ក្រុមហ៊ុន Samsung

Samsung នឹងបោះទុនវិនិយោគលើរោងចក្រផលិតបន្ទះឈីបក្នុងតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងរដ្ឋតិចសាស់


ក្រុមហ៊ុនយក្ស Samsung របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគ ១៧ ពាន់លានដុល្លារ ដើម្បីបង្កើតខ្សែសង្វាក់ផលិតបន្ទះឈីបថ្មី១ទៀត នៅក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិក ដោយនឹងចាប់ផ្ដើមសាងសង់រោងចក្រនៅឆមាសទី ១ ឆ្នាំ ២០២២ ខាងមុខ ហើយនឹងដំណើរការរោងចក្រនៅឆមាសទី ២ ឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុនយក្ស Samsung របស់កូរ៉េខាងត្បូង
ដោយ

គម្រោង​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ដ៏​ធំ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​វិនិយោគ​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន Samsung នៅ​ក្នុង​សហរដ្ឋអាមេរិក​។ លោក គី​ម គី​ណា​ម (Kim Ki-nam) នាយក​ប្រតិបត្តិ​នៃ​អាជីវកម្ម ផលិត​បន្ទះ​ឈី​ប​របស់ Samsung បាន​សម្ដែង​ការ​អរគុណ​ចំពោះ​រដ្ឋបាល លោក​ចូ ប៉ៃ​ដិ​ន សម្រាប់​ការ​បង្កើត​បរិយាកាស​គាំទ្រ​ដល់​ក្រុមហ៊ុន​របស់​លោក ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​ឧបករណ៍​អេ​ឡិច​ត្រូ​និក ឬ​បន្ទះ​ឈី​ប ឈានមុខ​គេ​នៅ​ក្នុង​សហរដ្ឋអាមេរិក​។

ទន្ទឹម​នេះ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ ប៉ៃ​ដិ​ន ក៏​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន Samsung នាំ​យក​ការ​ផលិត​វត្ថុធាតុដើម​បន្ទះ​អេ​ឡិច​ត្រូ​និក​បន្ថែម​ទៀត ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋបាល​របស់​លោក បៃ​ឌិន បាន​និង​កំពុងធ្វើការ​យ៉ាង​ដិត​ដល់ ជាមួយនឹង​សភា សម្ព័ន្ធមិត្ត និង​ដៃគូ​វិស័យ​ឯកជន ដើម្បី​បង្កើន​សមត្ថភាព​ផលិត​លោហធាតុ​បន្ទះ​អេ​ឡិច​ត្រូ​និក​បន្ថែម​ទៀត ដើម្បី​ធានា​ថា នឹង​មិន​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ទៀត​នោះ​ទេ​។

ការ​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Samsung នៅ​អា​មេ​រិ​ក​នេះ គឺជា​រោងចក្រ​ទី ២ ពោល គឺ​ក្រុមហ៊ុន​បាន​ដំណើរការ​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​មួយ​រួច​ហើយ​នៅ​ក្នុង​ទីក្រុង Austin ដោយ​បាន​ផលិត​ឧបករណ៍​បន្ទះ​អេ​ឡិច​ត្រូ​និក​សម្រាប់​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​រួម​ទាំង​ក្រុមហ៊ុន​ផលិត​រថយន្ដ​អគ្គិសនី Tesla ផង​ដែរ​។

សូម​ជម្រាប​ថា Samsung គឺជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ធំ​ជាងគេ​ទី​ពីរ​របស់​ពិភពលោក ដែល​បាន​ផលិត​វត្ថុធាតុដើម​ដោយ​ខ្លួនឯង​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​។ ខណៈ​ក្រុមហ៊ុន TSMC របស់​កោះ​តៃវ៉ាន់​ជា​ក្រុមហ៊ុន​នាំមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ផលិត​បន្ទះ​ឈី​ប​ពិភពលោក​។

ជាក់ស្ដែង TSMC គ្រប់គ្រង​ជិត ៥៣% នៃ​ទីផ្សារ​សកល ខណៈ​ដែល Samsung មាន​ចំណែក​ត្រឹមតែ​ជាង ១៧% ប៉ុណ្ណោះ​។ ដោយឡែក សម្រាប់​ទិន្នផល​បន្ទះ​ឈី​ប​ដំបូង​របស់ Samsung ដែល​បាន​មក​ពី​រោងចក្រ​ថ្មី​គ្រោង​នឹង​សាងសង់​នោះ នឹង​អាច​បង្កើន​ចំណែក​ទីផ្សារ​ផលិត​របស់​ក្រុមហ៊ុន Samsung បាន​ដល់ ៣០% ទៅ ៤០% បើ​ធៀប​នឹង TSMC ដែល​អាច​បង្កើន​ទិន្នផល​ពី ៦០% ទៅ ៧០%​។

យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន Samsung បាន​អះអាង​ថា  ខ្លួន​គ្រោង​នឹង​បង្កើន​សមត្ថភាព​ផលិត​បន្ទះ​ឈី​ប​ឲ្យ​បាន​ដល់​ទៅ​បី​ដង​នៅ​ត្រឹម​ឆ្នាំ ២០២៦ ខាង​មុន​នេះ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បក្សប្រឆាំងនៅអូស្ត្រាលីថា រដ្ឋាភិបាលរបស់ខ្លួនកំពុងលេងល្បែងដ៏គ្រោះថ្នាក់ជុំវិញបញ្ហាកោះតៃវ៉ាន់

ព័ត៌មាន
អ្នកនាំពាក្យកិច្ចការបរទេសមកពីគណបក្សប្រឆាំងនៅប្រទេសអូស្ត្រាលី លោកស្រី ភេននី វ៉ុង (Penny Wong) បានបរិហារការធ្វើនយោបាយរបស់រដ្ឋាភិបាលអូស្ត្រា…

WHO ថាអ្នកស្លាប់ដោយសារកូវីដ-១៩ នៅអឺរ៉ុបអាចនឹងកើនលើសពី ២,២លាននាក់ នៅប៉ុន្មានខែទៅមុខទៀត

ព័ត៌មាន
អង្គការសុខភាពពិភពលោក នៅតែដាក់ការព្រួយបារម្ភខ្លាំងជុំវិញរលកឆ្លងទី៥ នៃជំងឺកូវីដ១៩ នៅតំបន់អឺរ៉ុប ដោយនៅដើមសប្ដាហ៍នេះ អង្គការសុខភាពពិភពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ