កោះនៅខេត្តព្រះសីហនុ

កោះជាង ២០ក្នុងចំណោម៣០ នៅខេត្តព្រះសីហនុត្រូវបាន CDC អនុម័តឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងថា នៅក្នុងខេត្តព្រះសីហនុ មានកោះចំនួនប្រមាណ៣០កោះ ក្នុងនោះមានកោះជាង២០កោះត្រូវបាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យក្រុមហ៊ុនឯកជនវិយោគ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ក្នុងចំណោមកោះទាំងនោះ គឺមានតែកោះចំនួន៥ ដែលមានការអភិវឌ្ឍលេចធ្លោជាងគេ ក្រៅពីនេះពុំសូវមាការអភិវឌ្ឍន៍នោះទេ។
កោះជាង ២០ក្នុងចំណោម៣០ នៅខេត្តព្រះសីហនុត្រូវបាន CDC អនុម័តឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍
ដោយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្នុងចំណោមប្រមាណ៣០នៅខេត្តព្រះសីហនុ មានកោះជាង២០ត្រូវបានរាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនជាអ្នកអភិវឌ្ឍន៍។ យ៉ាងណាមិញក្នុងចំណោមកោះដែលរាជរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍មានតែកោះចំនួន៥ប៉ុណ្ណោះ ដែលមានការអភិវឌ្ឍន៍លេចធ្លោជាងគេ ក្រៅពីនេះមិនសូវមានអភិវឌ្ឍន៍ពេញលេញនោះទេ។ កោះទាំង៥ដែលមានការអភិវឌ្ឍន៍ខ្លាំងជាងគេរួមមានកោះរុង, កោះរុងសន្លឹម, កោះឫស្សី, កោះក្របី និងកោះសង្សារ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម គួច ចំរើន ដែលបានបន្ថែមថា មុនមានជំងឺកូវីដ-១៩ រាតត្បាត មានអ្នកវិនិយោគជាង៥០% បានអភិវឌ្ឍន៍លើកោះ ដែលខ្លួនទទួលបានសិទ្ធិវិនិយោគ។

បើតាម ឯកឧត្តម គួច ចំរើន ការវិនិយោគនៅលើកោះកំពុងតែមានការទាក់ទាញខ្លាំងពីសំណាក់ភ្ញៀវទេសចរទជាតិ និងអន្តរជាតិ។ ឯកឧត្តម បានបន្ថែមថា ជាការពិតតម្លៃនៃការការវិនិយោគ និងការចំណាយទៅលើការធ្វើទេសចរនៅលើកោះ គឺពិតជាមានការចំណាយច្រើនជាងការចំណាយនៅលើដីគោកធម្មតា ព្រោះការវិនិយោគនៅលើកោះមានការក្នុងការផ្គត់ផ្គង់ឧបករណ៍សម្ភារបម្រើឲ្យការដ្ឋាន ហើយការធ្វើដំណើររបស់អ្នកជំនាញការទៀតសោតក៏មានការលំបាកផងដែរ។ បើតាមការវាយតម្លៃរបស់ឯកឧត្តម គួច ចំរើន ការវិនិយោគលើកោះអាចចំណាយលើសការរវិនិយោគនៅលើដីគោកប្រមាណ៣ដងឯណោះ។

យ៉ាងណាក៏ដោយចុះ ចំពោះតម្លៃនៅលើកោះមានតម្លៃថ្លៃនេះ ឯកឧត្តម គួច ចំរើន បានចាត់ទុកថា វាជាការលើកទឹកចិត្តមួយដល់អ្នកវិនិយោគ ដោយសារតែវាជាឱកាសសម្រាប់អ្នកវិនិយោគត្រូវចាប់យក ហើយនៅពេលដែលមានការវិនិយោគច្រើនហើយនោះ ការផ្គត់ផ្គង់នៅលើកោះក៏កាន់តែមានភាពសម្បូរបែប ដែលអាចធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មនៅទីនោះ អាចនឹងមានការថយចុះជាងមុន និងមានភាពប្រកួតប្រជែងផងដែរ៕




អត្ថបទបន្ទាប់


សម្ដេចតេជោ កោតសរសើរធនាគារអេស៊ីលីដា ចំពោះការបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ ច្រើនជាងគេចំណាត់ថ្នាក់លេខ ៤

ព័ត៌មាន
សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះធនាគារអេស៊ីលីដា ដែលបានប្រកាស…

កម្ពុជាស្នើឲ្យចិនបង្កើនចំនួនជើងហោះហើរត្រង់ជាមួយគ្នាឲ្យបាន៣០០ជើងក្នុង១សប្ដាហ៍

ព័ត៌មាន
ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិលរបស់កម្ពុជា និងចិនឡើងវិញ ភាគីកម្ពុជាបានស្នើឲ្យចិន ជំរុញការផ្តល់អាទិភាពលើការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ