ការនាំចេញអង្ករ​កម្ពុជា

ការនាំចេញអង្ករកម្ពុជា រំពឹងកើនឡើងដល់ ៨០ម៉ឺនតោន នៅឆ្នាំនេះ ខណៈ២ខែដំបូងកើនជាង ២២%


សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញពីក្ដីរំពឹងខ្ពស់ចំពោះការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២០នេះ ថា អាចនឹងមានការកើនឡើងដល់ ៨០ម៉ឺនតោន ខណៈកាលពីឆ្នាំ២០១៩ សម្រេចបានតែប្រមាណ ៦២ម៉ឺនតោនប៉ុណ្ណោះ។ ក្ដីរំពឹងចំពោះកំណើនខ្ពស់នៃនាំចេញអង្ករនៅឆ្នាំ២០២០នេះ គឺដោយសារតែទើបតែ ២ខែ ដំបូងនៃឆ្នាំនេះ កម្ពុជាសម្រេចបានកំណើននាំចេញអង្ករជាង ២២% រួចទៅហើយ ដ្បិតថា ទីផ្សារក៏មានភាពអំណោយផលជាងមុន។
កម្ពុជានាំចេញអង្ករកើនជាង៥០% នៅខែដំបូងឆ្នាំ២០២២
ដោយ

បើ​ទោះបីជា ២​ខែ ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​ពិភពលោក​កំពុង​រង​ឥទ្ធិពល ដែល​បាន​កើតឡើង​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ យ៉ាងណា​ក្ដី ប៉ុន្ដែ បើ​យើង​ក្រឡេក​ទៅ​មើល​ទិន្នន័យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​វិញ នៅ​២​ខែ ដើមឆ្នាំ​នេះ គឺ​សម្រេច​បាន​លទ្ធផល​ល្អជា​មួយ​កំណើន​។

ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សម្រាប់​ក្នុង​ខែកុម្ភៈ កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង ៨,៦ ម៉ឺន​តោន កើនឡើង​ជាង ៣,៥ ម៉ឺន​តោន​ឯណោះ បើ​ធៀប​ន​នឹង​ខែមករា ពោល​គឺ​សរុប​ទាំង​ពីរ​ខែ​ចូល​គ្នា ឃើញ​ថា កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​អង្ករ​ជាង ១៣,៦ ម៉ឺន​តោន កើនឡើង​ជាង ២២% ដោយ​ក្នុង​នោះ ប្រទេស​ចិន​បាន​ស្រូប​យក​ចំណែក​ទីផ្សារ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ៣៧% នៃ​ចំណែក​ទីផ្សារ​នាំ​ចេញ​អង្ករ​សរុប ខណៈ​ដែល​សហភាព​អឺរ៉ុប និង​អង់គ្លេស មាន​៣០% ប្រទេស​សហគមន៍​អាស៊ាន ១៨% និង​បណ្ដា​ប្រទេស​គោលដៅ​ផ្សេង​ៗ​ទៀត មាន ១៤%​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា បើ​យើង​ក្រឡេក​មើល​កំណើន​នាំ​ចេញ​អង្ករ​ក្នុង​ខែកុម្ភៈ​ដូច​គ្នា​នេះ នៃ​២០២០ ជាមួយ ឆ្នាំ ២០១៩ យើង​ឃើញ​ថា កំណើន ទៅ​អ៊ឺ​រ៉ុ​ប​កើន ១២៦% ទីផ្សារ​ប្រទេស​ចិន កើន ៣៣% និង​ទីផ្សារ​ក្នុង​ប្រទេស​អាស៊ាន ១១៩%​។ គិត​ជា​រួម​សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០២០ កើន ៦៣%% ធៀប​ទៅ​ខែកុម្ភៈ ២០១៩​។

ទោះ​យ៉ាងណា បើ​តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្នុង​ខែមករា ឆ្នាំ​២០២០ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​បាន​ប្រមាណ ៥​ម៉ឺន​តោន​ប៉ុណ្ណោះ មានការ​ធ្លាក់​ចុះ ជាង ១៥% ធៀប​នឹង​ខែមករា​កាលពី​ឆ្នាំ​២០១៩​។ 

លោក លន់ យ៉េ​ង អគ្គលេខាធិការ នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់​ថា កត្តា​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ ២​ខែ​ដើមឆ្នាំ​នេះ ពិសេស កំណើន​ទៅ​កាន់​ទីផ្សារ​ចិន និង​អឺរ៉ុប គឺ​ដោយសារ​តែ ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ដែល​កន្លង​មក​ដោយ​ទទួល​រង​នូវ​វិធានការ Safeguard ពី​សហ​គម​អឺរ៉ុប​មក​លើ​អង្ករ​កម្ពុជា បាន​តម្រូវ​ឲ្យ​មានការ​យកពន្ធ​អង្ករ​កម្ពុជា ១៧៥ អឺ​រ៉ូ កាលពី​ឆ្នាំ​២០១៩ តែ​ឆ្នាំ​២០២០​នេះ អត្រាពន្ធ​នេះ បាន​ធ្លាក់​ចុះ មក​នៅ ១៥០ អឺ​រ៉ូ​វិញ​។ មួយវិញទៀត កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​បាន​កំពុង​កើនឡើង ក្រោយ​មាន​កិច្ច​ផ្សព្វផ្សាយ និង​យុទ្ធនា​ការណ៍​នានា លើ​ការ​ប្រឹងប្រែង​របស់​កសិករ​កម្ពុជា លើ​កា​ផលិត​ស្រូវ​សរីរាង្គ ការ​ផលិត​ស្រូវ​ដែល​មាន​និរន្ត​ភាព ការ​ផលិត​ស្រូវ​ដែល​គោរព​តាម​គោលការណ៍​សមធម៌​ពាណិជ្ជកម្ម ជាដើម​។ លើស​ពី​នេះ​ទៀត បច្ចុប្បន្ន អង្ករ​ក្រអូប​របស់​កម្ពុជា មាន​តម្លៃ​ទាប​ជាង​អង្ករ​របស់​ថៃ​ដែល​លក់​នៅ​អឺរ៉ុប​ដូច​គ្នា ខណៈ​ដែល​គុណភាព ក៏​មាន​ប្រហាក់ប្រហែល​គ្នា​ដែរ​។ កត្តា​មួយទៀត​នោះ គឺ​ទីផ្សារ​ស្បៀងអាហារ​ពិភពលោក​កំពុង​មានការ​កើនឡើង ក្រោយ​ពី​មាន​បញ្ហា​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​។

លោក លន់ យ៉េ​ង បាន​បញ្ជាក់​ទៀត​ថា ចំពោះ​កត្តា​ជំរុញ​កំណើន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ចិន​វិញ គឺ​ដោយសារ​តែ ការ​នាំ​ចេញ អង្ករ​របស់​កម្ពុជា​ទៅ​ចិន នៅ​តែ​រក្សា​ក្នុង​កូតា​ដដែល ៤០​ម៉ឺន​តោន​។ អ្វី​ដែល​ពិសេស ជាង​នេះ​ទៀត​នោះ គឺ​វត្តមាន​របស់​សម្តេច តេ​ជោ ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន អំឡុង​ពេល​មាន​ផ្ទុះ​កើតឡើង​នៃ​កូ​រ៉ូ​ណា បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន កោតស្ញប់ស្ញែង​ពី​ទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ចំពោះ​ប្រទេស​ចិន ក៏​ដូច​ជា​ជន​ចិន ដែល​ទ​ង្វើ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​ជា​ច្រើន​មាន​ក្ដី​រំភើប ហើយ​ពួក​គេ​កាន់តែ​ចាប់អារម្មណ៍​ពី​កម្ពុជា ក៏​ដូច​ជា​ផលិតផល​អង្ករ​របស់​កម្ពុជា នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​។ 

បើ​តាម​ការ​បញ្ជាក់​របស់​លោក លន់ យ៉េ​ង អគ្គលេខាធិការ នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា​រំពឹង​ថា អាច​នឹង​នាំ​ចេញ​អង្ករ​បាន​រហូត​ដល់​ទៅ ៨០​ម៉ឺន​តោន ឬ​យ៉ាង​ហោច​ណាស់ ក៏​មាន​កំណើន​ប្រចាំឆ្នាំ​ជាង ២០% ដែរ​។

សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​អង្ករ​ប្រមាណ ៦២​ម៉ឺន​តោន ធ្លាក់​ចុះ​ជិត ១% ធៀប​នឹង​ឆ្នាំ​២០១៨​។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Samsung ចាប់ផ្ដើមការសាងសង់​មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍តម្លៃ ២២០ លានដុល្លារនៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung បានចាប់ផ្ដើមសាងសង់ហើយនូវមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ តម្លៃ ២២០ លានដុល្លារអាម…

Covid-19 មិនអាចធ្វើឲ្យរាំងស្ទះដល់ការបោះផ្សាយលក់ភាគហ៊ុនរបស់អេស៊ីលីដាឡើយ

ព័ត៌មាន
ទាំងអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ជានិយ័តករ និងប្រធាននាយកប្រតិបត្តិអេស៊ីលីដា បានអះអាងស្រដៀងគ្នាថា ការផ្ទុះឡើងនៃ វីរុស Covid-19 មិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ