅដោយថាមពល ដឹកនាំប្រទេសកម្ពុជាឲ្យចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងខ្ពស់តាមគោលនយោបាយដែលបានកំណត់។