អត្ថបទក្រុមហ៊ុន

សម្ដេចតេជោ កោតសរសើរធនាគារអេស៊ីលីដា ចំពោះការបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ ច្រើនជាងគេចំណាត់ថ្នាក់លេខ ៤


សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះធនាគារអេស៊ីលីដា ដែលបានប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ ច្រើនជាងគេក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមសហគ្រាសចំនួន ១០ ដែលបានប្រកាស និងបង់ពន្ធលើប្រាក់ចំណូល ច្រើនជាងគេ ប្រចាំឆ្នាំ ២០២២ ។
សម្ដេចតេជោ កោតសរសើរធនាគារអេស៊ីលីដា ចំពោះការបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ ច្រើនជាងគេចំណាត់ថ្នាក់លេខ ៤

នេះបើយោងតាម​លិខិត​ថ្លែងអំណរគុណរបស់​សម្តេចតេជោ ហ៊ុន សែន ដែលបានចុះហត្ថលេខា​កាលពីថ្ងៃទី ៣១ មីនា ជូនចំពោះធនាគារ​អេស៊ីលីដា ។

នៅក្នុងលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ការបំពេញកាតព្វកិច្ច​បង់ពន្ធបានល្អ​ និងដោយស្ម័គ្រចិត្ត​របស់សហគ្រាស​លោក-លោកស្រី គឺជាគំរូដ៏ល្អ​សម្រាប់សហគ្រាសនានា ជាពិសេស​ការ​ឆ្លុះបញ្ចាំងពីអនុលោមភាពសារពើពន្ធ​កម្រិតខ្ពស់​ និងអភិបាលកិច្ច​សាជីវកម្មដ៏ល្អ​ប្រសើរ​របស់សហគ្រាស” ។​

សម្តេច​បាន​ថ្លែង​ក្នុងលិខិតនោះបន្តទៀតថា៖ “ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់​ជូនដល់សហគ្រាស​​ក្នុងការ​ចូលរួមចំណែក​យ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងរីកចម្រើនលូតលាស់​នៃសេដ្ឋកិច្ច និងសង្គម​ជាតិកម្ពុជា” ។




អត្ថបទបន្ទាប់


ប្រើអេស៊ីលីដាម៉ូបាល មានឱកាសទទួលប្រាក់ 1,000,000រៀល ដើម្បីអបអរព្រឹត្តិការណ៍កីឡាស៊ីហ្គេម

អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល នឹងមានឱកាសទទួលបានប្រាក់ ១ លានរៀល ក្នុងម្នាក់ ពីធនាគារអេស៊ីលីដា ដើម្បីជាការអបអរព្រឹតិ្តការណ៍កីឡា…

កោះជាង ២០ក្នុងចំណោម៣០ នៅខេត្តព្រះសីហនុត្រូវបាន CDC អនុម័តឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងថា នៅក្នុងខេត្តព្រះសីហនុ មានកោះចំនួនប្រមាណ៣០កោះ ក្នុងនោះមានកោះជាង២០កោះត្រូវបាន ក្រុមប្រឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ