សន្តិសុខប្រកបដោយភាពសុខដុម

សម្ដេចតេជោ ហ៊ុន សែន ផ្តល់ធាតុចូល៥ចំណុច ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់អាស៊ាន


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មូលបទរបស់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម» ដែលនេះ គឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ។ ហើយដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់, សម្ដេចតេជោ ហ៊ុន សែន អះអាងថា អាស៊ានត្រូវការធាតុចូលយ៉ាងហោចណាស់ចំនួន៥ចំណុចផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ផ្តល់ធាតុចូល៥ចំណុច ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់អាស៊ាន

ថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មូលបទរបស់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ គឺផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម» ដែលនេះគឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ។ សម្ដេចតេជោ បន្ថែមថា ជាការកត់សម្គាល់ ភាពផ្សាភ្ជាប់គ្នា ការអាស្រ័យគ្នាទៅវិញទៅមក និង សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទន្ទឹមនេះ អាស៊ាន បានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការធ្វើសមាហរណកម្មតំបន់ ការអាស្រ័យគ្នាទៅវិញទៅមក និងការផ្សាភ្ជាប់គ្នា។ តាមទស្សនៈរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់, អាស៊ានត្រូវការធាតុចូលយ៉ាងហោចណាស់ ៥ចំណុច។

ធាតុចូលទាំង៥រួមមានដូចជាទី១. គឺលើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំ របស់អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និង សមត្ថភាពក្នុងការកំណត់ និង កែប្រែលទ្ធផល។ ទី២. លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាប័ន្ននិង បើកចំហ។ ទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវនិម្មាបនកម្មសន្តិសុខតំបន់។ ទន្ទឹមនេះ អាស៊ានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឱ្យមានសន្តិភាព និង ការអភិវឌ្ឍ, មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និង ស្របតាមមជ្ឈភាពអាស៊ាន និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ។

ទី៣. គឺពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិ ដែលផ្អែកលើការជឿទុកចិត្តនិង ប្រជាជនជាស្នូល ដោយអាស៊ានបានកំណត់យកសន្តិសុខ និង សុខុមាលភាពរបស់ប្រជាជនជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទី៤. គឺលើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿនឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព។ យ៉ាងណាមិញ សន្តិសុខអាកាសធាតុ គឺជាបញ្ហាសំខាន់មួយទៀត ដែលអាស៊ានចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និង ធនធានបន្ថែមទៀតផងដែរ។ ហើយកិច្ចសហប្រតិបត្តិការរវាងស៊ីវិល និង យោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តមានសារៈសំខាន់។ និងធាតុចូលទី៥. គឺលើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ។ ដោយសារមានការកើនឡើងនៃភាពស្មុគស្មាញ និង លក្ខណៈច្រើនទម្រង់ របស់សន្តិសុខ និង ការគំរាមកំហែងឆ្លងដែន, យើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទាំងនេះ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា ទំនាក់ទំនង និង កិច្ចពិភាក្សាគ្នា ដោយបើកចំហ ស្មោះត្រង់ និង ប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង, ការបង្ការជម្លោះនាពេលអនាគត និង ការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើការគោរពគ្នា, ការយោគយល់គ្នា, ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក។

សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាននិងកំពុងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២។ ហើយនេះ គឺជាលើកចុងក្រោយរបស់ក្រសួងការពារជាតិកម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំមួយនេះក្នុងនាមជាប្រធានឆ្នាំ២០២២ មុននឹងផ្ទេរដំណែងទៅឱ្យសមភាគីឥណ្ឌូនេស៊ីធ្វើជាប្រធានសម្រាប់ឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


ប្រជាជនអ៊ុយក្រែនរាប់លាននាក់ប្រឈមនឹងហានិភ័យ ចំពេលរដូវរងាឈានចូលមកដល់ ខណៈសង្គ្រាមបន្ដអូសបន្លាយ

គិតមកទល់ពេលនេះ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានដល់រយៈពេល៩ខែហើយ ប៉ុន្ដែ ការវាយប្រហារគ្នានៅតែបន្ដយ៉ាងខ្លាំងក្លា និងមិនទាន់មា…

រដ្ឋសម្រេចបន្តលើកលែងពន្ធលើប្រាក់ចំណូល៥ឆ្នាំទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ

ដើម្បីជួយដល់គាំទ្រដល់វិស័យស្រូវ-អង្ករ នៅកម្ពុជា រាជរដ្ឋាភិបាលបានបន្តលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ