
តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចដកសាច់ប្រាក់ពីភ្នាក់ងារ ទ្រូម៉ាន់នី ណាមួយក្នុងចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង ១ម៉ឺនទីតាំងនៅទូទាំងប្រទេស ដែលមានភាពងាយស្រួលដូចទៅនឹងការដកប្រាក់ពីម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «នៅធនាគារ ស្ថាបនា យើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការច្នៃប្រឌិត ដើម្បីបន្តបម្រើអតិថិជនរបស់យើងឱ្យកាន់តែល្អប្រសើរឡើង។ ការប្រែក្លាយរាល់ភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ឱ្យដូចនឹងម៉ាស៊ីន អេធីអឹម អាចឱ្យយើងផ្តល់សេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលដល់អតិថិជនរបស់យើងមិនថាពួកគេរស់នៅទីណានោះទេ។ ជាក់ស្តែងណាស់ សេវាធនាគារដ៏ទូលំទូលាយមួយនេះ អនុញ្ញាតឱ្យឪពុកម្តាយផ្ញើប្រាក់ទៅកូនៗនៅទីក្រុង ឬ ឪពុកដែលធ្វើការនៅទីក្រុងអាចផ្ញើប្រាក់ទៅម្តាយរបស់ពួកគាត់នៅឯខេត្តបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត ខណៈពេលដែល យើងមានម៉ាស៊ីនអេធីអឹម និងបណ្តាញសាខាយ៉ាងទូលំទូលាយទូទាំងប្រទេស ភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី នេះនឹងពង្រឹងវិសាលភាព និងផ្តល់ជម្រើសកាន់តែច្រើនបន្ថែមទៀតដល់អតិថិជនរបស់យើង»។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ «សេវាធនាគារ និងហិរញ្ញវត្ថុដែលក្រុមហ៊ុននានាផ្តល់ជូនកំពុងមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ យើងនឹងអាចរំពឹងថានឹងធ្វើឱ្យកាន់តែទំនើបបន្ថែមទៀត និងផ្តល់ជូនសេវាកម្មតម្លៃបន្ថែមផ្សេងៗ ដែលនឹងផ្តល់ឱ្យកម្ពុជានូវសេវាកម្មហិរញ្ញវត្ថុនិងទូទាត់ប្រកបដោយប្រសិទ្ធភាព និងរលូន»។

ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការនេះឱ្យកាន់តែល្អប្រសើរ ធនាគារ ស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស “ឥតគិតថ្លៃសេវារយៈពេល ៣ខែ” ដល់អតិថិជនរបស់ធនាគារ ស្ថាបនា ដែលដកប្រាក់នៅភ្នាក់ងារ ទ្រូម៉ាន់នី ដោយប្រើមុខងារ “Human ATM” នៅលើកម្មវិធីស្ថាបនា ម៉ូបាល (Sathapana Mobile) ដែលជាកម្មវិធីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព។ ប្រាកដណាស់សេវាមួយនេះនឹងនាំមកនូវសេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនដល់អតិថិជន និងផ្តល់សេវាដកប្រាក់ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

ប្រូម៉ូសិននេះនឹងផ្តល់ជូនអតិថិជនចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះតទៅ ហើយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
កិច្ចសហប្រតិបត្តិការរវាងធនាគារ ស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី នឹងកើតមានបន្ថែមទៀតក្នុងពេលឆាប់ៗនេះ៕